តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីវីរុសកូវីដ-១៩

    កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីវីរុសកូវីដ-១៩

    មនុស្ស​ចាស់​មាន​សុខភាព​មិន​មាំ​ទាំ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាង​ក្មេង​ៗ ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក៏​ចុះ​ខ្សោយ​ពិបាក​ទប់​ទល់​នឹង​ជំងឺ ឬ​ការ​ឆ្លង​មេរោគ និង​វីរុស​ផ្សេងៗ ហើយ​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ក៏​ពិបាក យឺត និង​ស្មុគ​ស្មាញ​ទៀត។ អំឡុង​ពេល​នេះ គ្នា​យើង​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ឪពុក​ម្ដាយ​ចាស់​របស់​យើង ខ្លាច​គាត់​ឆ្លង​វីរុស​កូវីដ-១៩ នេះ ប៉ះពាល់​ដល់​សុខភាព ឬ​អាច​បាត់​បង់​ជីវិត​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែទាំ​សុខភាព​មនុស្ស​ចាស់ យើង​អាច​សាកល្បង​ការពារ​ពួក​គាត់​ពី​វីរុស​កាច​សាហាវ​កូវីដ-១៩​ បាន​ដូច​ជា៖

    ១. ប្រាកដ​ថា យើង​មាន​សុខភាព​ល្អ

    ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​មើល​ថែ​សុខភាព​មនុស្ស​ចាស់ គឺ​ត្រូវ​ប្រាកដ​ថា យើង​ខ្លួន​ឯង​ផ្ទាល់​មិន​មាន​ផ្ទុក​វីរុស​នេះ ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ការពារ​ពី​ក្រសួង​សុខាភិបាល​ដូច​ជា៖

    • លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ស្អាត​ជានិច្ច
    • ចៀស​វាង​កន្លែង​មនុស្ស​ច្រើន
    • ក្អក ឬ​កណ្ដាស់ខ្ទប់​មាត់ ច្រមុះ​ជាមួយ​កន្សែង ក្រដាស ឬកែងដៃ
    • មិន​ត្រូវ​ប៉ះពាល់​បរិវេណ​ផ្ទៃមុខ
    • សម្អាត សម្លាប់​មេរោគ​លើ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ និង​ឧបករណ៍​ជំនួយ​ដែល​ឪពុកម្ដាយ​យើង​ប្រើ (ឧ.រទះ​រុញ ឈើ​ច្រត់…)

    ២. ទិញ​របស់​របរ​ដោយ​ខ្លួន​ឯង

    យោង​តាមអង្គការ UNICEF បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​នេះ យក​ល្អ យើង​គួរ​ចេញ​ទៅ​ទិញ​អ៊ីវ៉ាន់ បន្លែ សាច់​ទុក ឬ​របស់​របរ​ត្រូវ​ការ​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដោយ​ខ្លួន​ឯង និង​កុំ​ឲ្យ​មនុស្ស​ចាស់​ចេញ​ទៅ​ខាង​ក្រៅ។ មួយ​វិញ​ទៀត អ្វី​ដែល​សំខាន់​នោះ គួរ​ពិនិត្យ​មើល​លើ​ថ្នាំ​ដែល​ពួក​គាត់​ចាំ​បាច់​ប្រើ​ប្រាស់​ជា​ប្រចាំ បើ​អាច​យើង​គួរ​ទិញ​ថ្នាំ​នោះ​ស្ដុក​ទុក​សម្រាប់​គាត់​ជា​ពិសេស។

    ៣. បង្រៀនពីបច្ចេកវិទ្យា

    នៅ​ក្នុង​ស្ថានភាព​បែប​នេះ យើង​ម្នាក់​ត្រូវ​ការ​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទូទៅ បើ​មិន​ចាំ​បាច់​មិន​គួរ​ចេញ​ពី​ផ្ទះ ដូច​នេះ​អាច​ត្រូវ​សង្ងំ​ក្នុង​ផ្ទះ​ច្រើន​ថ្ងៃ អាច​បណ្ដាល​ឲ្យ​ធុញ​ថប់​អារម្មណ៍។ ហេតុ​នេះ​ហើយ វា​ក៏​ជា​ពេល​ល្អ​មួយ​ដែល​យើង​អាច​ប្រាប់​ពួក​គាត់​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ដើម្បី​ឲ្យ​គាត់​ដឹង​ពី​អ្វី​ៗ​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម។ លើស​ពី​យើង​អាច​ខល​វីដេអូ​អាច​មើល​មុខ​គ្នា​ឃើញ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​ដទៃ មើល​រឿង​ភាគ ឬ​លេង​កម្មវិធី​កម្សាន្ត​នានា​លើ​ទូរស័ព្ទ ឬ​កុំ​ព្យូ​ទ័រ។

    ៤. ពន្យារ​ពេល​ការ​ណាត់​ជួប​មិន​ចាំបាច់

    ប្រសិន​បើ​ឪពុក​ម្ដាយ​ត្រូវ​ណាត់​ជួប​ពេទ្យ​អំឡុង​ពេល​នេះ ពិនិត្យ​មើល​សុខភាព បើ​អាច​គួរ​សួរ​គ្រុពេទ្យ​ថា​តើ​អាច​ពិគ្រោះ​តាម​ប្រព័ន្ធ​អនឡាញ​សិន​បាន​អត់ (ក្នុង​ករណី​សុខភាព​ពួក​គាត់​ធម្មតា) ចៀស​វាង​ចេញ​ទៅ​ខាង​ក្រៅប្រឈម​នឹង​ការ​ឆ្លង​វីរុស។ធ្វើ​បែប​នេះ យើង​អាច​ជួយ​គាត់​តាម​ដាន​សុខភាព​ជាមួយ​អ្នក​ជំនាញ​យ៉ាង​ងាយ​ស្រួល។

    ៥. ពន្យល់​ឲ្យ​ដឹង​ពី​រោគ​សញ្ញា​នៃ​ជំងឺ

    ចំណុច​សំខាន់​ជាង​គេ​នោះ​គឺ ពន្យល់​ប្រាប់​គាត់​ឲ្យ​ដឹង​ពី​រោគ​សញ្ញា និង​ការ​វិវត្ត​របស់​ជំងឺ​កូវីដ-១៩ ដើម្បី​ងាយ​ស្រួល​ឲ្យ​គាត់​ចំណាំ​មើល​ខ្លួន​ឯង​ថា​តើ​មាន​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ​ដូចជា ក្អក ឈឺ​ក ក្ដៅ​ខ្លួន និង​ពិបាក​ដក​ដង្ហើម។ល។ ម៉្យាង​វិញ​ទៀត យើង​គួរ​តែ​ប្រាប់​ឲ្យ​គាត់​ដឹង​ពី​លេង​ទូរស័ព្ទ​ខាង​មន្ទីរពេទ្យ ដើម្បី​ប្រាប់​ពី​ស្ថាន​ភាព​សុខភាព។

    covid-19

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.unicef.org/india/stories/caring-elderly-during-covid-19-pandemic

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត