backup og meta

ការសិក្សា៖ អ្នក​មាន​បញ្ហាផ្លូវចិត្ត មានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 20, 2022

    ការសិក្សា៖ អ្នក​មាន​បញ្ហាផ្លូវចិត្ត មានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

    សុខភាព​ផ្លូវ​ចិត្ត​ ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ​-១៩​នេះ​តែ​ម្ដង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ហើយ​ក៏ដោយ តែបើ​កំពុង​មាន​ជំងឺទាក់ទង​នឹង​ផ្លូវ​ចិត្ត​​ នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​-១៩ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​JAMA Network Open។

    ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​UC San Francisco ​ដែល​ធ្វើការ​ជាមួយ​ក្រុម​ស៊ើប​អង្កេត​មក​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​ San Francisco VA និង​បាន​តាមដាន​ទិន្នន័យ​របស់​អ្នក​ជំងឺ​ជាង​ពីរសែន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។ ជា​លទ្ធផល​​ ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ (៥១%) ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​​​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ជិត​១៥%​​ នៃ​អ្នក​ទាំង​នេះ​មាន​វិជ្ជមាន​កូវីដ​-១៩។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រាយការណ៍​ថា ហានិភ័យ​នេះ​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៦៤​ឆ្នាំ​។ តាម​ការ​សិក្សា​នេះ​ដែរ​បាន​​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដែល​មាន​អាយុ​លើស​៦៥​ឆ្នាំ​ និង​ធ្លាប់​ប្រើប្រាស់​​គ្រឿង​ញៀន​​មាន​ហានិភ័យ​ខ្ពស់​ជាង​រហូត​ដល់​ទៅ​២៤% ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវ​ចិត្ត​​មាន​ហានិភ័យ​ខ្ពស់​ជាង​២៣%។ រី​ឯ​អ្នក​ជំងឺ​បាយ​ប៉ូឡា (ជា​ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រែប្រួល​អារម្មណ៍​យ៉ាង​ខ្លាំង​) ​​មាន​ហានិភ័យ​ខ្ពស់​ជាង​១៦% ស្រប​ពេល​ដែល​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ​មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​ផ្លូវ​ចិត្ត​​ចំនួន​១២%។

    អានបន្ត​៖

    ​​បន្ថែម​ពី​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​កូវីដ​-១៩​ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​​ (៣% ទៅ​១៦%) ​អាច​ប្រៀបធៀប​នឹង​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​​វីរុស​កូវីដ​-១៩​ លើ​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ផ្លូវ​​កាយ​ (៧% ទៅ​២៣%) ដូចជា​ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​តម្រង​នោម​ជា​ដើម​។ ហេតុ​នេះ​ហើយ​ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​​អាច​ចាត់​ចូល​ជា​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​-១៩ ដែល​គួរ​តែ​ផ្ដល់​អាទិភាព​ក្នុង​ការ​ចាក់​ដូស​ជំរុញ និង​បង្កើន​ការ​ការពារ​សំខាន់​ៗ​ផ្សេង​ទៀត​។

    ចំណុចសំខាន់

    សុខភាព​ផ្លូវ​ចិត្ត​ ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ​-១៩​នេះ​តែ​ម្ដង​។ សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​នេះ ដែល​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺផ្លូវចិត្ត​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​-១៩ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​JAMA Network Open។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម