តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្អែកនេះ ស្ថាប័នរដ្ឋ និងឯកជន ៨ ក្រុម មានអាទិភាពចាក់វ៉ាក់សាំង Sinovac មុនគេ

    ស្អែកនេះ ស្ថាប័នរដ្ឋ និងឯកជន ៨ ក្រុម មានអាទិភាពចាក់វ៉ាក់សាំង Sinovac មុនគេ

    នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២១​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ (គ.វ.ក-១៩) បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង Sinovac ដែល​ទើប​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​២៦ ខែ​មីនា ឆ្នាំ​២០២១ ក្រោយ​ការ​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល ក្នុង​ជំហាន​ដំបូង​ចំនួន ១លាន៥សែនដូស ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នឹង​ត្រូវ​អនុវត្ត​ឲ្យ​ចាក់​នៅ ​ថ្ងៃ​ទី០១ ខែ​មេសា ស្អែកនេះ។

    ក្រសួង​សុខាភិបាល​បាន​បន្ត​ឲ្យ​ដឹង​ថា ​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ៧៤៥.០០០នាក់ (​ដូស​ទី១) សម្រាប់​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) នៅ​ថ្ងៃ​ស្អែក​នេះ ជូន​ក្រុម​មនុស្ស​ដែល​ដល់​វេន​នា​ពេល​នោះ​មាន​ដូច​ជា៖

    ១. ក្រុម​គ្រូពេទ្យ បុគ្គលិក និង​មន្រ្តី​សុខាភិបាល​ជួរ​មុខ (សេវា​រដ្ឋ និង​សេវា​សុខាភិបាល​ឯក​ជន​ស្រប​ច្បាប់ និង​ដែល​មាន​បញ្ជី​ឈ្មោះ​ត្រឹម​ត្រូវ បាន​ផ្ញើ​ជូន គ.វ.ក-១៩ ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជ​ធានី-ខេត្ត រួច​ហើយ) ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ដែល​ពុំ​ទាន់​បាន​ចាក់​ពី​មុន

    ២. រដ្ឋ​សភា ព្រឹទ្ធសភា និង​ក្រុម​គ្រួសារ ដែល​មាន​បញ្ជី​ឈ្មោះ​ផ្ញើ​ជូន គ.វ.ក-១៩​រួច​ហើយ

    ៣. អ្នក​សារ​ព័ត៌មាន​ដែល​ពុំ​ទាន់​បាន​ចាក់​ពី​មុន (ដែល​មាន​បញ្ជី​ឈ្មោះ​ត្រឹម​ត្រូវ​បាន​ផ្ញើ​ជូន គ.វ.ក-១៩ តាម​រយៈ​ក្រសួង​ព័ត៌មាន ឬ​ទៅ​មន្ទីរ​សុខា​ភិបាល​រាជធានី-ខេត្ត រួច​ហើយ)

    ៤. កង​កម្លាំង និង​មន្ត្រី​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ដែល​ពុំ​ទាន់​បាន​ចាក់​ពី​មុន​នៅ​តាម​រាជធានី-ខេត្ត (​ចាំបាច់​ត្រូវ​មាន​បញ្ជី​ឈ្មោះ​រៀប​ចំ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត)​

    ៥. មន្ត្រី​រាជការ​ស៊ីវិល រួម​ទាំង​បុគ្គលិក​កិច្ច​សន្យា​ទាំង​អស់​នៅ​គ្រប់​ក្រសួង ស្ថាប័ន នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​សាស្ត្រាចារ្យ-គ្រូ​បង្រៀន​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​នា​នា​ទូទាំង​ប្រទេស (ដែល​បាន​ធ្វើ​សម្រង់​បញ្ជី​ឈ្មោះ ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​បាន​ផ្ញើ​ជូន គ.វ.ក-១៩ រួច​ហើយ)

    ៦. បុគ្គលិក​បម្រើ​ការ​នៃ​អគ្គិសនី​កម្ពុជា​ទូទាំង​ប្រទេស​នៃ​អាជ្ញាធរ​ជាតិ​ទាំង​អស់​នៃ​គណៈ​មេធាវី​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម នៃ​លេខាធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិល និង​ក្រុមហ៊ុន​អាកាស​ចរ​នា​នា ដែល​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​ជូន គ .វ .ក-១៩ រួចហើយ

    ៧. ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កាណា​ឌី​យ៉ា​គ្រុប ដែល​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​ជូន គ .វ.ក-១៩ រួច​ហើយ

    ៨. កម្មករ-កម្មការិនី​នៅ​តាម​រោង​ចក្រ​មួយ​ចំនួន (ទៅ​តាម​វេន) ដែល​សម្រប​សម្រួល​រៀប​ចំ​ដោយ​ក្រសួង​ការងារ និង បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែល​បាន​​ផ្ញើ​ជូន គ.វ.ក-១៩។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 31/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត