backup og meta

សារពីគ្រូពេទ្យក្នុងការ​​ស្រោច​ស្រង់​ជីវិត​​អ្នក​ជំងឺ​កូវីដ-១៩​! អានហើយរន្ធត់ចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 29, 2021

    សារពីគ្រូពេទ្យក្នុងការ​​ស្រោច​ស្រង់​ជីវិត​​អ្នក​ជំងឺ​កូវីដ-១៩​! អានហើយរន្ធត់ចិត្ត

    អំឡុង​ពេល​មានករណីឆ្លងវីរុសកូវីដ-១៩ ក្រុមគ្រូពេទ្យប្រៀបបាននឹងកងទ័ពអាវស ចាំចុះពិនិត្យ និងព្យាបាលអ្នកជំងឺ​កូវីដ-១៩ ដោយមិនខ្លាចរអា ទាំងយប់ទាំងថ្ងៃ ប្រយុទ្ធជាមួយវីរុសដែលយើងមើលមិនឃើញ។ ឆ្លង​​កាត់​សមរភូមិ​ដ៏​សែនគ្រោះថ្នាក់​មួយ​នេះ មានគ្រូពេទ្យមួយរូបបានសរសេរសំណេរមួយរាយរ៉ាប់ពីអារម្មណ៍ពិត និងការសង្គ្រោះប្រជាជនពីជំងឺកូវីដ-១៩

    ក្នុង​នាម​ជា​គ្រូពេទ្យ​ជួរ​មុខ វា​ពិបាក​ខ្លាំង​ណាស់ តែ​ក៏​ត្រូវ​ស៊ូ​ទ្រាំ ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​ប្រជាជន​យើង។ មិនមែន​ខ្ញុំ​មិន​ខ្លាច មិន​មែន​ខ្ញុំ​មិន​តក់​ស្លុត ក្នុង​ការ​ចុះ​ជួយ​ស្រោច​ស្រង់​ជីវិត​ព្យាបា​អ្នក​ជំងឺ​កូវីដ-១៩​ នោះ​ទេ ហើយ​មិនមែន​ខ្ញុំ​មាន​ជីវិត​អមតៈ​នោះ​ដែរ​តែ​នេះ​ជា​កាតព្វកិច្ច​របស់​ពេទ្យ។ ខ្ញុំ​ក៏​មាន​ជីវិត​មួយ​មាន​គ្រួសារ មាន​ពុក​ម៉ែ​ចាស់ មាន​ប្តី​ប្រពន្ធ មាន​កូន​រង់​ចាំ​ខ្ញុំ​ដូច​អ្នក​ដែរ តែ​ខ្ញុំ​ត្រូវ​តែ​ពុះពារ​ដើម្បី​សេច​ក្តី​សុខ​របស់​ប្រជាជន​ខ្ញុំ។ នេះ​ជា​សំណេររៀបរាប់​របស់​លោក​វេជ្ជបណ្ឌិតម្នាក់ដែលកំពុងសង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩

    លោកវេជ្ជបណ្ឌិត​បន្ត​ថា ទាំង​កាយ​ទាំង​ចិត្ត មិន​ចង់​ឃើញ​អ្នក​ជំងឺ​ណា​ម្នាក់​បាត់​បង់​ជីវិត និង​ប្រាថ្នា​ឲ្យ​អ្នក​ជំងឺ​ព្យាបាល​ឆាប់​ជា ដើម្បី​ឆាប់​ត្រឡប់​ទៅ​ផ្ទះ​ជុំ​គ្រួសារ​វិញ ទើប​គ្រូពេទ្យ​ជួរ​មុខ​លះ​បង់​ខ្លួន​ប្រឡូក​ជាមួយ​វីរុស​ដែល​យើង​មើល​មិន​ឃើញ ព្រោះ​គ្រូពេទ្យ​ក៏​សង្ឃឹម​ថា​បាន​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ​វិញ​ដូច​គ្នា។

    “រាល់​ថ្ងៃ រត់​ទាំង​យប់​ទាំង​ថ្ងៃ ឈរ​ហាល​ថ្ងៃ​ហាល​ខ្យល់ ក្តៅ​រាប់​ម៉ោង​នៅ​​មុខ​ផ្ទះ​គេ ក្នុង​សម្លៀកបំពាក់​ក៏​ហប់​ពិបាក​ដកដង្ហើម​ ដើម្បី​ទទួល​អ្នក​ជំងឺ និង​ដឹក​យក​ទៅ​ព្យាបាល។”

    វេជ្ជបណ្ឌិត​រូប​នេះ​ថែម​ទៀត​ថា អ្នក​ពាក់​ម៉ាស់​ថា​ហប់​ពិបាក​ដក​ដង្ហើម តែ​វា​ងាយ​ស្រួល​ឆ្ងាយ​ណាស់​ជាង​ដក​ដង្ហើម​តាម​បំពង់​ខ្យល់។ អ្នក​ថា​អផ្សុក​ណាស់​នៅ​ក្នុង​ផ្ទះ មិន​បាន​ជួប​ជុំ​មិត្តភក្តិ ដើរ​ផឹក​ស៊ី ចូល​ហូប​តាម​ហាង​នា​នា តែ​ខ្ញុំ​គិត​ថា ការ​នៅ​ផ្ទះ វា​ងាយ​ស្រួល​ឆ្ងាយ​ណាស់ ឆ្ងាយ​ជាង​ការ​រស់​នៅ​ក្នុង​ពេទ្យ។ សូម​អ្នក​យល់​ថា ជីវិត​អ្នក​មាន​តម្លៃ​​នៅ​ពេល​ជំងឺ​មិន​ទាន់​មក​ដល់ តែ​ពេល​អ្នក​ឆ្លង​ជំងឺ អ្នក​នឹង​យល់​ថា ការ​ជា​សះ​ស្បើយ​ពី​ជំងឺ​ពិត​ជា​មាន​តម្លៃ​ណាស់។

    ដូច្នេះ​សូម​អ្នក​រក្សា​ការ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ របស់​សម្តេច​តេជោ ឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​ខ្លួន​ឯង ក្រុម​គ្រួសារ សហគមន៍​​យើង និង​ក៏​ដើម្បី​ខ្ញុំ​ជា​គ្រូពេទ្យ​ដែរ។

    ជា​ចុង​ក្រោយ​លោក​បាន​ឲ្យ​ដឹង ខ្ញុំលះបង់គ្រួសារ ស្នាក់នៅពេទ្យដើម្បីព្យាបាលអ្នកជំងឺហើយ តើអ្នកអាចជួយខ្ញុំដើម្បីកុំឱ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ? អរគុណទុកជាមុន។

    កូវីដ ១៩

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម