តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សម័យCOVID-19 ផង ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបាន​ល្អ

    សម័យCOVID-19 ផង ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបាន​ល្អ

    អំឡុង​ពេល​វីរុស COVID-19 កំពុង​រាត​ត្បាត ការ​ថែរក្សា​អនាម័យ និង​សុខភាព​ឲ្យ​បាន​រឹងមាំល្អ គឺ​ជា​រឿង​សំខាន់។ ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះដើម្បី​ពង្រឹងប្រព័ន្ធភាពស៊ាំ​ និង​មានសុខភាពល្អ?។ បច្ចុប្បន្ន​មិន​មាន​វ៉ាក់សាំងការពារយើងពី​ការ​ឆ្លង​វីរុស​នេះទេ។ ថ្វីបើ​មិន​មាន​វ៉ាក់សាំងក៏ពិតមែន តែ​យើង​នៅតែអាច​រក្សារាងកាយ សុខភាពយើង​ឲ្យ​បាន​ល្អ និង​មាន​អនាម័យ​ដោយ​ការ​លាង​សម្អាត​ដៃ របប​អាហារ ហាត់ប្រាណ សមាធិ គ្រប់គ្រង​ភាព​តានតឹង និង​គេងឲ្យ​បាន​គ្រប់គ្រាន់។ ត្រូវ​ចាំ​ថា​អ្នកមាន​ជំងឺ​ប្រចាំ​កាយ ឬសុខភាព​មិន​ល្អ​គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បើ​សិនជា​ឆ្លង​វីរុស ​COVID-19។ ដើម្បី​ឲ្យ​រាងកាយ​យើង​រឹងមាំ និងមាន​សុខ​ភាព​ល្អ​គួរអនុវត្ត​វិធីទាំងនេះ។

    . របបអាហារ

    សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​មាន​៖

    • Beta-carotene: រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ជា​វីតាមីន A ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល និង​មេរោគឈ្លានពាន​ផ្សេងទៀត។ ផ្លែឈើ និង​បន្លែ​មាន​សារធាតុ Beta-caroteneមាន​ដំឡូងជ្វា ការ៉ុត ផ្លែស្វាយ ស្ពៃ​ពួយឡេង ផ្កាខាត់ណាខៀវ និង​ផ្លែ​ត្រសក់ផ្អែម។
    • វីតាមីន C៖ វីតាមីន​នេះ​ជួយ​រាងកាយ​ក្នុង​ការ​កំណត់​ថា​តើ​ការពារ​បែប​ណា​ដែល​រាងកាយ​ត្រូវ​ការ។ យើង​​​អាច​ទទួល​បាន​វីតាមីន C ​ពី​អាហារ​ទាំង​នេះ​រួមមាន​ផ្លែ​ក្រូច ក្រូចថ្លុង គីវី ស្ត្របឺរី ម្ទេសប្លោក​ក្រហមនិងបៃតង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប និង​ផ្កាខាត់ណា។
    • វីតាមីន D៖ ការ​ខ្វះ​វីតាមីន D អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ និង​មាន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស។ ប្រភព​វីតាមីន D មាន​ត្រី​សាល់ម៉ុន ត្រី​សាឌីន ស៊ុត ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ តៅហ៊ូ និង​ផ្សិត។
    • ស័ង្កសី៖ ស័ង្កសី​ជួយ​កោសិកា​ក្នុង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​លូតលាស់ និង​មាន​ភាព​ខុសគ្នា។ អាហារ​មាន​ជាតិ​ស័ង្កសី​មាន​សណ្ដែក chickpeas lentils តៅហ៊ូ cereals គ្រាប់​ធញ្ញជាតិ អយស្ទើរ ក្តាម បង្កង សាច់គោ សាច់ជ្រូក និង​យាអ៊ួ។
    • ប្រូតេអ៊ីន៖ ប្រូតេអ៊ីន​សំខាន់​សម្រាប់​ការ​បង្កើត​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​អង់ទីករ រួមទាំង​ជួយ​ប្រព័ន្ធភាពស៊ាំ​ក្នុង​ការ​ដំណើរ​ការ​ទៀត​ផង។ ប្រូតេអ៊ីន​អាច​បាន​ពី​សាច់​សត្វ និង​បន្លែ​រួម​មាន​សាច់ត្រី សាច់មាន់ សាច់​គោ ទឹកដោះគោ យ៉ាអួ៊ ស៊ុត គ្រាប់ធញ្ញជាតិ និងសណ្ដែក​។
    • PrebioticsProbiotics និង​Prebiotics ជួយ​ទ្រទ្រង់​ប្រព័ន្ធភាពស៊ាំ។ ប្រភព​របស់​Probiotics មាន​យ៉ាអួ៊ ឈីស និង​គីមឈី។ រីឯ Prebiotics មាន​ក្នុង​គ្រាប់ធញ្ញជាតិ (whole grains) ផ្លែ​ចេក ខ្ទឹមបារាំង ខ្ទឹមស ស្លឹកខ្ទឹម និង​សណ្ដែក។
    • ជាតិទឹក៖ អ្វី​ដែល​សំខាន់​គឺ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ស្ត្រី​គួរ​ផឹក​ឲ្យ​បាន ២,៧លីត្រ​ក្នុង​មួយ​ថ្ងៃ និង​បុរស​គួរ​ផឹក​៣,៧លីត្រ​ក្នុង​មួយ​ថ្ងៃ។ យើង​ក៏​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ជាតិ​ទឹក​ដូចជា​ផ្លែឈើ បន្លែ និងស៊ុប​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    . ការ​ហាត់ប្រាណ

    ការហាត់​ប្រាណ​ជាប្រចាំ​ជាវិធី​ល្អ​ដែល​ជួយ​គ្រប់គ្រង​ភាព​តានតឹង​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អ្នក​ហាត់ប្រាណ​ជា​ប្រចាំ​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​ទាប​ជាង​អ្នក​មិន​ហាត់​ប្រាណ។ ម៉្យាងទៀត​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះខ្សោយ​រួម​មាន​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺធាត់។ យើង​អាច​ហាត់ប្រាណ​នៅផ្ទះ ដូចជាធ្វើ​យ៉ូហ្គា​ជាដើម។

    . ការ​ធ្វើ​សមាធិ

    ការ​សិក្សា​បាន​លើកឡើង​ថា​ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​យ៉ាង​ល្អ។ ស្ថានភាព​តានតឹង​ក្នុង​អំឡុងពេល​វីរុស COVID-19​កំពុង​រាតត្បាត​អាច​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​ប្រព័ន្ធភាពស៊ាំ ប៉ុន្តែ​ការ​សមាធិ​អាច​ជួយ​ឲ្យ​យើង​ឆ្លើយ​តប​នឹង​ស្ថានភាព​តានតឹង​នេះ​បាន​ប្រសើរ​ឡើង។ ដើម្បី​ចាប់ផ្តើម​សមាធិ គ្រាន់តែ​យើងផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​យើង ហើយ​ការ​អង្គុយ​ត្រង់​ខ្នង​អាច​ជួយ​បាន។ ប្រសិនជា​យើង​មាន​អារម្មណ៍មិនមូល ចេះតែមានគំនិត​ផ្សេង​មក​រំខាន យើង​អាច​ត្រលប់​ទៅ​ផ្ដោត​លើ​ដង្ហើម​របស់​យើង​ជាថ្មី​វិញ។ ការសិក្សា​ភាគ​ច្រើន​បង្ហាញ​ថាយើង​ត្រូវ​អនុវត្ត​យ៉ាង​តិច ១០នាទី​ក្នុង​មួយ​ថ្ងៃ​រយៈពេល​៨​ទៅ​១០សប្ដាហ៍​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍។ នៅ​ពេល​សមាធិ យើង​គួរ​ជ្រើស​រើស​ពេល និង​រយៈពេល​សម្រាប់​សមាធិ​ឲ្យ​ដូចគ្នា រួមទាំង​ទី​កន្លែង​ដែរ។

    . ការ​គ្រប់គ្រង​ភាព​តានតឹង

    ភាព​តានតឹងផ្លូវចិត្ត​​រយៈពេល​យូរ​អាច​មាន​ផល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​បន្ថយ​សមត្ថភាព​រាងកាយ​​ប្រឆាំង​នឹង​វីរុស និង​បាក់តេរី។ បន្ថែម​ពី​នេះ ពេល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តានតឹង មនុស្ស​ភាគច្រើន​តែងផឹកស្រា ជក់បារី ញ៉ាំ​អាហារ​មិន​ល្អ និង​គេង​មិន​គ្រប់គ្រាន់​ដែល​ទាំង​នេះ​សុទ្ធ​តែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ។

    ដើម្បី​សម្រួល​ដល់​ភាព​តានតឹងក្នុង​ចិត្ត យើង​​ត្រូវ​ដឹង​ថា​ភាព​តានតឹង និងការ​ថប់បារម្ភ​គឺ​ជា​រឿង​ធម្មតា និង​ស្វែង​រក​វិធី​សម្រួលដែល​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​សម្រាប់ខ្លួន​យើង។ ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភកិ្ត​អាច​ជួយ​ដល់យើង​​បាន។ ដោយ​ឡែក​អ្នក​ដែល​មាន​ភាព​តានតឹង និង​ថប់បារម្ភ​ខ្ពស់​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អាន​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ភាព​តានតឹង និង​ថប់បារម្ភ។

    . ​គេង​ឲ្យ​បាន​គ្រប់គ្រាន់

    ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ។ ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ National Sleep Foundation ណែនាំ​ឲ្យ​គេង​៧​ទៅ​៨ម៉ោង​ក្នុង​មួយយប់។ ប៉ុន្តែ​បើយើង​ពិបាក​ក្នុង​ការ​គេង ឬ​មិន​អាច​គេង​គ្រប់​ចំនួន​ម៉ោង​ដែល​បាន​ណែនាំ​ទេ យើង​​អាច​បំពេញ​បាន​ដោយ​ការ​គេង​ថ្ងៃ។ យើង​អាច​គេង​នៅ​ពេល​ព្រឹក និង​ពេល​ថ្ងៃ​ដោយ​មិន​ឲ្យ​លើស​៣០​នាទី​បាន។​ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង និង​ផល​ប៉ះពាល់​អវិជ្ជមាន​បណ្ដាល​មកពី​ការ​គេងមិន​​គ្រប់គ្រាន់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ​បាន។ ប្រសិន​ជា​យើងមិន​អាច​គេង​ពេល​ព្រឹក និង​ពេល​ថ្ងៃ​បានយើង​​អាច​គេង​២០នាទី​នៅ​ម៉ោងអាហារថ្ងៃត្រង់ ឬ​មុន​នឹង​ញ៉ាំ​អាហារ​ពេល​ល្ងាច​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2020/03/25/health/immunity-diet-food-coronavirus-drayer-wellness/index.html

    https://edition.cnn.com/2020/03/26/health/immunity-exercise-sleep-meditation-stress-coronavirus-drayer-wellness/index.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 29/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: