សម្រាប់ជំងឺប្រភេទផ្សេង ដែលមិនស្ថិតក្នុងក្រុមជំងឺខាងលើ គឺមិនងាយប្រែប្រួលរូបរាងលឿនទេ ភាគច្រើនបង្កើតបានជាភាពស៊ាំខ្លាំង ដែលប្រព័ន្ធភាពស៊ាំនេះ អាចនៅក្នុងខ្លួនបានក្នុងរយៈពេលយូរ។ ការសិក្សាមួយក្នុងឆ្នាំ ២០០៧ បានបោះពុម្ភផ្សាយក្នុង New England Journal of Medicine បានរកឃើញថា ខ្លួនយើងត្រូវការរយៈពេលយ៉ាងតិច ២០០ឆ្នាំ រហូតអង់ទីករពាក់កណ្ដាល បាត់ទៅវិញ ក្រោយពេលយើងកើត កញ្ជ្រឹល ឬជំងឺស្រឡទែន។ ការសិក្សាដដែលនោះ ក៏បានរកឃើញលទ្ធផលស្រដៀងគ្នា នៃវីរុស Epstein-Barr ដែរ។ ទោះជាយ៉ាងណាក្ដី ក៏ការឆ្លើយតបរបស់អង់ទីករ មិនអាចមាននៅក្នុងខ្លួនយើងបានរហូតនោះដែរ។ ការសិក្សានោះក៏បានរកឃើញដែរថា ខ្លួនយើងត្រូវការរយៈពេល ៥០ឆ្នាំ រហូតដល់អង់ទីករជំងឺអុតស្វាយរលាយអស់ពាក់កណ្ដាល និងត្រូវការ ១១ឆ្នាំ រហូតដល់អង់ទីករជំងឺតេតាណុសរលាយអស់ពាក់កណ្ដាល។ នេះមានន័យថា បើយើងមិនចាក់វ៉ាក់សាំងរំលឹកឡើងម្ដងទេ យើងអាចនឹងកើតជំងឺនេះបាន ក្នុងពេលណាមួយ។
រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅតែមិនអាចរកមូលហេតុបញ្ជាក់បានអំពី អង់ទីករក្នុងខ្លួនអាចឆ្លើយតបជាមួយជំងឺមួយចំនួនបានរយៈពេលយូរ បើប្រៀបជាមួយជំងឺផ្សេង។ ដូចនេះ អាចនិយាយបានថា ជំងឺមួយចំនួនអាចកើតលើយើងបានច្រើនដងលើសពីយើងអាចដឹង ប៉ុន្តែដោយសារអង់ទីករក្នុងខ្លួនយើង បានទៅប្រឆាំងជាមួយជំងឺនោះមុនពេលយើងអាចដឹង។ សម្រាប់ករណីបែបនេះ គឺប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើង មានសមត្ថិភាពគ្រប់គ្រាន់សម្រាប់ ទប់កុំឲ្យជំងឺនេះកើតឡើងវិញ។ តែផ្ទុយមកវិញ សម្រាប់ជំងឺតេតាណុស គឺយើងមិនងាយនឹងទៅប៉ះពាល់ជាមួយវាទេ ដោយសារតែយើង មិនងាយទៅជាន់លើវត្ថុមុតស្រួច ដែលកគ្រិចនោះទេ។
មានអ្នកវិទ្យាសាស្ត្រផ្សេងបានលើកឡើងថា ប្រព័ន្ធការពារក្នុងខ្លួនរបស់យើង ត្រូវបានគេបង្ហាត់ឲ្យចេះចាប់មេរោគចូលមកក្នុងខ្លួន។ ទាំងបាក់តេរី និងវីរុស សុទ្ធតែមានប្រូតេអ៊ីននៅលើសំបករបស់ពួកវា។ មានអត្ថបទមួយបានលើកឡើងថា ខ្លួនយើងនឹងអាចបង្កើតបានប្រព័ន្ធការពារមានរយៈពេលយូរ និងមានចំនួនច្រើន ក្រោយពេលមានមេរោគប្រភេទ មានប្រូតេអ៊ីនច្រើននៅលើសំបករបស់វាបែបនេះ។ ឧទាហរណ៍ដូចជាអង់ទីករកើតក្រោយមានការឆ្លងមេរោគ variola អ៊ីចឹង គឺវាអាចនៅក្នុងខ្លួនយើងបានមួយជីវិត។ ចំណែកឯមេរោគតេតាណុសវិញ វាមិនមែនជាមេរោគដែលមានប្រូតេអ៊ីនច្រើននៅលើសំបករបស់វាទេ ហើយ មេរោគនេះមិនមែនជាអ្នកធ្វើឲ្យយើងឈឺនោះទេ គឺដោយសារតែជាតិពុលបញ្ចេញពីបាក់តេរីតេតាណុសនោះទៅវិញទេ ជាអ្នកធ្វើឲ្យយើងឈឺ។ ដូចនេះបើយើងយើងនិយាយតាមការលើកឡើងខាងលើ បានប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើង មិនបានបង្ហាត់ឲ្យទៅចាប់បាក់តេរី ដែលមានប្រូតេអ៊ីនលើសំបកមិនស្មើគ្នាបែបនេះទេ។
ដូចនេះតើជំងឺ COVID-19 អាចឲ្យខ្លួនបង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនបានជារៀងរហូត ឬយើងត្រូវចាក់វ៉ាក់សាំងការពារវាជារៀងរាល់ឆ្នាំ? ទោះបីជាគេសង្កេតឃើញថា មនុស្សភាគច្រើនមិនបង្កើតអង់ទីករច្រើន ក្រោយពេលកើតជំងឺ COVID-19 ក្ដី ក៏គេមិនទាន់អស់សង្ឃឹមឡើយ។ ទាំងភស្ដុតាងនៃការចម្លងមេរោគតាមធម្មជាតិ ឬដោយសារការចាក់វ៉ាក់សាំង គឺខ្លួនយើងនឹងផលិតបានអង់ទីករណឺត ដែលវាអាចការពារវីរុសមិនឲ្យចូលក្នុងកោសិកាបាន។ នេះបើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Jenkins ។ វីរុស SARS-CoV-2 បង្កឲ្យកើតជំងឺ COVID-19 មានលក្ខណៈខុសគ្នាពីវីរុសផ្ដាសាយធម្មតា ដោយសារតែវាមិនងាយប្ដូររូបរាងងាយៗនោះទេ។
វេជ្ជបណ្ឌិត Jenkins ក៏បានបន្ថែមទៀតដែរថា វីរុស SARS-CoV-2 គឺមានលក្ខណៈស្រដៀងគ្នាជាមួយវីរុសដែលពួកគាត់ធ្លាប់បានបង្កើតវ៉ាក់សាំងសម្រាប់ការពារបានជោគជ័យ។