backup og meta

លើកទី​១ កូរ៉េខាងជើងប្រកាស​ចំនួន​អ្នក​ស្លាប់​ដោយសារកូវីដ-១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 13, 2022

    លើកទី​១ កូរ៉េខាងជើងប្រកាស​ចំនួន​អ្នក​ស្លាប់​ដោយសារកូវីដ-១៩

    ទីភ្នាក់ងារព័ត៌មានក្នុងប្រទេសកូរ៉េខាងជើងបានឲ្យថា ពល​រដ្ឋ​កូរ៉េ​ខាង​ជើង​ចំនួនចំនួន​ ៦​នាក់​បាន​ស្លាប់ដោយវីរុស​បំប្លែងថ្មី អូមេក្រុង និងមានមនុស្ស ១៨៧ ០០០ នាក់ផ្សេង​ទៀតកំពុង​មានចេញ​រោគសញ្ញាក្ដៅខ្លួន ផ្ដាស​សាយ ដែល​​ស្ថិតក្នុងការសង្ស័យ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងទទួលការព្យាបាល។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កូរ៉េ​ខាង​ជើង បាន​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​វីរុស​នេះ​បាន​រាត​ត្បាត​នៅ​លើ​ពិភព​លោក​។​

    ក្រុមអ្នកជំនាញបានអះអាង និង សន្មតថា ករណីមានជំងឺកូវីដ១៩ ជ្រៀតខ្លួនចូលប្រទេសមួយនេះ មានជាយូណាស់មកហើយ  តែរដ្ឋាភិបាលមិនបញ្ចេញព័ត៌មាន ទើបតែសម្រេចបង្ហាញកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះតែប៉ុណ្ណោះ។

    ជាក់ស្ដែងវីរុស​បំប្លែង​ថ្មីអូមេរក្រុងបានឆ្លង​ចូលក្នុងទីក្រុងព្យូងយ៉ាងមួយរយៈពេលទៅហើយគ្រាន់​តែទិន្នន័យមិនបង្ហាញច្បាស់លាស់ មុនពេលរដ្ឋាភិបាលឈានដល់ការសម្រេចចិត្ដចេញវិធានការបិទខ្ទប់ប្រទេស កាលពីកាលពីថ្ងៃទី ១២ ខែឧសភា កន្លងទៅ។

    អត្ថបគួរអាន៖

    ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាមេរោគបំប្លែងថ្មីមួយនេះបានពង្រីកខ្លួនក្នុងប្រទេសកូរ៉េតាំងពីចុងខែមេសា កន្លងមក ដោយ​ប្រ​ជាពល​រដ្ឋ​ខ្លះ​ចាប់​មាន​អាការៈ​ក្ដៅខ្លួន។ មកទល់ពេលនេះ មានចំនួនប្រជាជន ៣៥០​០០០នាក់ កំពុងតែបង្ហាញរោគសញ្ញក្ដៅខ្លួន ដោយមិនទាន់បានបញ្ជាក់ពីលទ្ធផលតេស្ដ​កូវីដ-១៩ ថាវិជ្ជ​មាន​ ឬ​អត់​នៅឡើយទេ។

    ប្រជាជនកូរ៉េមានជាង ២៥លាននាក់ សុទ្ធសឹងតែមិនទាន់បានទទួលបានវ៉ាក់សាំងការពារនៅឡើយទេ ខណៈដែលលោក គី ជុងអ៊ុន កន្លងមកធ្លាប់បដិសេធ ដោយទទួលយកការផ្ដល់​នូវវាក់សាំងរបស់ គម្រោង COVAX និង ប្រទេសចិននោះដែរ។ តាមការវិភាគរបស់អ្នកជំនាញ បានលើកឡើងថា ប្រទេសនេះអាចនឹងជួបគ្រោះថា្នក់ធ្ងន់ធ្ងរ បើគិត​ទៅលើចំណេះ​ដឹង សេវាសុខាភិបាល ប្រជាជន អំពីព័ត៌មានជំងឺមួយនេះដែល​ពល​រដ្ឋ​ទទួល​បាន​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លោក គីម ជុងអ៊ុន ព្រឹកថ្ងៃសុក្រនេះបានធ្វើដំណើរទៅកាន់ មជ្ឈមណ្ឌលថែទាំសុខភាពថ្នាក់ជាតិដោយផ្ទាល់ដើម្បីសិក្សា និង ស្វែងយល់ពីផលវិបត្ដិនៃជំងឺមួយនេះ។ លោក គីម ជុងអ៊ុន ហាក់មាន​​ការប្រែប្រួល ឥរិយាបថខុសពីធម្មតាជាងមុន គិតគូទៅដល់កិច្ចការពារ សុខភាពជាចំបង ខណៈដែល​ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី​១២ម្សិល​មិញ ក៏ប្រទះឃើញលោកពាក់ម៉ាសបង្ហាញពីគោលជំហរលើក​ទី១មិនដែលមានទាល់តែសោះ ដែលលោកពាក់មាសនៅមុខកាមេរាព័ត៌មាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម