backup og meta

ក្រោយព្យាបាល កូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 21, 2021

    ក្រោយព្យាបាល កូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

    ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ស្រដៀង​នឹង​ផ្ដាសាយ​ធំដែរ តែ​វា​មាន​ភាព​សាហាវ​ជាង​ផ្ដាសាយ​ឆ្ងាយ ព្រោះ​វីរុស​នេះ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​លឿន។ ដោយ​សារជំងឺ​កូវីដ-១៩ ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ វាយ​លុក​ទៅ​លើ​ផ្លូវ​ដង្ហើម ក្រោយព្យាបាលយើង​ក៏អាចមានផលប៉ះពាល់តិចតួចអាស្រ័យទៅតាមកម្រិតឈឺ។

    ​ផល​ប៉ះពាល់​សួត​រយៈ​ពេល​ខ្លី​លើ​អ្នក​ធ្លាប់​ឆ្លង​កូវីដ​មាន​អ្វី​ខ្លះ?

    យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) អ្នក​កើត​កូវីដ-១៩​កម្រិត​មធ្យម​អាច​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ក្រោយ​ព្យាបាល និង​រយៈ​ពេល​៣-៦​សប្ដាហ៍​សម្រាប់​កម្រិត​ធ្ងន់ធ្ងរ។ ការ​ស្ទង់​មតិ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីតាលី បង្ហាញ​ថា ៣៩% ​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សុខភាព​វិល​ត្រលប់​ដូច​ដើម​នៅ​ ១៤-២១​ថ្ងៃ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​រួច។

    ស្រដៀង​គ្នា​នេះ​ដែរ ការ​សិក្សា​មួយ​នៅ​លើ​អ្នក​ជំងឺ​ ១៤៣​នាក់ ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​តែ​១៣%​ ប៉ុណ្ណោះ ដែល​គ្មាន​បង្ហាញ​រោគ​សញ្ញា​ដទៃ​ក្រោយ​ព្យាបាល​រួច​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ។ អ្នក​ធ្លាប់​ឆ្លង​កូវីដ-១៩ ក្រោយ​ព្យាបាល​រួច​មួយ​ចំនួន​ធំ​តែង​មាន​អាការៈ​អស់​កម្លាំង ឈឺ​ចាប់​តាម​សន្លាក់ និង​ឈឺ​ចុក​ចាប់​ទ្រូង។

    ជំងឺ​កូវីដ-១៩​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​រហូតទេ?

    លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។

    ផ្ទុយ​ទៅ​វិញ ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩​ដែល​មាន​ជំងឺ​សួត​ស្រាប់ អាច​កាន់​តែ​រង​ផល​ប៉ះពាល់​ខ្លាំង ប្រសិន​បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ដូច​ជា​ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជាដើម។ យោង​តាម​របាយការណ៍​របស់​ជំងឺ​ SARS និងMERS អះ​អាង​ថា ៥០% ​នៃ​អ្នក​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ អាច​មាន​ការ​ខូចខាត​សួត​ដូច​ជា រលាក​សួត​ជាដើម។

    ហេតុ​នេះ​ហើយ ដើម្បី​ការពារ​សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ពី​ជំងឺ​កូវីដ-១៩ យើង​គប្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក ​ដូច​ជា លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត អាល់កុល ឬ​ជែល​ឲ្យ​ញឹកញាប់ រក្សា​គម្លាត ពាក់​ម៉ាស់​រាល់​ពេល​ចេញ​ក្រៅ​ជានិច្ច។

    កូវីដ-១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម