backup og meta

ទោះកូវីដកម្រិតស្រាលក៏អាចឲ្យខួរក្បាលរួមស្វិត និងផលប៉ះពាល់ទាំងនេះដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 12, 2022

    ទោះកូវីដកម្រិតស្រាលក៏អាចឲ្យខួរក្បាលរួមស្វិត និងផលប៉ះពាល់ទាំងនេះដែរ

    គ្នា​យើង​មួយ​ចំនួន​ដែល​ឆ្លង​វីរុស​កូវីដ-១៩​​ ដោយ​​មាន​រោគសញ្ញា​ស្រាល​ ច្បាស់​ជា​យល់​ថា វីរុស​នេះ​មិន​បង្ក​ជា​ផល​ប៉ះពាល់​អ្វី​ឡើយ​ ក្រោយ​ជា​សះស្បើយ។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ទោះ​ជា​យើង​ឆ្លង​វីរុស​កូវីដ​-១៩​កម្រិត​ស្រាល​ក៏​ដោយ​​ ក៏ផលប៉ះពាល់នៃជំងឺផ្លូវដង្ហើមនេះ​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​រួម​ស្វិត​ និង​​ចាស់​ជាង​វ័យ​រហូត​ដល់​១០​ឆ្នាំ​ឯណោះ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ។

    ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ​-១៩​ចំពោះ​ខួរ​ក្បាល​

    ​​​​ភស្តុតាង​មួយ​ចំនួន​នៃ​ការ​ខូច​សរសៃ​ប្រសាទ ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩​កម្រិត​ស្រាល​ ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ចក្រភព​អង់គ្លេស ទៅ​លើ​ការ​ប្រែប្រួល​​ខួរ​ក្បាល​ មុន​ និង​ក្រោយ​ពេល​ឆ្លង​វីរុស​នេះ។ ក្នុង​ចំណោម​អ្នក​ចូលរួម​ចំនួន​៧៨៥​​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៥១​ឆ្នាំ​ ដល់​៨១​ឆ្នាំ បាន​ស្កេន​ខួរ​ក្បាល​​​មុន​ពេល​ដែល​មាន​ការ​ផ្ទុះ​​ជំងឺ​រាតត្បាត​។ កំណត់​ត្រា​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា ក្នុង​នោះ​មាន​អ្នក​ចូលរួម​ចំនួន​៤០១​នាក់​បាន​ឆ្លង​វីរុស​កូវីដ-១៩ ដែល​មាន​រោគសញ្ញា​ស្រាល។ ជា​លទ្ធផល​ ក្រោយ​​ជា​សះស្បើយ​ពី​វីរុស​នេះ​រយៈពេល​៤​ខែ​កន្លះ​ អ្នក​ជំងឺ​​បាន​បាត់បង់​​ទំហំ​ខួរ​ក្បាល​ចន្លោះ​ពី​០.២ និង​២​ភាគ​រយ។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    សមត្ថភាព​យល់​ដឹង​ធ្លាក់​ចុះ

    ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​កូវីដ​ក៏​​មាន​ការ​ផ្ចង់​អារម្មណ៍​ទាប​ ព្រម​ទាំង​ការ​ចងចាំ​ចុះ​ខ្សោយ បើ​ប្រៀបធៀប​នឹង​អ្នក​មាន​សុខភាព​ល្អ។ លោក​វេជ្ជបណ្ឌិត​Jacques Hugon អ្នក​ឯកទេស​ខាង​សរសៃ​ប្រសាទ​នៅ​សាកលវិទ្យាល័យ​នៃ​មន្ទីរពេទ្យ​Paris Lariboisiere បាន​មាន​ប្រសាសន៍​ថា យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​ខួរ​ក្បាល​​នឹង​ធ្វើ​ការ​​ជួសជុល​ដោយ​ខ្លួន​ឯង​ឬ​យ៉ាង​ណា​។ បន្ថែម​ពី​នេះ​ ការ​បំផ្លាញ​ដែល​​បង្ក​ឡើង​ដោយ​កូវីដ​នៅ​ក្នុង​ខួរ​ក្បាល​ ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​សរសៃ​ប្រសាទ​ផ្សេង​ៗ​ផង​ដែរ​។

    រីកប៉ោងសរសៃឈាមខួរក្បាល១

    អានបន្ត​៖

    ហេតុ​ដូច្នេះ​ហើយ​ ការ​ការ​ពារ​ខ្លួន​ឲ្យ​ជៀស​ផុត​ពី​វីរុស​កូវីដ​-១៩​ គឺ​ជា​រឿង​សំខាន់​បំផុត​ បើ​ទោះ​បី​​យើង​បាន​ចាក់​ថ្នាំ​បង្ការ​គ្រប់​ចំនួន​ ឬ​ក៏​វ៉ារ្យង់​កូវីដ​បំប្លែង​ថ្មី​មាន​រោគសញ្ញា​ស្រាល​​ក៏​ដោយ ពីព្រោះ​ថា​ សូម្បី​​​តែ​យើង​​ឆ្លង​កូវីដ​-១៩​​ដែល​មាន​រោគសញ្ញា​ស្រាល​ ​ក៏​នៅ​តែ​​អាច​ប្រឈម​នឹង​ការ​បំផ្លាញ​ទៅ​លើ​​ការ​យល់​ដឹង (Cognitive damage) ដែល​បង្ក​ឡើង​ដោយ​​វីរុស​នេះ​បាន​ដូច​គ្នា​។

    ចំណុចសំខាន់

    គ្នា​យើង​មួយ​ចំនួន​ដែល​ឆ្លង​វីរុស​កូវីដ-១៩​​ ដោយ​​មាន​រោគសញ្ញា​ស្រាល​ ច្បាស់​ជា​យល់​ថា វីរុស​នេះ​មិន​បង្ក​ជា​ផល​ប៉ះពាល់​អ្វី​ឡើយ​ ក្រោយ​ជា​សះស្បើយ។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ទោះ​ជា​យើង​ឆ្លង​វីរុស​កូវីដ​-១៩​កម្រិត​ស្រាល​ក៏​ដោយ​​ ក៏​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​រួម​ស្វិត​ និង​​ចាស់​ជាង​វ័យ​រហូត​ដល់​១០​ឆ្នាំ​ឯណោះ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម