backup og meta

អ្នកស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើងកើនឡើង ខណៈបរិក្ខាពេទ្យខ្វះខាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 16, 2022

    អ្នកស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើងកើនឡើង ខណៈបរិក្ខាពេទ្យខ្វះខាត

    ខណៈពេលនេះ កូរ៉េខាងជើងកំពុងតែទទួលរងការរាតត្បាតពីជំងឺកូវីដ១៩​ បំប្លែងថ្មី អូមេក្រុង។ តាមរបាយការណ៍បង្ហាញត្រឹមតែរយៈពេល ៤ថ្ងៃអំឡុងពេលដែលរដ្ឋាភិបាលប្រកាសបិទខ្ទប់ចាប់ពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ គឺមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៤២នាក់។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់ថ្មីមួយទៀត ដើម្បីចាត់វិធានការ បង្កើនការពារ និងបញ្ជូនកងកម្លាំងផ្នែកវេជ្ជសាស្ដ្រចុះអន្ដរាគមន៍​ក្នុងទីក្រុងព្យុងយ៉ាង។

    ក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ​២០២២ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រើប្រាស់ពេទ្យ​យោធាជាចាំបាច់ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ថ្នាំពេទ្យ និង សំភារៈសម្រាប់ប្រើប្រាស់ផ្នែកវេជ្ជសាស្ដ្រក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសមួយនេះកំពុងតែទទួលរងការវាយប្រហារដោយ កូវីដ១៩ លើកទី១ ហើយមក​ទល់ពេលបច្ចុប្បន្នមានអ្នកបង្ហាញអាការៈសង្ស័យដល់ទៅ ៣៩២ ៩២០នាក់។

    កូរ៉េខាងជើងទើបតែបានទទួលស្គាល់ថាខ្លួនកំពុងតែមានការផ្ទុះរាតត្បាតមេរោគកូវីដ១៩ កាលសប្ដាហ៍មុន ខណៈដែលអ្នកជំនាញជាច្រើនបានលើកឡើងនូវការព្រួយបារម្ភ ពីផលអាក្រក់ដែលប្រទេសនេះនឹងជួបប្រទះ ដោយផ្អែកមើលឃើញជាក់ស្ដែងពី លក្ខខណ្ឌផ្នែកវេជ្ជសាស្ដ្រ និងចំណេះដឹងពលរដ្ឋអំពីជំងឺមួយនេះ។

    ជុងអ៊ុន

    លោក គីម ជុងអ៊ុនកាលពីព្រឹកថ្ងៃចន្ទ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់តាមឱសថស្ថានជាច្រើនកន្លែងក្បែរទន្លេ Taedong ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីឲ្យដឹងច្បាស់ពីទំហំផ្នែកវេជ្ជសាស្ដ្រ របស់ខ្លួនមាន ដោយលោកបានលើកឡើង​ថា តាមបណ្ដាឱសថដ្ឋានទាំងនោះ គឺមិនមាន ថ្នាំំផ្ទុកសម្រាប់ប្រើប្រាស់ សំភារៈត្រួតពិនិត្យ និង សម្លៀកបំពាក់ការពារ​គ្រប់គ្រាន់ ឆ្លើយតបបញ្ហានោះទេ។ លោកបានបញ្ជាក់ទៀតថា បរិមាណនៃការស្លាប់ដោយជំងឺនេះកាន់តែច្រើនថែមទៀត នោះដោយសារតែ ប្រជាជនខ្វះការយកចិត្ដទុកដាក់ ការការពារ ការខ្វះខាតចំណេះដឹង និង វិធីសាស្ដ្រនៃការព្យាបាលផ្សេងៗអំពីជំងឺនេះ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    គិតមកទល់ពេលនេះ ប្រជាជនកូរ៉េខាងជើង ជាង ២៦លាននាក់ នៅមិនទាន់ទទួលបានការចាក់វាក់សាំងម្ដងនៅឡើយទេ បូករួមទាំងចំណេះដឹងផ្នែកវិធានការការពារ ក៏មិនមានគ្រប់គ្រាន់សមប្រកបនឹងអាចចូលរួម​ជួយ​ដោះ​ស្រាយផងដែរ។ មួយវិញទៀត ផ្នែកបរិក្ខាវេជ្ជសាស្ដ្រប្រើប្រាស់ក៏មិនមានគ្រប់ ដូច្នេះនេះគឺជាចំណុចគួរព្រួយបារម្ភបំផុត ដែលប្រទេសនេះ អាចជួបប្រទះបញ្ហាកាន់តែអាក្រក់នៅពេលខាងមុខទៀ។

    គួររំឭកទៀតផង ប្រទេសកូរ៉េខាងជើងបានសម្រេចប្រកាសអាសន្នបិទខ្ទប់ប្រទេសកាលពីថ្ងៃទី១២ ខែឧសភា ២០២២ ក្រោយមានការរាតត្យាតជំងឺកូវីដ-១៩ បំប្លែងថ្មីអូមេក្រុង បង្កឲ្យមានអ្នកស្លាប់ និង អ្នកឆ្លងរោគជាបន្ដបន្ទាប់ បង្ហាញរោគសញ្ញាជាការសង្ស័យចំនួនរាប់សែននាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម