Corrective Jaw Surgery (វះកាត់​ កែទម្រង់​ថ្គាម)

Corrective Jaw Surgery (វះកាត់​ កែទម្រង់​ថ្គាម)

និយមន័យ​

ការ​វះកាត់​កែ​ទម្រង់​ថ្គាម​ជា​អ្វី​?

ការវះកាត់​កែទម្រង់​ថ្គាម​ជា​ការ​វះកាត់​ដែល​ធ្វើ​ឡើង​ដោយ​ទន្តបណ្ឌិត​ឯកទេស​វះកាត់​។ ធ្មេញ​ដុះ​មក​ខុស​ជួរ ​គឺ​ដោយ​សារ​តែ​ឆ្អឹង​ថ្គាម​ដែល​ផ្ទុក​ឆ្អឹង​នោះ​ ​មិន​ត្រង់​ល្អ​ដែល​ជា​ទូទៅ​ពេទ្យ​ធ្មេញ​អាច​គ្រីប​ដោយ​ប្រើ​ដែក​ទាញ​តែ​បើ​មាន​ការ​វៀច​ខុស​ទម្រង់​ខ្លាំង​ពេក​គឺ​ត្រូវ​ការ​វះកាត់​ហើយ។

ការ​វះកាត់​គឺ​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ឆ្អឹង​ថ្គាម​ឈប់​​លូតលាស់​ចំពោះ​ស្ត្រី​គឺ​ចន្លោះ​ ១៦ ​ទៅ​ ១៨​ឆ្នាំ​ហើយ​បុរស​គឺ​ចន្លោះ​ ១៣​ ទៅ​ ១៥​ឆ្នាំ។ ការ​វះកាត់​តែ​មួយ​មុខ​មិន​ធានា​ថា​អាច​តម្រង់​ថ្គាម​និង​ជួរ​ធ្មេញ​បាន​ល្អ​ទេ​គ្រូពេទ្យ​ធ្មេញ​អាច​ត្រូវ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ដូច​ជា​ដែក​សម្រាប់​ទាញ​ ឬ​កៅស៊ូ​រឹត​ដែល​ប្រើ​អស់​មួយ​ជីវិត​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖ Dental Implant Surgery (វះកាត់​ដាំបង្គោល​ធ្មេញ)

ហានិភ័យ

បន្ទាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​អត្ថប្រយោជន៍ ​និង​គុណ​សម្បត្តិ​ក្នុង​ការ​វះកាត់​រួច​មក ​ប្រសិន​បើ​យើង​យល់​ព្រម​វះកាត់​ យើង​នឹង​ត្រូវ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំ​សណ្ដំ​ជា​ដំណាក់​កាល​បន្ទាប់។ ខាង​ក្រោម​នេះ​ជា​ផលវិបាក​ដែល​អាច​ជួប​ប្រទះ​៖

  • ការ​ឈឺចាប់
  • ការ​ហូរ​ឈាម​
  • ឡើង​ជាំ​និង​ហើម​ថ្គាម
  • ការ​ក​រោគ​កន្លែង​មាន​របួស​និង​មាន​កំណក​ឈាម​ជា​ដើម​
  • ស្ពឹក​បបូរ​មាត់
  • គាំង​ថ្គាម​ហារ​មាត់​មិន​រួច
  • មាន​ក​រោគ​លើ​ដែក​គាប​ធ្មេញ
  • និង​ស្ពឹក​អណ្ដាត​ជាដើម​

អត្ថបទពាក់ព័ន្ធ៖

ដំណើរ​ការ​

ការ​វះកាត់​កែទម្រង់ធ្គាម​ ​គឺ​តម្រូវ​ឲ្យ​​អ្នក​ជំងឺ​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំ​សណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​យ៉ាង​តិច​ ៦​ម៉ោង ​មុន​វះកាត់។ តួយ៉ាង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រតិកម្ម​ថ្នាំ​ផ្សេង​ៗ​មុន​ការ​វះកាត់។

ការ​វះកាត់​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​ ៦០​នាទី​។ ដំបូង​ពេទ្យ​នឹង​វះ​សាច់​ថ្គាម​ក្នុង​មាត់​និង​ជារ​សាច់​ថ្ពាល់​បន្តិច​ដើម្បី​ដាក់​ឧបករណ៍​និង​កែកុនទម្រង់​ថ្គាម​​ឲ្យ​ត្រូវ​តាម​មុខងារ​របស់​ធ្មេញ។

អត្ថបទពាក់ព័ន្ធ៖

ក្រោយ​ការ​វះកាត់

អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ផ្ទះ​ក្រោយពីរ​ទៅ​បី​​ថ្ងៃ​។ ការ​ហើម​និង​ជាំ​ នឹង​បាត់​ទៅ​វិញ​ក្រោយ​វះកាត់បី​​អាទិត្យ​ បន្ទាប់​មក​ការ​ធ្វើ​ចលនា​ធ្មេញ​ និង​ថ្គាម​ត្រូវ​ចាប់​ផ្ដើម​ឲ្យ​បាន​រហ័ស​តាម​ការ​ណែនាំ​របស់​ទន្តបណ្ឌិត​ដើម្បី​ឲ្យ​ជា​លឿន។ ត្រូវ​ញ៉ាំ​អាហារ​ទន់​ៗ​ពី​បួន​ ​ទៅ​ប្រាំមួយ​​អាទិត្យ​ហើយ​បើ​ញ៉ាំ​អាហារ​រឹង​ត្រូវ​ទំពា​មួយ​ៗ​។ មួយ​វិញ​ទៀត​អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​មួយ​​ខែ​ក្រោយ​ការ​វះកាត់។

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 04/02/2020

ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម