backup og meta

​កូនស្រីគួរ​ចោះត្រចៀកឬចោះ​ក្រវិលនៅអាយុប៉ុន្មានទើបល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2022

    ​កូនស្រីគួរ​ចោះត្រចៀកឬចោះ​ក្រវិលនៅអាយុប៉ុន្មានទើបល្អ?

    កាល​ពីមុនម៉ាក់​ប៉ា​តែងតែ​នាំ​កូន​ស្រី​ដែល​ទើប​នឹង​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​ចោះ​ត្រចៀក។ តែ​សម្រាប់​បច្ចុប្បន្ន​វិញ យើង​លែង​ខ្វល់​ពី​រឿង​នោះ​ទៀត​ហើយ ព្រោះ​អាច​ចោះ​បាន​នៅ​ពេល​ពេញ​វ័យ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។

    អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ពីមុន​ទារក​កើត​បាន​ប៉ុន្មាន​ថ្ងៃ ឬ​យ៉ាង​យូរ ១ ខែ គឺ​ម៉ាក់​ប៉ា​យក​កូន​មក​ចោះ​ហើយ មាន​ពាក់​ក្រវិល​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ជិត​រន្ធ តែ​អ្នក​ខ្លះ​អាច​យក​ឈើ​តូច​មួយ​យក​មក​ដោត​ជំនួស​ក្រវិល​សិន ហើយ​អំឡុង​ពេល​នេះ​កូន​នៅ​តូច​មិន​ទាន់​ចេះ​ចាប់​បោច ឬ​ទាញ​ត្រចៀក​នាំឲ្យ​ដំបៅ​ក្លាយ។ ណា​មួយ​កម្រាស់​ត្រចៀក​មិន​ទាន់​ក្រាស់ ចោះ​ទៅ​អាច​ឆាប់​ជា​ជាង​ពេល​កូន​ធំ។

    ថែទាំកូន

    ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​វិញ ម៉ាក់​ៗ​លែង​សូវ​និយម​យក​កូន​ទៅ​ចោះ​ត្រចៀក​តាំងពី​តូច​ទៅ​វិញ​ដូច​មុន​ទៀត​ហើយ កូន​ខ្លះ​ចូល​ដល់​វ័យជាង ១០ ឆ្នាំ​ហើយ​ទើប​ចោះ ព្រោះ​បច្ចេកទេស​ទំនើប​ជាង​មុនដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ដូច​ម្ជុល​​ពី​មុន ដូចនេះ​ហើយ​ទើប​យើង​ច្រើន​នាំ​កូន​ធំ​ៗ​ទៅ​ចោះ​វិញ​ល្អ​ជាង។ លក្ខណៈ​ពិសេស​របស់​ម៉ាស៊ីន​មួយ​នោះ គឺយើង​អាច​យក​ប៉ិចមួយ​ដើម​មក​ដៅ​កន្លែង​ត្រូវ​ចោះ​សិន ហើយ​ក្រោយ​ចោះ​គ្មាន​ការ​ឈឺចុកចាប់ ហើម និង​គ្មាន​ឈាម។

    បើ​ចង់​ដឹង​ថា ​រវាង​យក​កូន​តូច ឬ​កូន​ធំ​ទៅ​ចោះ​ក្រវិល​ អ្នក​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ចោះត្រចៀក​កូន​នៅ​វ័យ​ណា​ក៏​បានដែរ ព្រោះវ័យទាំង២មានគុណសម្បត្តិ និងគុណវិបត្តិ ដូចគ្នា។ ចោះ​ត្រចៀក​កូន​នៅ​ក្មេង ​កូន​​តូច​​ងាយ​​នឹង​​ឆ្លង​​មេរោគ​​បង្ក​ឲ្យ​​ក្ដៅ​​ខ្លួន ជាង​កូន​ធំ ឯ​ផល​ល្អវិញ​នោះ គឺ​កូន​តូច​មិន​ទាន់​ចេះ​ចាប់​​បោច ឬ​​ទាញ​​ត្រចៀក​​នាំ​ឲ្យ​​ដំបៅ​​ក្លាយ។

    ចំណែក​ចោះ​ត្រចៀក​ពេល​កូន​ធំ​បន្តិច គេ​អាច​ចាប់​បោច ឬ​ទាញ​ត្រចៀក តែ​ផល​ល្អ​វិញ​គឺមិនសូវ​មាន​បញ្ហា​ឆ្លង​មេរោគ​អី​នោះ​ទេ។​

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម