តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​ជំងឺ​កូវីដ-១៩ ដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញា

    ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​ជំងឺ​កូវីដ-១៩ ដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញា

    រោគ​សញ្ញា​កូវីដ-១៩ មួយ​ចំនួន​ធំ ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​មែន​ទែន គ្រាន់​តែ​ថា បើ​យើង​ឆ្លង​យូរ ជំងឺ​កូវីដ-១៩ ​អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម និង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បាន។ នេះ​ចំពោះ​អ្នក​ឆ្លង​កូវីដ-១៩ ​មាន​រោគ​សញ្ញា ចំណែក​ក្នុង​ករណី​ខ្លះ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ក៏​ប៉ុន្តែ​ក្នុង​ខ្លួន​មាន​ផ្ទុក​វីរុស និង​អាច​ចម្លង​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន។

    ករណី​នេះ មាន​ន័យ​ថា យើង​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ពិសេស​បើ​យើង​រស់​នៅ​ជាមួយ​អ្នក​កើត​កូវីដ-១៩ តែ​យើង​គ្មាន​រោគ​សញ្ញា។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ឲ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ ១៩ ម្នាក់​ក្នុង​ចំណោម​ ៣ នាក់ ឆ្លង​ជំងឺ​កូវីដ ១៩​ដោយ​មិន​ដឹង​ខ្លួន និង​មិន​មាន​រោគ​សញ្ញា ប៉ុន្តែ​អាច​ចម្លង​វីរុស​ទៅ​អ្នក​ដទៃ​បាន។

    បើ​យើង​ឆ្លង​តែ​គ្មាន​រោគ​សញ្ញា​កូវីដ-១៩ ថែម​ទាំង​អាច​ចម្លង​ទៅ​អ្នក​ដទៃ មាន​ន័យ​ថា វា​បង្កើន​ហានិភ័យ​សម្រាប់​សុខភាព​ខ្លួន និង​មនុស្ស​ក្បែរ​ខ្លួន ព្រោះ​យើង​គិត​ថា យើង​មិន​មាន​ផ្ទុក​វីរុស​កូវីដ-១៩។ យ៉ាង​ហោច​ណាស់ អ្នក​ជំងឺ​កម្រិត​ស្រាល ក៏​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ដែរ​ដូចជា ​ក្អកស្ងួត និង​គ្រុនក្ដៅ បញ្ជាក់​ថា​យើង​កើត​ជំងឺ​កូវីដ-១៩ ​ត្រូវ​ព្យាបាល និង​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក ការពារ​សុខភាព​អ្នក​ដទៃ​ដែរ។

    ហេតុ​ដូច​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​យើង​គ្រប់​រូប​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ ១៩​ធម្មតា ឬ​វីរុស​បំប្លែង​កូវីដ-១៩​ ដទៃ​ ដោយ៖

    • រក្សា​ចម្ងាយ​យ៉ាង​ហោច​ណាស់ ១,៥ម៉ែត្រ​ ពី​អ្នក​ដទៃ
    • ចៀស​វាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន និង​កន្លែង​មិន​មាន​ខ្យល់​ចេញ​ចូល
    • ក្អក និង​កណ្ដាស់​ដាក់​កែង​ដៃ
    • លាង​សម្អាត​ដៃ​ញឹក​ញាប់
    • ពាក់​ម៉ាស។

    រោគ​សញ្ញា​កូវីដ ១៩

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 23/07/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: