អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន

    អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន

    មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​ហើយ អ្នក​ឆ្លង​កូវីដ-១៩​កម្រិត​ស្រាល អាច​ព្យាបាល​នៅ​ផ្ទះ​របស់​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ អ្នក​ឆ្លង​កូវីដ-១៩ ទាល់​តែ​មាន​លក្ខណៈ​តាម​ការ​កំណត់​ខាង​ក្រោម​ទើប​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។

    តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​មាន​លក្ខណៈ​ប៉ុន្មាន​ចំណុច​ដូច​ជា៖

    ១. មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ដោយ​ឡែក
    ២. អ្នក​ជំងឺ​មាន​អាយុ​ក្រោម ៦០​ឆ្នាំ
    ៣. អ្នក​ជំងឺ​គ្មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ)
    ៤. បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ
    ៥. ត្រូវ​ព័ទ្ធ​លំនៅឋាន​រយៈ​ពេល ៣២​ថ្ងៃ មិន​ឲ្យ​ចេញ​ចូល​អំឡុង​ពេល​ព្យាបាល​ជំងឺ។

    អ្នក​ជំងឺ​កូវីដ-១៩ ដែល​មិន​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ

    ១. ស្នាក់​នៅ​បន្ទប់​ជួល
    ២. អ្នក​ជំងឺ​មាន​អាយុ ៦០​ឡើង
    ៣. មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ)
    ៤. មិន​បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ
    ៥. ស្ត្រី​ពពោះ និង​កុមារ​អាយុ​តិច​ជាង ២​ឆ្នាំ

    ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ផ្សេងៗ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ពិសេស​នោះ គឺ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន និង​មនុស្ស​ជា​ទី​ស្រលាញ់​ជុំ​វិញ​ខ្លួន។​

    អ្នក​ឆ្លងកូវីដ-១៩

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 04/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត