ស្រដៀងគ្នានេះដែរ ការសិក្សាមួយនៅលើអ្នកជំងឺ ១៤៣នាក់ ក្នុងសហរដ្ឋអាមេរិក ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានតែ១៣% ប៉ុណ្ណោះ ដែលគ្មានបង្ហាញរោគសញ្ញាដទៃក្រោយព្យាបាលរួចក្នុងរយៈពេល៦០ថ្ងៃ។ អ្នកធ្លាប់ឆ្លងកូវីដ-១៩ ក្រោយព្យាបាលរួចមួយចំនួនធំតែងមានអាការៈអស់កម្លាំង ឈឺចាប់តាមសន្លាក់ និងឈឺចុកចាប់ទ្រូង។
ជំងឺកូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរហូតទេ?
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា អ្នកជាសះស្បើយ COVID-19 ពេលជា គឺជាហើយ មិនអាចនាំឲ្យរលាកសួតទៅថ្ងៃមុខទៀតទេ។
ផ្ទុយទៅវិញ ចំពោះអ្នកជំងឺកូវីដ-១៩ដែលមានជំងឺសួតស្រាប់ អាចកាន់តែរងផលប៉ះពាល់ខ្លាំង ប្រសិនបើឆ្លងជំងឺកូវីដ-១៩ ដូចជាជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ ជាដើម។ យោងតាមរបាយការណ៍របស់ជំងឺ SARS និងMERS អះអាងថា ៥០% នៃអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ អាចមានការខូចខាតសួតដូចជា រលាកសួតជាដើម។