backup og meta

ក្រៅ​ពី​​ប្រព័ន្ធ​ប្រសាទ អ្នក​ជា​ពី​កូវីដ-១៩ ​អាច​ជួប​បញ្ហា​​ផ្សេង​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2022

    ក្រៅ​ពី​​ប្រព័ន្ធ​ប្រសាទ អ្នក​ជា​ពី​កូវីដ-១៩ ​អាច​ជួប​បញ្ហា​​ផ្សេង​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ថ្វី​ត្បិត​តែ​​​បាន​ជា​សះស្បើយ​ពី​​កូវីដ​-១៩​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រាងកាយ​យើង​អាច​​នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​​ដែល​ប៉ះពាល់​ដល់​ការ​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ​។ ជា​ទូទៅ រោគសញ្ញា​កូវីដ​-១៩ ​រយៈពេល​វែង មាន​ការ​​ពិបាក​ក្នុង​ការ​គ្រប់គ្រង ប៉ុន្តែ​បើ​យើង​​​បាន​​ដឹង​ពី​រោគសញ្ញា​ទាំង​នេះ​នៅ​ដំណាក់កាល​ដំបូង អាច​កាត់បន្ថយ​ផលវិបាក​បាន​ខ្លះ​ដែរ​។

    អ្វី​​ជា​ជំងឺ​កូវីដ​-១៩ ​រយៈពេល​វែង​?

    រោគសញ្ញា​នៃ​កូវីដ​-១៩​រយៈពេល​វែង​ កើត​ឡើង​នៅ​ពេល​ដែល​រោគសញ្ញា​ជាក់លាក់​នៃ​វីរុស​កូវីដ​-១៩​នៅ​តែ​បន្ត​ជា​ច្រើន​ខែ ទោះ​បី​ជា​យើង​ជា​​សះស្បើយ​ហើយ​ក៏​ដោយ​។ ជា​ធម្មតា រោគសញ្ញា​ដែល​នៅ​តែ​លេច​ឡើង ក្រោយ​ពេល​ដែល​យើង​ជា​សះស្បើយ​ពី​កូវីដ​-១៩​ រួម​មាន​៖

    • អស់​កម្លាំង​ខ្លាំង
    • ក្អក​​មិន​បាត់
    • ​ឈឺ​ទ្រូង​
    • ពិបាក​ដកដង្ហើម​
    • ពិបាក​រំលាយ​អាហារ
    • ភ្លេចភ្លាំង​ច្រើន
    • ឈឺ​សាច់​ដុំ
    • បញ្ហា​ទាក់ទង​នឹង​គំហើញ

    កន្លង​មក​ អ្នក​ជំនាញ​បាន​បញ្ជាក់​​តែ​​រោគសញ្ញា​ខាង​លើ​ប៉ុណ្ណោះ។ ប៉ុន្តែ​ ថ្មី​ៗ​នេះ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ អ្នក​ជំងឺ​នៅ​អាច​មាន​រោគសញ្ញា​ថ្មី​ៗ​មួយ​ចំនួន​ទៀត​។

    ​​​​រោគសញ្ញា​កូវីដ​-១៩​រយៈពេល​វែង​ថ្មី​ៗ​

    ១. ខូច​សរសៃ​ប្រសាទ​

    ស្ថានភាព​ធ្ងន់ធ្ងរ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត ដែល​កើត​ឡើង​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ គឺ​ការ​ខូច​សរសៃ​ប្រសាទ​។ ពិត​ណាស់​ មេរោគ​កូវីដ​-១៩​ មាន​ឥទ្ធិពល​ក្នុង​ការ​បំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​ រួម​ទាំង​សរសៃ​ប្រសាទ​។ អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ​ទូទៅ Massachusetts និង​​វិទ្យាស្ថាន​ជាតិ​សុខភាព​បាន​បង្ហាញ​​ពី​ភស្តុតាង​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ដែល​កើត​​លើ​អ្នក​ដែល​បាន​​ជា​សះស្បើយ​។ រោគសញ្ញា​នៃ​ផលវិបាក​មួយ​នេះ​ គឺ​ខ្សោយ​ ឈឺចាប់​នៅ​ដៃ​ និង​ជើង​ ព្រម​ទាំង​អស់កម្លាំង​។

    ខូចប្រព័ន្ធប្រសាទ

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ២. បាក់​ទឹក​ចិត្ត​

    ទន្ទឹម​នឹង​នេះ​ដែរ ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ទៀត​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ គឺ​ជំងឺ​បាក់​ទឹកចិត្ត​ ថប់​បារម្ភ ឬ​ប្រែប្រួល​​អារម្មណ៍​ញឹកញាប់​។ យោង​តាម​ការ​សិក្សា​មួយ​​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ អាច​ជួប​ប្រទះ​ការ​ថប់បារម្ភ​ដល់​ទៅ​៣​ដង ខ្ពស់​ជាង​មនុស្ស​ធម្មតា​ ហើយ​ការ​បាក់ទឹកចិត្ត​ដល់​ទៅ​២​ដង​ ​ខ្ពស់​ជាង​​អ្នក​ដែល​មិន​ធ្លាប់​កើត​កូវីដ​-១៩ ​ទាល់​តែ​សោះ​។

    អាន​បន្ថែម​៖

    ៣. ភ្លេចភ្លាំង​ច្រើន​

    កូវីដ​-១៩​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត និង​បេះដូង​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ជួប​ប្រទះ​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ផង​ដែរ​។ ជាក់​ស្ដែង កូវីដ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​ និង​បង្ក​ជា​រោគសញ្ញា​មួយ​ចំនួន​ដូចជា​​ពិបាកផ្ចង់អារម្មណ៍​ ​បញ្ហា​នៃ​ការ​​ចងចាំ  អស់​កម្លាំង បញ្ហា​អាកប្បកិរិយា​ និង​រោគសញ្ញា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផ្សេង​ទៀត​។

    ៤. ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​រាងកាយ​

    ​ការ​ឈឺ​ចាប់​ភ្លាម​ៗ ឬ​ឈឺ​ឆៀប​ៗ​​ពេល​អង្គុយ​យូរ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​កូវីដ​-១៩ ​រយៈពេល​វែង​ដូច​គ្នា។ បើ​តាម​របាយការណ៍​​របស់​​សាកលវិទ្យាល័យ​Michigan បាន​បង្ហាញ​ថា អាការៈ​ស្ពឹក​រ៉ាំរ៉ៃ ឬ​ឈឺ​ឆៀប​ៗ ក៏​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ដូចជា គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ​ដុំ​សាច់​ និង​ជំងឺ​ប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលនិងឆ្អឹងខ្នង​ ។

    ចំណុចសំខាន់

    ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ផលវិបាក​ជា​ច្រើន​ទៀត​ ដែល​អាច​បន្ត​ជា​ច្រើន​ខែ តួ​យ៉ាង​ដូចជា៖
    • ខូច​សរសៃ​ប្រសាទ
    • បាក់​ទឹក​ចិត្ត
    • ភ្លេចភ្លាំង​ច្រើន
    • មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ក្នុង​រាងកាយ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម