backup og meta

លាងសម្អាតដៃច្រើន បែរជាស្ងួត ប្រេះ របក តើត្រូវធ្វើម៉េច?

លាងសម្អាតដៃច្រើន បែរជាស្ងួត ប្រេះ របក តើត្រូវធ្វើម៉េច?

នៅ​ក្នុង​អំឡុង​ពេល COVID-19 នេះ ម្នាក់​ៗ​ពិតជា​ខ្លាច​ឆ្លង ដូចនេះ​ហើយ​ជា​ខិតខំ​ធ្វើអនាម័យខ្លួនប្រាណដោយលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ជែល  ហើយ​មនុស្ស​ភាគច្រើន​ជួប​បញ្ហា​ស្ងួត របក ប្រេះ​ទៅ​វិញ ព្រោះតែ​ត្រូវ​លាង​សម្អាត​ញឹកញាប់​ខ្លាំង​ពេក។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា អាចមកពីកត្តា ៣ យ៉ាង ទី១មកពីយើង​លាង​អាល់កុល ឬ​ជែល បណ្ដាល​ឲ្យ​ស្ងួត មកពី​ទិញ​ផលិតផល​មិន​សុទ្ធ គឺ​ទឹក​អាល់កុល និង​ជែល មាន​លាយ​ជាមួយ​មេតាណុល ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​បែប​នោះ។ ចំណែក​មូលហេតុ​ទី២ វិញលោក​បាន​បន្ត​​ថា អាច​មកពី​ដៃ​យើង​មាន​ស្បែក​ស្ដើង ឬ​ងាយ​ប្រតិកម្ម​ជាមួយ​សារធាតុ​សម្លាប់​មេរោគ​ទាំង​នោះ ទៀត​មិន​អាច​ទ្រាំទ្រ​នឹង​ជាតិ​កាត់​ទាំង​នោះ។

ប្រសិនបើ​យើងនៅតែ​មាន​បញ្ហា​មិន​ធូរស្រាល​សោះ អាច​មកពី​កត្តាទី ៣ អាលែកហ្ស៊ី​ជាមួយ​ផលិតផល​ប្រភេទ​នោះ ដូចនេះ​ព្យាយាម​ស្វែង​រក​ផលិតផល​ល្អ ដែល​លក់​នៅ​តាម​ឱសថ​ស្ថាន ព្រោះ​កន្លែង​ទាំង​នោះ​ភាគច្រើន​លក់​ផលិតផល​ត្រូវ​បាន​ទទួល​បាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ពី​ក្រសួង​ត្រឹមត្រូវ។

COVID-19

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ជា​ដំបូន្មាន​ថា ក្រោយ​លាង​សម្អាត​ដៃរួច យើង​អាច​រក​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​មក​លាប ឬ​ទិញ​ឡេ​លាប​ប្រអប់​ដៃ​មក​លេប​ពី​លើ។ ក្រៅ​ពី​នោះ​យើង​អាច​យក​វីតាមីន E ឬ​ប្រេង​ដូង អូលីវ អាល់ម៉ុង ជាដើម។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម