backup og meta

ឆ្លងកូវីដ-១៩ ម្ដងហើយ បើ​ឆ្លងម្ដងទៀត រោគសញ្ញាអាចធ្ងន់ជាងមុន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 13, 2022

    ឆ្លងកូវីដ-១៩ ម្ដងហើយ បើ​ឆ្លងម្ដងទៀត រោគសញ្ញាអាចធ្ងន់ជាងមុន?

    វីរុស​កូវីដ-១៩ អាច​ចូល​ទៅ​បំផ្លាញ​សួត​ធ្ងន់ធ្ងរ ក៏​ដូចជា​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង​ ហើយ​វីរុស​ឆ្លង​មួយ​នេះ​ ក៏​មាន​សមត្ថភាព​ក្នុង​ការ​បំផ្លាញ​សរីរាង្គ​ជា​ច្រើន​ទៀត​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ ខួរ​ក្បាល​ និង​តម្រង​នោម​។ ពិត​ណាស់​ កង្វល់​ដ៏​ធំ​មួយ​ទៀត​នោះ គឺ​​បើ​ទោះ​បី​ជា​យើង​ជា​សះស្បើយ​ពី​វីរុស​កូវីដ-១៩​ហើយ​ក៏​ដោយ​ ក៏​អាច​ឆ្លង​ម្ដង​ទៀត​បាន​ដែរ​។

    ឱកាស​ឆ្លង​វីរុស​កូវីដ​ជាថ្មី

    ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​-១៩ មិន​មែន​អាស្រ័យ​លើ​ចំនួន​ដង​ដែល​យើង​បាន​ឆ្លង​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មិន​អាច​ការពារ​ការ​ឆ្លង​មេរោគ​បាន នៅ​ពេល​ដែល​មាន​​វីរុស​កូវីដ-១៩​​ បំប្លែង​ថ្មី​ជា​បន្តបន្ទាប់​ ឬ​អាច​បណ្ដាល​មក​ពី​ភាព​ស៊ាំ​ធ្លាក់​ចុះ ចាប់​តាំង​ពី​យើង​ឆ្លង​វីរុស​កូវីដ-១៩ ​​ចុង​ក្រោយ​ ឬ​ការ​​ចាក់​វ៉ាក់សាំង​ចុង​ក្រោយ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ​ឆ្លង​វីរុស​កូវីដ​​-១៩​ លើកទី២ ​ធ្ងន់​ធ្ងរ​ជាមុន​?

    ​ជា​ទូ​ទៅ​ ការ​ឆ្លង​វីរុស​ជា​លើក​ដំបូង​លើ​អ្នក​ដែល​បាន​​ចាក់​​វ៉ាក់សាំង មាន​រោគសញ្ញា​ស្រាល​ជាង​​អ្នក​ដែល​មិន​​បាន​ចាក់​វ៉ាក់សាំង។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ឆ្លង​ម្ដង​ទៀត នោះ​រោគសញ្ញា​​នឹង​មាន​សភាព​ស្រាល​ជាង​មុន​ ដោយ​សារ​តែ​យើង​​មាន​ប្រព័ន្ធ​ការពារ​ស្រាប់​។ យោង​តាម​ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ សមាមាត្រ​នៃ​អ្នក​ដែល​រាយការណ៍​​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​ម្ដង​ទៀត​ គឺ​មាន​ភាព​ខុស​ៗ​​គ្នា ដោយ​អាស្រ័យ​ទៅ​តាម​វ៉ារ្យង់​ជាក់​ស្ដែង។

    ការ​ឆ្លង​កូវីដ​-១៩​ ម្ដង​ទៀត​ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​អត់​?

    ពិត​ណាស់​ ការ​ឆ្លង​ម្ដង​ទៀត​ ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន​មួយ​កម្រិត​ដែរ​​ ពីព្រោះ​ការ​ឆ្លង​កាល​ពី​​លើក​មុន​ អាច​ផ្ដល់​ការ​ការពារ​ស្រដៀង​គ្នា​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​អូមីក្រុង ​ដូច​ទៅ​នឹង​​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​ដូស​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​តែ​មិន​អាច​ការពារ​​ខ្លួន​យើង​បាន​ទាំង​ស្រុង​ឡើយ​ ហេតុ​នេះ​ហើយ យើង​ចាំបាច់​បន្ត​​អនុវត្ត​វិធានការ​ទប់​ស្កាត់​វីរុស​រាតត្បាត​កូវីដ​-១៩​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទើប​ជា​ការ​ប្រសើរ​។​

    ឆ្លងកូវីដម្តងទៀត

    អានបន្ត​៖

    ចំណុចសំខាន់

    ជា​ទូ​ទៅ​ ការ​ឆ្លង​វីរុស​ជា​លើក​ដំបូង​លើ​អ្នក​ដែល​បាន​​ចាក់​​វ៉ាក់សាំង មាន​រោគសញ្ញា​ស្រាល​ជាង​​អ្នក​ដែល​មិន​​បាន​ចាក់​វ៉ាក់សាំង។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ឆ្លង​ម្ដង​ទៀត នោះ​រោគសញ្ញា​​នឹង​មាន​សភាព​ស្រាល​ជាង​មុន​ ដោយ​សារ​តែ​យើង​​មាន​ប្រព័ន្ធ​ការពារ​ស្រាប់​។ យោង​តាម​ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ សមាមាត្រ​នៃ​អ្នក​ដែល​រាយការណ៍​​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​ម្ដង​ទៀត​ គឺ​មាន​ភាព​ខុស​ៗ​​គ្នា ដោយ​អាស្រ័យ​ទៅ​តាម​វ៉ារ្យង់​ជាក់​ស្ដែង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម