backup og meta

ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 07, 2022

    ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤

    ​ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​អាច​ឆ្លង​ទៅ​កាត់​មនុស្ស​គ្រប់​វ័យ​ មិន​ថា​ប្រុស​ ឬ​ស្រី ឬ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បែប​ណា​ឡើយ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​​ ករណី​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូវីដ​-១៩​នេះ ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​រួម​ផ្សំ​​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​លើស​សម្ពាធឈាម​ជា​ដើម​​ ហើយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ​-១៩ នឹង​កាន់​តែ​ខ្ពស់ ​នៅ​ពេល​​ដែល​យើង​​មាន​ជំងឺ​រ៉ាំរ៉ៃ​​ទាំង​នេះ​ស្រាប់។

    ម៉េច​បាន​អ្នក​អាយុ​​៦០​ឆ្នាំឡើង​​ គួរ​ចាក់​ដូស​​​ជំរុញ​ទី​៤?

    ជា​ទូទៅ កត្តា​អាយុ​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន ហេតុ​នេះ​ហើយ​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​គួរ​ប្រុងប្រយ័ត្ន​​​ឲ្យ​បាន​ដិតដល់ ដើម្បី​​​​​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​-១៩​​ ដ៏​កាច​សាហាវ​នេះ​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ​​ដូស​​ជំរុញ​ទី​៤ មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ជាង​មុន​រហូត​ដល់​៣​ដង​ ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ។

    ចាក់ដូសជំរុញ២

    ជាក់​ស្ដែង វ៉ាក់សាំង​ដូស​ទី​៤​​នេះ មិន​ត្រឹម​តែ​​មាន​​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​អត្រា​នៃ​​ការវិវត្ត​ជំងឺទៅ​ជា​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​យើង​នៅ​​រឹងមាំ​​​ក្រោយ​រយៈពេល​៨​សប្ដាហ៍​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អត្រា​​ឆ្លង​កូវីដ​-១៩ នៃ​អ្នក​ដែល​បាន​ទទួល​ដូស​ជំរុញ​ទី​៤ ​មាន​ចំនួន​ទាប​ជាង​អ្នក​ដែល​ទទួល​បាន​​ត្រឹម​ដូស​ជំរុញ​លើក​ទី​៣ ដល់​ទៅ​២​ដង​ឯ​ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ-១៩​​ ហាក់​ដូចជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច​នេះ​ហើយ​ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ និង​ចាំបាច់​​ត្រូវ​​អនុវត្ត​​វិធានការ​ការពារ​បន្ថែម​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​ជានិច្ច​។

    ​​​​អានបន្ត​៖

    ចំណុចសំខាន់

    កត្តា​អាយុ​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន ហេតុ​នេះ​ហើយ​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​គួរ​ប្រុងប្រយ័ត្ន​​​ឲ្យ​បាន​ដិតដល់ ដើម្បី​​​​​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​-១៩​​ដ៏​កាច​សាហាវ​នេះ​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ​​ដូស​​ជំរុញ​ទី​៤ មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ជាង​មុន​រហូត​ដល់​៣​ដង​ ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម