និយមន័យ
ហេតុអ្វីត្រូវវះកាត់កែលម្អស្លឹកត្រចៀកធំលើមនុស្សពេញវ័យ?
ការវះកាត់កែលម្អស្លឹកត្រចៀកធំលើមនុស្សពេញវ័យ ជាប្រភេទវះកាត់កែសម្ផស្សដែលគេតែងធ្វើលើស្លឹកត្រចៀកដែលមានទម្រង់មិនធម្មតា។ លើសពីនេះទៅទៀតក្រោយការវះកាត់ហើយអាចធ្វើឲ្យមានទំនុកចិត្តលែងខ្មាសគេព្រមទាំងធ្វើឲ្យមានភាពជឿជាក់ក្នុងខ្លួនទៀតផង តែកុំត្រេកអរនឹងភាពឥតខ្ចោះពេកព្រោះពេលខ្លះការរំពឹងទុកមិនដូចអ្វីដែលបានមកនោះទេ។
អត្ថបទពាក់ព័ន្ធ៖ យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក
ហានិភ័យ
អ្នកដែលវះកាត់ត្រូវដឹងថាឆ្អឹងខ្ចីត្រចៀកដែលពេញវ័យហើយមិនផ្ដល់កំណោងស្អាតដូចកាលនៅជាកុមារនោះទេ។ អ្នកជំងឺត្រូវដឹងពីផលវិបាកនិងអត្ថប្រយោជន៍ជុំវិញការវះកាត់មុននឹងសម្រេចចិត្ត ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស
- ពេលកូនខ្ចី ម៉ាក់ៗមិនយកសំឡីញ៉ុកត្រចៀក ចាស់ទៅហ៊ឹងត្រចៀកអត់?
ដំណើរការ
ការវះកាត់ប្រភេទនេះគឺតម្រូវឲ្យចាក់ថ្នាំស្ពឹកហើយអតិថិជនត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យថ្នាំសណ្ដំដើម្បីពិគ្រោះពីស្ថានភាពសុខភាពដើម្បីត្រៀមការសណ្ដំមុនវះកាត់។ ជាទូទៅអ្នកជំងឺត្រូវតមអាហារនិងទឹកយ៉ាងតិច ៦ម៉ោង និងជាតិស្រវឹង ២៤ម៉ោងមុនវះកាត់។
ការវះកាត់នឹងប្រព្រឹត្តទៅរយៈពេល ១ម៉ោង។ ដំបូងគ្រូពេទ្យនឹងចៀរថើៗលើស្បែកត្រចៀកឲ្យដល់ឆ្អឹងខ្ចី រួចហើយសម្រួលការក្រប៉ាងស្លឹកត្រចៀកមកតាមតម្រូវការ បន្ទាប់មកទៀតគ្រូពេទ្យនឹងដេរភ្ជិតវិញឲ្យស្លឹកត្រចៀកមកជាប់ជិតនឹងក្បាល។ ក្នុងករណីខ្លះពេទ្យអាចចៀរស្បែកខាងមុខនិងដេរទាញឆ្អឹងខ្ចីមកក្រោយដើម្បីមិនឲ្យត្រចៀកមើលទៅរីកធំក្រោយមកទៀតគ្រូពេទ្យនឹងដាក់ទម្រត្រចៀកពេលរួចរាល់។
នេះជាផលវិបាកខ្លះៗដែលអាចជួបប្រទះចំពោះការវះកាត់ប្រភេទនេះ៖
- ការករោគតែអាចព្យាបាលបានដោយថ្នាំផ្សះបើមានកខ្ទុះច្រើនត្រូវវះបង្ហូរខ្ទុះចេញ។ ករណីនេះអាចបង្កឲ្យត្រចៀកខូចទ្រង់ទ្រាយកាន់តែមិនស្អាត
- ការរលាកលើឆ្អឹងខ្ចី
- ស្នាមផ្លែលើត្រចៀក
- ការលាប់មកទម្រង់ដើមវិញមាន៥%
- អតិថិជនមិនពេញចិត្តនឹងលទ្ធផល
- ការជាំលើស្លឹកត្រចៀកអាចដល់២អាទិត្យ
- ស្ពឹកត្រចៀក
- ត្រចៀកឡើងរឹង
- ឈឺត្រចៀកពិសេសនៅពេលយប់ហើយនឹងបាត់ទៅវិញប៉ុន្មានខែក្រោយ
- អាចមានបញ្ហារបើកថ្នេរចេស
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីការវះកាត់កែសម្ផស្សពេលមានការរលាក ឬរបួសផ្សេងទៀត
- គួរយកកូនស្រីទៅចោះក្រវិល នៅវ័យណាទើបល្អ?
ក្រោយការវះកាត់
អតិថិជនអាចត្រឡប់ទៅផ្ទះបានក្នុងថ្ងៃដដែល។ វាអាចនឹងបង្កឲ្យមានការហើមនិងជាំដូចនេះសូមកុំធ្វើចលនាខ្លាំងពេកនិងសម្រាកឲ្យបានច្រើន។ យើងអាចត្រឡប់ទៅធ្វើការវិញក្រោយពេល ២អាទិត្យ បន្ទាប់ពីការកាត់ចេសរួច។ យើងមិនត្រូវហាត់កីឡារយៈពេល ៦អាទិត្យ និងត្រូវចាំថាលទ្ធផលក្រោយការវះកាត់គឺមិនអាចកែកុនបានទៀតទេ។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក
- រឿងតូចអាចក្លាយជាធំ! បើត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]