វីរុសកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សួតនោះទេ ប៉ុន្តែវាក៏បង្កហានិភ័យដល់កោសិកាខួរក្បាលដូចគ្នា។ ការសិក្សាមួយបានបង្ហាញថា ការឆ្លងមេរោគកូវីដ-១៩ អាចបង្រួញកោសិកាខួរក្បាលដែលនាំឲ្យមានការខូចខាតធ្ងន់ធ្ងរដល់កោសិកា ហើយរោគសញ្ញាមួយដែលកើតឡើងជាទូទៅចំពោះអ្នកជាសះស្បើយពីវីរុសកូវីដគឺបញ្ហាភ្លេចភ្លាំងច្រើន។
អ្នកជំនាញបានឲ្យដឹងថា វីរុសកូវីដ-១៩ចូលទៅក្នុងខួរក្បាលតាមរនាំងឈាម-ខួរក្បាល ។ រនាំងនេះត្រូវបានបង្កើតឡើងដោយសរសៃឈាមបិទជិត ដែលមានតួនាទីការពារខួរក្បាល។ ក្រោយចូលទៅក្នុងខួរក្បាល ពពួកSpike protein នៅក្នុងវីរុស បានតោងជាប់នៅសរសៃឈាម និងចម្លងទៅក្នុងកោសិកាខួរក្បាល ហើយក្រោយមក វាក៏បានឆ្លងចូលទៅក្នុងខួរក្បាល។

រោគសញ្ញាវីរុសកូវីដ-១៩ បានចូលទៅកាន់ខួរក្បាល
ប្រហែល២០%នៃអ្នកដែលកើតវីរុសកូវីដ-១៩ វិវត្តទៅជាការបាត់បង់ការចងចាំរយៈពេលខ្លី ពិបាកផ្ចង់អារម្មណ៍ និងអស់កម្លាំងជាដើម។
ទន្ទឹមនឹងនេះដែរ អ្នកជំងឺមួយចំនួនទៀត បានរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរទាក់ទងនឹងខួរក្បាល ដែលបង្កឡើងដោយវីរុសកូវីដ-១៩។ អ្នកជំនាញជឿថា នេះជាលទ្ធផលនៃអ្នកដែលមានរោគសញ្ញាកូវីដ-១៩ ធ្ងន់ធ្ងរ ឬបណ្ដាលមកពីមានអុកស៊ីហ្សែនទាបនៅរយៈពេលយូរ។ រោគសញ្ញាអាចរួមមាន៖
- ច្របូកច្របល់
- បាត់បង់ក្លិន និងរសជាតិ
- ឈឺក្បាល
- ពិបាកផ្ដោតអារម្មណ៍
- ឥរិយាបថប្រែប្រួល
- ប្រកាច់
- បាត់បង់ស្មារតី
- គ្រោះថ្នាក់សរសៃឈាមខួរក្បាល។
អាហារសម្រាប់សុខភាពខួរក្បាល
ដើម្បីជួយឲ្យខួរក្បាលមានសុខភាពល្អឡើងវិញ ក្រោយជាសះស្បើយពីកូវីដ-១៩ គ្នាយើងគួរតែបង្កើនការញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា៣ និងពពួកត្រីសាម៉ុន ត្រីសាឌីននៅក្នុងរបបអាហារ។ បន្ថែមពីនេះ យើងចាំបាច់ត្រូវបញ្ចូលអាហារដែលមានអាស៊ីដAlpha-lipoic មានដូចជាសាច់ក្រហម ស្ពៃពួយឡេង និងខាត់ណាខៀវ។ ដូចគ្នានេះដែរ យើងក៏អាចបង្កើនការញ៉ាំស៊ុត គ្រាប់ផ្លែឈើ សណ្ដែក និងគ្រាប់ធញ្ញជាតិទើបជាការប្រសើរ។
ចំណុចសំខាន់
ដើម្បីជួយឲ្យខួរក្បាលមានសុខភាពល្អឡើងវិញ ក្រោយជាសះស្បើយពីកូវីដ-១៩ គ្នាយើងគួរតែបង្កើនការញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា៣ និងពពួកត្រីសាម៉ុន ត្រីសាឌីននៅក្នុងរបបអាហារ។ បន្ថែមពីនេះ យើងចាំបាច់ត្រូវបញ្ចូលអាហារដែលមានអាស៊ីដAlpha-lipoic មានដូចជាសាច់ក្រហម ស្ពៃពួយឡេង និងខាត់ណាខៀវ។ ដូចគ្នានេះដែរ យើងក៏អាចបង្កើនការញ៉ាំស៊ុត គ្រាប់ផ្លែឈើ សណ្ដែក និងគ្រាប់ផ្លែឈើ ទើបជាការប្រសើរ។