home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានអាការៈឈឺខ្នង សាកវិធីងាយៗទាំងនេះអាចជួយបាន

មានអាការៈឈឺខ្នង សាកវិធីងាយៗទាំងនេះអាចជួយបាន

អាការៈ​ឈឺខ្នង​អាច​បណ្ដាល​មកពី​ការ​លើក​របស់​ធ្ងន់ៗ ឬ​អាច​មក​ពី​ជំងឺ​រលាក​សន្លាក់។ មិនថា​អាការៈ​បង្ក​ឡើង​ដោយអ្វី​ក៏ដោយ នៅពេល​យើងមាន​អាការៈ​នេះ​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​​ទៅវិញ។ ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​នឹង​មាន​អារម្មណ៍​ស្ពឹកស្រពន់​ជើង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។ ប៉ុន្តែ​សម្រាប់​ករណី​ស្រាលៗ និងនិង​ឧស្សាហ៍កើតនោះ​ យើង​​អាចសាក​ល្បង​​ធ្វើ​តាម​វិធី​ខាងក្រោម​នេះ​៖

. ស្អំ​ទឹកកក

ទឹកកក​គឺ​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​អំឡុងពេល​២៤ទៅ៤៨ម៉ោង​ក្រោយពី​រង​របួស ព្រោះ​ជួយ​កាត់បន្ថយ​ការ​រលាក។ លោកស្រី E. Anne Reicherter ជា​សាស្ត្រាចារ្យសិក្សា​ផ្នែកការព្យាបាល​ដោយ​ចលនា​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ Maryland លើកឡើងថា​ការ​ស្អំ​​ទឹកកកលើ​កន្លែងឈឺចាប់​ គួរ​យក​ចេញ​រើរាល់​២០​នាទីម្ដង ដើម្បីឲ្យស្បែកបាន​សម្រាកបន្តិច និងថា​ទឹកកកបើប្រើជាប់យូរក៏អាចបង្កទៅជារលាកវិញ។ ប្រសិន​ជាប្រើវិធីនេះហើយ​​នៅ​តែ​មាន​ការឈឺ​ចាប់​ គួរ​ទៅ​ពីគ្រោះជាមួយ​គ្រូពេទ្យ។

. ធ្វើ​ចលនា

យើង​គួរ​បន្ត​ធ្វើ​ចលនា​ដូចជាធម្មតាដូច​ រៀប​ចំ​គ្រែ ទៅ​ធ្វើការ ឬដើរ​ហាត់​ប្រាណ។ នៅ​ពេល​អាការៈ​ឈឺ​ខ្នង​របស់យើង​មាន​ភាព​ប្រសើរ​ឡើង​ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​មាន​ដូចជា ហែលទឹក ធាក់កង់ និង​ការ​ដើរ ដើម្បី​ឲ្យ​ឆ្អឹង​ខ្នង​មានចលនា ប៉ុន្តែ​មិន​គួរ​ហាត់​ជ្រុល​ពេក​ទេ និង​មិន​ត្រូវ​រត់​ម៉ារ៉ាតុន នៅ​ពេលយើងឈឺខ្នង។

. តម្រង់ខ្នង​ ឬចង្កេះ

កុំ​អង្គុយ​ជាប់​​ពេញ​មួយ​ថ្ងៃ។ ក្រោក​ឈរ និង​តម្រង់​ខ្នង​រាល់​២០នាទីម្ដង។ សាស្ត្រាចារ្យ Reicherter បាន​លើក​ឡើង​ថា​ភាគច្រើន​យើង​ចំណាយ​ពេល​ក្នុង​ការ​ធ្វើ​ការ​ ដូចនេះ​គួរ​ក្រោក​ឈរ​ និង​តម្រង់​ខ្នង និង​ជើងដែរ។ មនុស្ស​មួយ​ចំនួន​បំបាត់​អាការៈ​ឈឺ​ខ្នង​ដោយ​ហាត់​យ៉ូហ្គា (Yoga)

. រៀប​ចំ​កន្លែង​ធ្វើ​ការ

យើង​អាច​រៀប​ចំ​កន្លែង​ធ្វើ​ការ​​ដោយ​កុំឲ្យ​ឱន​ទៅ​មុខ​ដើម្បី​មើល​កុំព្យូទ័រពេក​ ឬ​ពិបាក​ឈោង​ប្រើ​ mouse។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គួរ​ប្រើ​កៅអី​ដែល​ជួយ​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម និង​អាចឲ្យ​យើង​ដាក់​ជើង​ដល់​កម្រាល។

. ប្រយ័ត្ន​ទៅ​លើ​ឥរិយាបថ

ការ​អង្គុយ​កោង​ខ្នង​អាច​ធ្វើ​ឲ្យ​ខ្នង​ពិបាក​ក្នុង​ទប់​ទម្ងន់​របស់​យើង។ ជាពិសេស ​គួរ​ប្រយ័ត្ន​ទៅ​លើ​ឥរិយាបថ​ពេល​លើក​របស់​ធ្ងន់ៗ។ នៅ​ពេល​លើក​របស់​ធ្ងន់ យើង​មិន​គួរ​ឱន​ដោយ​ប្រើ​ចង្កេះទេ ប៉ុន្តែ​គួរ​ចំកោង​ខ្លួន​នៅ​ជង្គង់វិញ។

. ពាក់​ស្បែកជើង​កែង​ទាបៗ

សម្រាប់​ស្ត្រី​ដែល​ឈឺ​ខ្នង​គួរ​ប្តូរ​មក​ពាក់​ស្បែក​កែង​ទាប ព្រោះ​ស្បែកជើងកែង​ខ្ពស់​អាច​ធ្វើ​ឲ្យ​មិន​មាន​លំនឹង និង​បន្ថែម​សម្ពាធ​ទៅ​លើ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោមបន្ថែមទៀត។

. ឈប់​ជក់​បារី

ការ​ជក់​បារី​អាច​បង្កើនបញ្ហា​ឆ្អឹង​ផ្សេងៗ និង​ហានិភ័យ​ជំងឺ​ពុក​ឆ្អឹង​ខ្នង​​។ ជំងឺ​ពុកឆ្អឹង​អាច​នឹង​បង្ក​ឲ្យ​ការ​បាក់​ឆ្អឹង​កង​ខ្នង។ ការ​សិក្សា​ក៏​បាន​រកឃើញ​ថា​អ្នក​ជក់បារី​ប្រឈម​នឹង​បញ្ហា​ឈឺខ្នង​ជាង​អ្នក​មិន​ជក់​បារី។

. រក្សា​ទម្ងន់

ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​អាច​ជួយ​ថែរក្សា​ទម្ងន់​របស់យើងបាន ព្រោះ​ការ​លើស​ទម្ងន់​អាច​ផ្តល់​សម្ពាធ​ច្រើន​ដល់​ឆ្អឹង​ខ្នង។

ប្រសិនជា​អ្នក​មាន​អាការៈ​ទាំងនេះ​គួរ​ទៅ​ពិគ្រោះនឹង​គ្រូពេទ្យ៖

  • អាការៈ​ឈឺ​ខ្នង​នេះ​ធ្ងន់ធ្ងរ និង​មិន​បាត់​ក្នុង​អំឡុងពេល​២ទៅ៣ថ្ងៃ ឬ​ឈឺ​នៅ​ពេល​សម្រាក និង​ពេល​ទម្រេត​ខ្លួន
  • មាន​អារម្មណ៍​ស្ពឹកនៅ​នឹង​ជើង ឬ​មាន​ការ​លំបាក​ក្នុង​ឈរ ឬ​ដើរ
  • មិន​អាច​គ្រប់គ្រង​ការ​បន្ទោរបង់​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.webmd.com/back-pain/features/manage-low-back-pain-home#1

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា