ការជាប់ស្មា ធ្វើឲ្យយើងនៅមិនសុខក្នុងខ្លួនប៉ុន្មានទេ ដោយគ្រាន់តែយើងមានចលនារាងកាយប៉ះត្រង់ស្មាបន្ដិច វាបណ្ដាលឲ្យយើងឈឺភ្លាម។ បញ្ហានេះ មិនអាចព្យាបាលសះស្បើយភ្លាមៗទេ វាត្រូវការពេលច្រើនបន្ដិច ទើបត្រឡប់មកដូចប្រក្រតីវិញ។ ប៉ុន្ដែមានវិធីមួយចំនួន ដែលយើងអាចធ្វើបាន ដើម្បីជួយសម្រួល និងឆាប់ជាសះស្បើយ។
១. ហាត់ប្រាណរាងប៉ោល (Pendulum Stretch)
យើងឈរ និងអោនបន្ដិច ហើយទម្លាក់ដៃខាងស្មាឈឺ ចុះក្រោម ហើយយោលជារាងរង្វង់។ យោលឲ្យបាន ១០ជុំ ក្នុងទិសដៅនីមួយៗ។ នៅពេលរោគសញ្ញាកាន់តែធូរស្រាល បង្កើនអង្កត់ផ្ទិតនៃរំយោល ប៉ុន្ដែកុំបង្ខំខ្លាំងពេក។ ពេលយើងបានធូរស្រាលកាន់តែខ្លាំង យើងអាចកាន់របស់មានទម្ងន់ស្រាលៗ និងយោលវាបាន។
២. ហាត់ប្រាណដោយប្រើកន្សែងទាញក្រោយខ្នង (Towel Stretch)
យើងប្រើដៃទាំងសងខាង ចាប់កន្សែងនៅខាងក្រោយខ្នងរបស់យើង ដោយធ្វើឲ្យកន្សែងមានរាងផ្ដេក។ បន្ទាប់មក ប្រើដៃខាងស្មាគ្មានបញ្ហា ទាញកន្សែងឡើងលើ ដើម្បីឲ្យដៃខាងស្មាឈឺ មានចលនា។ បើសិនយើងមិនឈឺទេ យើងក៏ប្រើដៃខាងស្មាឈឺ ទាញកន្សែងចុះក្រោមវិញផងដែរ ហើយអនុវត្តដូច្នេះ ឲ្យបានពី ១០-២០ដង/ថ្ងៃ។