ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់ពង្រីកសុដន់?
ការពង្រីកដោះគឺជាការវះកាត់ដាក់ស៊ីលីកូនឬថង់ទឹកដែលមានជាតិអំបិលក្រោមដើមទ្រូងដើម្បីពង្រីកវាឲ្យធំនិងប្ដូរទម្រង់ដែលធ្វើឲ្យវាកាន់តែមើលទៅធំស្មើគ្នា។
២- ហេតុអីត្រូវវះកាត់ពង្រីកសុដន់?
វះកាត់ពង្រីកសុដន់ ភាគច្រើនធ្វើឡើងក្នុងគោលបំណងចម្បងពីរ មាន៖
– ដើម្បីប្ដូរទម្រង់ដើមទ្រូង ក្រោយកាត់ដោះចេញចំពោះស្រីៗកើត ជំងឺមហារីកសុដន់
– វះកាត់កែសោភ័ណភាព ពង្រីក ឬកែរូបរាងសុដន់ឲ្យមើលទៅស្អាត គួរឲ្យទាក់ទាញ។
ថង់ដោះសម្រាប់ដាក់ពង្រីកទាំងអស់ សុទ្ធតែមានស្រោមធ្វើពីស៊ីលីកូន ដូច្នេះផ្នែកខាងក្នុងរបស់វា គេអាចបំពេញដោយស៊ីលីកូន ឬទឹកបាន។ គេប្រើស៊ីលីកូន ដើម្បីធ្វើជាកន្សោមដោះ អាចមានសភាពរាវ ឬជាចាហួយ (ស៊ីលីកូនដែលស្អិត) ដោយឡែកស៊ីលីកូនរាវ និងថង់ទឹក មានលក្ខណៈទន់ និងដូចជារបស់ធម្មជាតិ រីឯស៊ីលីកូនប្រភេទចាហួយមានសភាពរឹង និងមានរាងស្អាតជាង។ ថង់សុដន់គ្របដណ្តប់ដោយសារធាតុ Polyurethane ដែលទន់បានយូរ ហើយអាចកាត់បន្ថយហានិភ័យ ជាលិកាជុំវិញកន្សោមដោះឡើងក្រិន និងស្អិតបាន។
ការសិក្សាមួយចំនួន ធ្វើឡើងដើម្បីកំណត់ថា តើកន្សោមដោះធ្វើពីស៊ីលីកូន មានសុវត្ថិភាព ឬអត់? លើសពីនេះ មិនទាន់មានការសិក្សាណាមួយបង្ហាញថា សុដន់ធ្វើពីស៊ីលីកូន អាចប្រឈមមុខខ្ពស់ទៅនឹងជំងឺប្រព័ន្ធការពារខ្លួនប្រឆាំងរាងកាយខ្លួនឯង ដូចជា មហារីកដោះ និងរលាកសន្លាក់ នៅឡើយទេ។ ប៉ុន្ដែមានរបាយការណ៍ខ្លះ អះអាងថា ការផ្ស៊ាំកន្សោមដោះ អាចធ្វើឲ្យកើតជំងឺមហារីកដ៏កម្រមួយ ហៅថា Anaplastic large cell lymphoma តែអត្រាកើតមានមហារីកនេះ គឺស្ថិតក្នុងកម្រិតទាបបំផុត។
កត្ដាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
មុនវះកាត់ អ្វីស្រីៗគួរដឹងឲ្យច្បាស់ គឺកត្តាប្រឈមគ្រោះថ្នាក់ និងក៏ដូចជាតម្លៃសេវាវះកាត់ពង្រីកសុដន់ជាមុនសិន។ ប៉ុន្ដែបើយើងសម្រេចចិត្តចង់វះកាត់ ដើម្បីកែសម្ផស្ស គួរពិចារណាលើដំណោះស្រាយផ្សេងៗ ដូចជា ពាក់អាវទ្រនាប់ជួយសុដន់ ផឹកថ្នាំពង្រីកទំហំ ឬរក្សារូបរាងសុដន់ជាដើម។ យ៉ាងណាមិញ ថ្នាំពង្រីកសុដន់ ក៏មិនទាន់បានទទួលស្គាល់ជាផ្លូវការនៅឡើយដែរ ខណៈផលវិបាកទូទៅពេលវះកាត់មានដូចជា៖
– ឈឺចាប់
– ហូរឈាម
– មានការបង្ករោគតិចតួច
– មានស្នាម
– កំណកឈម។
ផលវិបាកជាក់លាក់ពេលវះកាត់មានដូចជា៖
– មានឈាម និងទឹកនៅកន្លែងដាក់កន្សោមដោះ
– មានមេរោគឆ្លងនៅនឹងកន្សោមដោះ
– ស្អិត និងមានស្នាមនៅនឹងជាលិកា
– បាត់បង់អារម្មណ៍លើសុដន់ និងចុងសុដន់
– គាំងស្មា
– ស្ពឹកយូរ ឬឈឺក្រៅដោះ
– បែក ឬលេចកន្លែងផ្ស៊ាំ
– ដាក់កន្សោមដោះមិនបានត្រឹមត្រូវ
គប្បីយល់ឲ្យច្បាស់ពីហានិភ័យ និងផលវិបាកទាំងអស់ មុនពេលវេះកាត់ ហើយពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យ ក្នុងករណីមានមន្ទិលសង្ស័យណាមួយ។
ស្វែងយល់មុនពេលវះកាត់
៤- គួរត្រៀមមុនអ្វីខ្លះ?
ការវះកាត់ ធ្វើឡើងដោយប្រើថ្នាំសន្លប់ ហើយយើងត្រូវត្រៀមខ្លួនជាមុន ដូចការញ៉ាំអាហារ ៣-៤ ម៉ោងមុនការវះកាត់។ ភាគច្រើនស្រីៗ គួរតមអាហាររយៈពេល ៦ ម៉ោងមុន ប៉ុន្ដែនៅអាចផឹកកាហ្វេ ឬទឹក ៣-៤ ម៉ោងមុនការវះកាត់ចូលមកដល់។
៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?
ដំណើរការ ចំណាយពេលប្រហែល ៩០នាទី ដោយគ្រូពេទ្យនឹងដាក់ថង់ដោះ ចូលក្រោមដោះ ដើម្បីពង្រីកទំហំទៅតាមចំណង់ចំណូលចិត្ដយើងបាន ហើយភាគច្រើនមានរាងដូចដោះធម្មជាតិ។ យ៉ាងណា បើស្បែក និងជាលិកាដោះ តិចពេកមិនអាចគ្របថង់ដោះជិត ពេទ្យតែងដាក់ថង់ដោះក្រោមសាច់ដុំដោះវិញ។ ពេទ្យតែងសម្រេចចិត្ដបំបែកដោះ ហើយចែកជាលិកានៅជុំវិញវា ដើម្បីបង្កើតលំហមួយសម្រាប់ដាក់ថង់ស៊ីលីកូនចូល។ បើមានចម្ងល់ទាក់ទងនឹងដំណើរការវះកាត់ សូមពិគ្រោះជាមួយគ្រូពេទ្ ដើម្បីយល់ច្បាស់ និងទទួលបានការណែនាំ។

អត្ថបទពាក់ព័ន្ធ៖
វិធីថែទាំ
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់ពង្រីកសុដន់?
យើងអាចត្រលប់ទៅផ្ទះវិញបាននៅថ្ងៃដដែល ហើយអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ ក្នុងរយៈពេល ២-៣សប្ដាស៍បន្ទាប់ និងអាចត្រលប់ទៅប្រកបការងារវិញក្នុងរយៈពេល ១សប្ដាហ៍ អាស្រ័យលើប្រភេទការងារយើងផ្ទាល់។ ប៉ុន្ដែអាចកំណត់សកម្មភាពមួយចំនួន ដូចជា អោបកូន ឬអ្វីមួយ ក្រោយ ២សប្ដាហ៍ បន្ទាប់ពីវះកាត់។ ជាទូទៅ វះកាត់ពង្រីកសុដន់ ត្រូវចំណាយពេល ៣-៤ សប្ដាហ៍ ដើម្បីឲ្យសុដន់ជាសះស្បើយវិញ និងមានរាងដូចធម្មជាតិ ហើយអាចជាប់បានយូរ។ ហាត់ប្រាណទៀងទាត់ អាចជួយគ្នាយើង ឆាប់បានត្រលប់ទៅធ្វើការងារដូចដើម តែមុនពេលចាប់ផ្ដើមហាត់ គួរសួរនាំគ្រូពេទ្យជាមុនសិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]





















