អតុល្យភាពអេឡិចត្រូលីតក៏អាចបណ្ដាលឱ្យរឹងសាច់ដុំ ជាពិសេសបន្ទាប់ពីហាត់ប្រាណ។ អេឡិចត្រូលីត មានដូចជាសូដ្យូម ប៉ូតាស្យូម។ នៅពេលយើងធ្វើលំហាត់ប្រាណអេឡិចត្រូលីតត្រូវបានបាត់បង់តាមរយៈញើស ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកាន់តែពិបាកក្នុងការជួយសម្រួលដល់ចលនាសាច់ដុំ។
តើការឡើងរឹងសាច់ដុំត្រូវព្យាបាលយ៉ាងដូចម្តេច?
ការព្យាបាលបញ្ហាឡើងរឹងសាច់ដុំ គឺអាស្រ័យលើមូលហេតុបង្ក។ ភាពរឹងរបស់សាច់ដុំដោយសារតែការប្រើសាច់ដុំគ្រោងឆ្អឹង អាចនឹងបាត់បាត់ក្នុងរយៈពេលណាមួយ ហើយការព្យាបាលតាមបែបផ្សេងនៅផ្ទះក៏អាចដោះស្រាយបានដែរ។ មនុស្សមួយចំនួនអាចជួបប្រទះការធូរស្បើយពីការរឹងនៃសាច់ដុំបន្ទាប់ពីសម្រាកដោយដាក់ដុំទឹកកកស្អំ ឬស្អំនឹងបន្ទះកម្ដៅ ឬម៉ាស្សាសាច់ដុំ។
ទោះយ៉ាងណាការព្យាបាលសាច់ដុំរឹង ដោយសារតែស្ថានភាពជំងឺ អាចត្រូវការការព្យាបាល ឬការប្រើថ្នាំ ដែលយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ។