វៀតណាមថាពិបាកក្នុងការរកប្រភពចម្លង​ COVID-19 លើកទី២ ខណៈអ្នកស្លាប់កើនដល់៦ នាក់

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 2 នាទី
Share now

អាជ្ញាធរ​វៀតណាម​បាន​លើក​ឡើង​​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា​ថា​ ការ​តាម​រក​ប្រភព​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ COVID-19 នៅ​ទីក្រុង​ដាណាង និងបង្កឲ្យ​​មាន​មនុស្ស​ឆ្លង​ជាង​២០០​នាក់​ក្នុង​ពេល​ថ្មីៗ​នេះ​គឺ​មាន​ការ​លំបាក។

រដ្ឋាភិបាល​វៀតណាម​បាន​ចេញ​សេចក្តី​ប្រកាសមួយ​​ថា​ក្នុង​ទីក្រុង​ដាណាង ដែល​មាន​ប្រ​ជា​ជន​រហូត​ដល់​ជាង​១លាន​នាក់​នោះ​​គឺ​​ប្រភព​នៃ​ការ​ចម្លង ​និង​ក៏​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ក៏​ច្រើន​ដែរ។ ការ​ផ្ទុះ​ឡើង​ជា​លើក​ទី​២​នេះ មនុស្ស​ដែល​ឆ្លង​ជំងឺ​នេះ​ម្នាក់​អាច​ចម្លង​បន្ត​ទៅ​កាន់​មនុស្ស​៥​ទៅ​៦​នាក់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​លើក​ដំបូង​គឺ​ចម្លង​ទៅ​កាន់​មនុស្ស​១​ទៅ​២​នាក់​ប៉ុណ្ណោះ ដែល​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការរក​ប្រភព​នៃការ​ចម្លង។​​

អាជ្ញាធរ​បាន​ចាត់​វិធានការណ៍​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​នៅ​ទីក្រុង​ដោយ​ឲ្យ​សិស្ស​សាលា​ទាហាន​រាប់​រយ​នាក់​ជួយ​តាម​ដាន​ការ​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង និង​ប្រមូល​សំណាក ហើយ​កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា​អាជ្ញាធរ​បាន​លើក​ឡើង​ទៀត​ថា​ពួកគេ​មាន​គម្រោង​ធ្វើ​តេស្ដ​រក​ជំងឺ COVID-19 លើ​ប្រជាជន​ទាំង​១,‌១លាន​នាក់​ក្នុង​ទីក្រុង​ដាណាង។

ក្រោយ​ពី​មាន​អ្នក​ឆ្លង COVID-19 នៅ​ទីក្រុង​ដាណាង និង​បាន​ត្រលប់​ទៅ​ទីក្រុង​ហាណូយ​វិញ អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ និង​អាជីវកម្ម​ផ្សេងៗ​ត្រូវ​សម្អាត និង​សម្លាប់​មេរោគ ហើយ​ត្រូវ​ពិនិត្យ​សីតុណ្ហភាព​បុគ្គលិក​ទាំង​អស់។ ចំណែក​ឯ​ផ្សារ​ទំនើប​គួរ​កំណត់​ចំនួន​មនុស្ស​ក្នុង​ការ​ចូល។ អាជ្ញាធរ​ក៏​បាន​ណែនាំ​ឲ្យ​ឱសថស្ថាន​ផ្តល់​ដំណឹង​នៅ​ពេល​មាន​អ្នក​ទិញ​ថ្នាំ​សម្រាប់​ផ្ដាសាយ គ្រុនក្ដៅ និង​ក្អក។

វេជ្ជបណ្ឌិត Kidong Park អ្នក​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​វៀតណាម​បាន​ប្រាប់​សារព័ត៌មាន Reuters ថា​ប្រទេស​វៀតណាម​បាន​ត្រៀម​រួច​រាល់​សម្រាប់​ការ​ឆ្លង​ក្នុង​សហគមន៍​ក្រោយ​ពី​ការ​រាយការណ៍​ករណី​ឆ្លង​ដំបូង​នៅ​ខែ​មករា។ រដ្ឋាភិបាល​ក៏​បាន​ប្ដេជ្ញា​ថា​នឹង​ការពារ​ប្រជាជន​ខ្លួន​ពី​ជំងឺ COVID-19 ដោយ​រក្សា​តួលេខ​ឆ្លង​ឲ្យ​មាន​ចំនួន​តិច និង​គ្រប់គ្រង​ការ​ឆ្លង​ក្នុង​សហគមន៍។

គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង​សរុប​ ៦២១​ករណី ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ ៣៧៣​នាក់ និង​អ្នក​ស្លាប់​៦នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មានអ្នកឆ្លងកូវីដ ១៩ ដល់ ២៦នាក់ សុទ្ធតែអ្នកពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

កូវីដ ១៩-មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកឆ្លងកូវីដ ១៩ ទាំ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

អាជ្ញាធរខណ្ឌឫស្សីកែវ បិទបណ្តោះអាសន្ន ៤ ទីតាំង ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ

កូវីដ ១៩-រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​បិទ​ជា​បណ្តោះ​អាសន្ន​ទីតាំង​ចំនួន ៤ ដែល​មាននៅ​សង្កាត់​ទួលសង្កែ ២ ចំនួន ២ទីតាំង សង្កាត់​ឫស្សីកែវ ១ទីតាំង និង​សង្កាត់...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 26/02/2021 . អាន 1 នាទី

អត្ថបទគួរអាន

កូវីដ​ ១៩

បន្តការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ៣១នាក់បន្ថែមទៀតហើយ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី

៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 2 នាទី
កូវីដ ១៩

ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី
កូវីដ ១៩

កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី