ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញ យើងអាចមានផលរំខានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។ អ៊ីចឹងបន្ទាប់ពីចាក់ដូសជំរុញហើយ យើងគួរថែទាំសុខភាពបែបណាដើម្បីកាត់បន្ថយផលរំខាន?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញ យើងអាចមានផលរំខានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។ អ៊ីចឹងបន្ទាប់ពីចាក់ដូសជំរុញហើយ យើងគួរថែទាំសុខភាពបែបណាដើម្បីកាត់បន្ថយផលរំខាន?
ផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញអាចមានដូចជា៖
ដើម្បីកាត់បន្ថយផលរំខានបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញហើយ យើងគួរ៖
យើងអាចញុំាថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយអាការៈគ្រុន ឬញាក់ បើចាំបាច់។
យើងអាចស្អំទឹកកកនៅកន្លែងចាក់ថ្នាំដើម្បីកាត់បន្ថយអាការៈឈឺ ឬហើម។ លើសពីនេះទៅទៀត យើងអាចធ្វើចលនាដៃខាងចាក់ថ្នាំដើម្បីជួយជំរុញរំហូរឈាម និងបន្ធូរការឈឺចាប់សាច់ដុំ។
ការញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចកាត់បន្ថយអាការៈក្តៅខ្លួន និងស្រេកទឹកក្រោយចាក់ដូសជំរុញ។ ការញុំាទឹកច្រើនមិនត្រឹមតែអាចជួយការពារយើងពីការឈឺចាប់ទេ ថែមទាំងជួយកាត់បន្ថយរយៈពេលរបស់ផលរំខានរបស់ដូសជំរុញទៀតផង។
យើងគួរញុំាបន្លែបៃតង និងផ្លែឈើសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើមដើម្បីជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆាំងនឹងផលរំខានរបស់វ៉ាក់សាំងដូសជំរុញ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ក្រោយពេលចាក់ដូសជំរុញហើយ រាងកាយយើងពឹងផ្អែកលើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំដើម្បីបង្កើតប្រព័ន្ធការពារ។ ការគេងមិនបានគ្រប់គ្រាន់អាចបង្កឱ្យមានភាពតានតឹង ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ ដូច្នេះយើងត្រូវគេងយ៉ាងហោចណាស់ ៧ ទៅ ៨ម៉ោងក្នុងមួយយប់។
ការហាត់ប្រាណបែបស្រាលៗដូចជា ដើរ យូហ្កា ឬពត់បត់បែនខ្លួនជាដើមអាចជួយឱ្យចរន្តឈាមយើងរត់បានល្អ និងជួយកាត់បន្ថយផលប៉ះពាល់របស់វ៉ាក់សាំងដូសជំរុញ។
យើងត្រូវចៀសវាងធ្វើការធ្ងន់ ២ ទៅ ៣ ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញ ព្រោះការធ្វើការធ្ងន់អាចធ្វើយើងអស់កម្លាំង និងធ្វើឱ្យប្រព័ន្ធភាពសុំាយើងចុះខ្សោយមិនអាចទប់នឹងឥទ្ធិពលរបស់វ៉ាក់សាំងដូសជំរុញបាន។
យើងគួរចៀសវាងញុំាំអាហារកែច្នៃ អាហារបំពង អាហារមានជាតិស្ករ និងខ្លាញ់ខ្ពស់ដែលអាចបង្កើនការរលាកក្នុងរាងកាយ។
ការញុំាគ្រឿងស្រវឹងធ្វើឱ្យយើងខ្សោះជាតិទឹក រលាកនៅក្នុងរាងកាយ មានអាការៈស្រដៀងនឹងផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញ និងអាចធ្វើឱ្យប្រព័ន្ធភាពសុំារបស់យើងចុះខ្សោយ។
ក្រោយចាក់ដូសជំរុញ យើងអាចមានផលរំខានដូចដែលបានរៀបរាប់ខាងលើរយៈពេលពី ២៤ ទៅ ៤៨ ម៉ោងបន្ទាប់ពីការចាក់រួច តែប្រសិនបើអាការៈរបស់យើងមិនប្រសើរឡើងទេ យើងគួរពិភាក្សាជាមួយគ្រូពេទ្យ។
គួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕