នៅក្នុងអំឡុងពេល COVID-19 នេះ ម្នាក់ៗពិតជាខ្លាចឆ្លង ដូចនេះហើយជាខិតខំធ្វើអនាម័យខ្លួនប្រាណដោយលាងសម្អាតដៃជាមួយទឹកអាល់កុល ជែល ហើយមនុស្សភាគច្រើនជួបបញ្ហាស្ងួត របក ប្រេះទៅវិញ ព្រោះតែត្រូវលាងសម្អាតញឹកញាប់ខ្លាំងពេក។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅក្នុងអំឡុងពេល COVID-19 នេះ ម្នាក់ៗពិតជាខ្លាចឆ្លង ដូចនេះហើយជាខិតខំធ្វើអនាម័យខ្លួនប្រាណដោយលាងសម្អាតដៃជាមួយទឹកអាល់កុល ជែល ហើយមនុស្សភាគច្រើនជួបបញ្ហាស្ងួត របក ប្រេះទៅវិញ ព្រោះតែត្រូវលាងសម្អាតញឹកញាប់ខ្លាំងពេក។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា អាចមកពីកត្តា ៣ យ៉ាង ទី១មកពីយើងលាងអាល់កុល ឬជែល បណ្ដាលឲ្យស្ងួត មកពីទិញផលិតផលមិនសុទ្ធ គឺទឹកអាល់កុល និងជែល មានលាយជាមួយមេតាណុល ដែលជាមូលហេតុនាំឲ្យមានបញ្ហាបែបនោះ។ ចំណែកមូលហេតុទី២ វិញលោកបានបន្តថា អាចមកពីដៃយើងមានស្បែកស្ដើង ឬងាយប្រតិកម្មជាមួយសារធាតុសម្លាប់មេរោគទាំងនោះ ទៀតមិនអាចទ្រាំទ្រនឹងជាតិកាត់ទាំងនោះ។
ប្រសិនបើយើងនៅតែមានបញ្ហាមិនធូរស្រាលសោះ អាចមកពីកត្តាទី ៣ អាលែកហ្ស៊ីជាមួយផលិតផលប្រភេទនោះ ដូចនេះព្យាយាមស្វែងរកផលិតផលល្អ ដែលលក់នៅតាមឱសថស្ថាន ព្រោះកន្លែងទាំងនោះភាគច្រើនលក់ផលិតផលត្រូវបានទទួលបានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងត្រឹមត្រូវ។
ដើម្បីដោះស្រាយបញ្ហានេះ វេជ្ជបណ្ឌិតរូបនោះបានឲ្យជាដំបូន្មានថា ក្រោយលាងសម្អាតដៃរួច យើងអាចរកក្រែមផ្ដល់សំណើមដល់ស្បែកមកលាប ឬទិញឡេលាបប្រអប់ដៃមកលេបពីលើ។ ក្រៅពីនោះយើងអាចយកវីតាមីន E ឬប្រេងដូង អូលីវ អាល់ម៉ុង ជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ