home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Dental Implant Surgery (វះកាត់​ដាំបង្គោល​ធ្មេញ)

និយមន័យ|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែងយល់មុនវះកាត់|ថែទាំក្រោយវះកាត់
Dental Implant Surgery (វះកាត់​ដាំបង្គោល​ធ្មេញ)

និយមន័យ

១- អ្វី​ជាការវះកាត់​ដាំបង្គោល​ធ្មេញ?

វះកាត់​ដាំបង្គោល​ធ្មេញ ជា​ភាសា​បច្ចេក​ទេស Dental Implant surgery ជា​ការ​វះកាត់​ជំនួស​ឫស​ធ្មេញ​​ ដោយ​ប្រើ​ដែក​ មាន​រាង​ដូច​ជា​វីស​មួល ដើម្បី​ជំនួស​ធ្មេញ​ខូច ឬ​បាក់ ដោយ​ប្រើ​ធ្មេញ​សប្បនិម្មិត នឹង​អាច​បំពេញ​មុខងារ​ដូច​​ធ្មេញ​ធម្មជាតិ។

ការវះកាត់​ដាំបង្គោល​ធ្មេញ អាច​នឹង​ត្រូវ​ប្រើ​ជំនួស​ឲ្យ​ការ​ពាក់​ធ្មេញទាំង​ក្រាស់ (Denture) ឬ​ការ​ដាក់​ធ្មេញ​មិន​ជាប់​ល្អ។

ការវះកាត់​ដាំបង្គោល​ធ្មេញ ក៏​អាច​ធ្វើ​បាន ​អាស្រ័យ​លើប្រភេទ​បង្គោល​​ត្រូវ​ដាក់ និង​ស្ថាន​ភាព​ឆ្អឹង​ថ្គាម​របស់​យើង​ផ្ទាល់ និង​អាច​រួម​បញ្ចូល​វិធី​សាស្ត្រ​មួយ​ចំនួន​បន្ថែម​ទៀត។

គុណ​ប្រយោជន៍​ធំ​បំផុត​ពី​​វះកាត់​នេះ អាច​ជួយ​ឲ្យ​ធ្មេញ​ថ្មី​ដែល​ដាក់ ​រឹង​មាំ នៅ​ពេល​​ឆ្អឹង​​នៅ​ជុំវិញ​បង្គោល​ជា​សះស្បើយ​រួច។ ដោយសារ​តែ​ការ​ជា​សះស្បើយ​នេះ​ត្រូវ​ការ​ពេល ទើប​វិធីសាស្ត្រ​នេះ​ត្រូវ​ការ​ពេល​រាប់​ខែ​ទើប​រួច​រាល់។

២- ហេតុ​អ្វី​​ចាំ​បាច់​វះ​កាត់​ដាំ​បង្គោល​ធ្មេញ?

ការ​វះកាត់ដាំ​បង្គោល​ធ្មេញ ជា​ការ​វះកាត់​នៅ​ត្រង់​ឆ្អឹង​ថ្គាម​ ដោយ​ជំនួស​ឫស​ធ្មេញ​ដែល​បាន​បាត់​បង់។ ដោយ​សារ​តែ​សារធាតុទីតានីញ៉ូម (Titanium) របស់​បង្គោល​ជ្រាប​ចូល​ឆ្អឹង​ថ្គាម ទើប​ធ្វើ​ឲ្យ​បង្គោល​ធ្មេញ​មិន​របូត ឬមិន​ធ្វើ​ឲ្យ​ខូច​ឆ្អឹង​ ខុស​ពី​វិធីសាស្ត្រ​ដាក់​ធ្មេញ ​ឬ​ត្រូវ​ពាក់​ស្និត​ធ្មេញ​នោះ។ ហើយ​សារធាតុ​ផ្សេងៗ​​ ប្រើ​ក្នុង​វិធីសាស្ត្រ​នេះ គឺ​មិន​ពុក​ផុយ ​ដូច​វិធីសាស្ត្រ​ដាក់​ធ្មេញ​ធម្មតា​នោះ​ទេ។ ជាទូទៅ​វិធីសាស្ត្រ​វះកាត់​ដាំ​បង្គោលធ្មេញ ល្អ​ចំពោះគ្នា​យើង​មាន​ស្ថាន​ភាព​ដូច​ខាង​ក្រោម៖

– បាក់​ បាត់ ធ្មេញ​មួយ ​ឬ​ច្រើន​
– មាន​ឆ្អឹង​ថ្គាម​លូត​លាស់​ពេញ​លក្ខណៈ
– មានឆ្អឹងគ្រប់គ្រាន់សម្រាប់ធ្វើការដំាបង្គោល ឬក៏អាចធ្វើការផ្សាំឆ្អឹង
– ជាលិកា​មាត់​ មាន​សុខភាព​ល្អ
– មិន​មាន​ជំងឺ​​ប៉ះ​ពាល់​ការ​ជា​សះស្បើយ​របស់​ឆ្អឹង
– មិន​អាច ឬ​មិន​ចង់​ពាក់​ស្និត​ធ្មេញ (Dentures)
– ចង់​ឲ្យ​ការ​និយាយ​បាន​ប្រសើរ​ជាង​មុន
– មាន​កា​អំណត់រង់ចាំ​ច្រើន​ខែ ​ដើម្បី​ព្យាបាលធ្មេញ​ឲ្យ​បាន​ជា​សះ​ស្បើយ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​វះកាត់​ដាំបង្គោល​ធ្មេញ?

អត្រា​ជោគ​ជ័យ​នៃដំណើរ​ការដាំ​បង្គោល​ធ្មេញ គឺ​ខុស​ៗ​គ្នា អាស្រ័យ​លើ​ទីតាំង​ថ្គាមត្រូវ​ធ្វើ ប៉ុន្តែជាទូទៅ អត្រា​ជោគជ័យ​នៃ​ការ​វះ​កាត់​នេះ អាច​ច្រើន​រហូត​ដល់ ៩៨% ដោយ​អម​ជាមួយ​ការ​ថែ​ទាំ​ត្រឹម​ត្រូវ ហើយ​បង្គោល​​ដាក់​នេះ ​អាច​ប្រើ​បាន​រហូត ​ពេញ​មួយ​ជីវិត។

ករណី​ភាគ​ច្រើន គ្នា​យើង​មាន​សុខភាព​ល្អ ​អាច​ដក​ធ្មេញ ឬធ្វើ​ការ​វះកាត់​មាត់​ធ្មេញផ្សេង​ទៀត សុទ្ធ​តែ​អាច​វះកាត់​ដាំបង្គោល​ធ្មេញ​បាន។ គ្នា​យើង​ចង់​ដាំ​បង្គោល​ធ្មេញ ត្រូវ​តែ​មានអញ្ចាញ​ធ្មេញ​មាន​សុខភាព​ល្អ និង​មាន​ឆ្អឹង​គ្រប់​គ្រាន់​ដើម្បី​ទប់​បង្គោល​ដែល​ដាក់។ ​ត្រូវ​តែ​មាន​ឆន្ទៈ ក្នុង​ការ​សម្អាត​ធ្មេញ​ និង​ត្រូវ​ជួប​ទន្តពេទ្យ​តាម​ការ​ណាត់​ជួប​ឲ្យ​បាន​ញឹក​ញាប់។

ចំពោះ​គ្នា​យើង​​ជក់​បារី​ច្រើន មាន​ជំងឺ​រ៉ាំរ៉ៃ​​មិន​អាច​គ្រប់​គ្រង​បាន ដូច​ជា​ ជំងឺទឹក​នោម​ផ្អែម ឬ​ជំងឺ​បេះដូង ​ព្យាបាល​ដោយ​កាំរស្មី ត្រង់​តំបន់​ក្បាល​ ឬ​ក គឺ​ត្រូវ​ថ្លឹង​ថ្លែង​លើ​ស្ថាន​ភាព​នីមួយ​ៗ​សិន មុន​​សម្រេច​ថា​ ត្រូវប្រើ​វិធី​សាស្ត្រ​នេះ​ ឬ​អត់។ ​បើ​យើង​​ចង់​ដាំ​បង្គោល​ធ្មេញ​ ​ត្រូវ​តែ​ពិគ្រោះ​មួយ​ទន្តពេទ្យ​ ដើម្បី​ដឹង​ថា​ តើ​អាច​ធ្វើ​បាន ​ឬ​យ៉ាង​ណា។

គ្នា​យើង​ជា​ច្រើន​ដែលបាន​​ដាំ​បង្គោល​ធ្មេញ តែង​តែ​មាន​អារម្មណ៍​មិន​ស្រួល​បន្តិច​បន្តួច។ ការ​ប្រើ​ថ្នាំ​ស្ពឹក​នៅ​នឹង​កន្លែង (Local anesthesia) នឹង​ត្រូវ​ប្រើ​អំំឡុង​ពេល​អនុវត្ត​វិធីសាស្ត្រ​នេះ ជួយ​ឲ្យ​​យើង​ភាគ​ច្រើន មាន​ការ​ឈឺ​ចាប់​តិច​ជាង​ការ​ដក​ធ្មេញ។

៤- វះកាត់​ដាំ​បង្គោល​ធ្មេញ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ដូច​ការ​វះ​កាត់​ដទៃ​ទៀត​ដែរ ការវះកាត់​ដាំបង្គោល​ធ្មេញ អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្លះ​ៗចំពោះ​សុខភាព តែ​បញ្ហា​ទាំង​នោះ ​កម្រ​កើត​មាន​ណាស់ ​បើទោះជា​​កើត​ឡើងមែន ក៏​មិន​ធ្ងន់ធ្ងរ​ដែរ និង​ងាយ​ស្រួល​ព្យាបាល។ ហានិភ័យ​ទាំង​នោះ​រួម​មាន៖

– មាន​ការ​បង្ក​រោគ​នៅ​កន្លែង​ដាំ​បង្គោល។
– មាន​របួស ​ឬ​ខូច​រូបរាង​កន្លែង​នៅ​ជុំវិញ ដូច​ជា ​ធ្មេញ​ផ្សេង​ទៀត ឬ​សរសៃ​ឈាម។
– ខូច​សរសៃ​ប្រសាទ ​នាំ​ឲ្យ​ឈឺ ស្ពឹក ទៅ​លើ​ធ្មេញ​ធម្មជាតិ អញ្ចាញ បបូរមាត់ ឬ​ចង្កា។
– មាន​បញ្ហា​ប្រហោង​រន្ធ​ច្រមុះ ពេល​​ដាំ​បង្គោល​ធ្មេញ​នៅ​លើ​ថ្គាម​ខាង​លើ លយ​ចេញ​ទៅ​រន្ធ​ច្រមុះ​ម្ខាង។​

សំខាន់​បំផុត ​ត្រូវ​ដឹងកត្តា​​បម្រុង​ប្រយ័ត្ន និង​ផល​រំខាន​​អាច​កើត​មាន មុន​នឹង​ទទួល​យក​វិធីសាស្ត្រ​នេះ។ បើ​មាន​សំណួរ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បានព័ត៌មាន​បន្ថែម។

ស្វែងយល់មុនវះកាត់

៥- ត្រូវ​ត្រៀម​អ្វី​ខ្លះមុន​វះកាត់​ដាំបង្គោល​ធ្មេញ?

ដោយ​សារ​តែ​ការ​ដាំ​បង្គោល​ធ្មេញ​ តម្រូវ​ឲ្យ​មាន​ការ​វះកាត់ ១-២ ដង យើង​​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ដូច​ជាខាង​ក្រោម៖

– ពិនិត្យ​វិភាគ​ទៅ​លើ​ធ្មេញ៖ គ្រូពេទ្យ​ នឹង​តម្រូវ​ឲ្យ​ថត​កាំរស្មី​អ៊ិច​ធ្មេញ ធ្វើ​គំរូ​សម្រាប់​ធ្មេញ​ និង​មាត់​។

– ផែន​ការ​ព្យាបាល៖ គឺ​តម្រូវ​តាម​ស្ថានភាពយើង​ផ្ទាល់ ហើយ​ផែន​ការ​នេះអាស្រ័យ​ទៅ​លើ​កត្តា​ផ្សេង​ៗ ដូច​ជា ចំនួន​ធ្មេញ​​ត្រូវ​ផ្លាស់​ប្ដូរ​ជំនួស និង​ស្ថានភាព​សុខភាព​​ឆ្អឹង​ថ្គាម។ ដំណើរ​ការ​រៀប​ផែន​ការ អាច​​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​ឯកទេស​ធ្មេញ​ផ្សេងៗ ដូច​ជា ​គ្រូពេទ្យ​ឯកទេស ចំពោះ​ជំងឺ​មាត់ ថ្គាម និង​មុខ (Oral and Maxillofacial surgeon) ទន្តពេទ្យ​ធ្វើ​ការ​ទៅ​លើ​អញ្ចាញ​​ធ្មេញ (Periodontist) និងទន្តពេទ្យទទួល​ការងារ​​ដាំ​បង្គោល​ធ្មេញ​ឡើង​វិញ ជាមួយ​នឹងផ្នែក​ធ្មេញ​ត្រូវត​ភ្ជាប់ (Crowns) ដំណ​ភ្ជាប់​ធ្មេញ​ពីរ (Bridges) ឬ​ស្និត​ធ្មេញ (Dentures)។

ត្រូវ​ប្រាប់​ពេទ្យ​ពី​ស្ថានភាព​ជំងឺ និង​ថ្នាំ​ពេទ្យ​យើង​កំពុង​ប្រើ រួម​ទាំង​ថ្នាំ​មាន​​វេជ្ជ​បញ្ជា និង​គ្មាន​វេជ្ជបញ្ជា ក៏​ដូច​ជា​​ថ្នាំ​បំប៉នជាដើម។

បើ​យើង​មាន​​ជំងឺ​បេះដូងណា​មួយ ឬ​ដាក់​ដែក​ក្នុង​ឆ្អឹង (Orthopedic implants) គ្រូពេទ្យ អាច​នឹង​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ មុន​នឹង​ធ្វើ​ការ​វះ​កាត់ ដើម្បី​ការ​ពារ​ការ​បង្ក​រោគ។

ដើម្បី​គ្រប់​គ្រង​ការ​ឈឺ​ចាប់ គ្រូពេទ្យ​​ត្រូវ​ជ្រើស​រើស​ថ្នាំ​ស្ពឹក​ ប្រើ​ក្នុង​អំឡុង​ពេល​វះ​កាត់ រួម​មាន​ថ្នាំ​ស្ពឹក​នៅ​នឹង​កន្លែង ថ្នាំ​ងងុយ​គេង ឬ​ថ្នាំសណ្ដំ (General Anesthesia)។

សូម​ពិគ្រោះ​ជាមួយ​ទន្ត​ពេទ្យ​ជំនាញ ពីជម្រើស​ល្អ​បំផុត​ចំពោះ​យើង។ គ្រូពេទ្យ​ នឹង​ណែនាំ​យើង​​ពី​ការ​ញ៉ាំអាហារ ​និង​ផឹកទឹក មុន​ពេល​វះកាត់ ដោយ​អាស្រ័យ​លើ​ប្រភេទ​ថ្នាំ​សណ្ដំត្រូវ​ប្រើ។ ​បើយើង​​ត្រូវ​ប្រើ​ថ្នាំ​សណ្ដំ (General anesthesia) ត្រូវ​រៀប​ចំ​ឲ្យ​មានមនុស្ស​ចាំជូន​យើង​ត្រឡប់​​ទៅ​ផ្ទះ បន្ទាប់​ពី​វះកាត់ និង​ត្រូវ​សម្រាក​ពេញ​មួយ​ថ្ងៃ ក្រោយ​វះកាត់​រួច។

៦- មាន​អ្វី​កើត​ឡើ​ងអំឡុង​ពេល​វះកាត់?

ជំហាន​ដំបូង​ក្នុង​ការ​ដាំ​បង្គោល​ធ្មេញ គឺ​ត្រូវ​រៀបចំ​​ផែន​ការ​ព្យាបាល​ដាច់​ដោយឡែក​​​ពី​គ្នា។ ផែន​ការ​ព្យាបាល ​គឺ​ធ្វើ​តាម​តម្រូវ​ការ​ជាក់​លាក់ និង​ត្រូវ​រៀប​ចំ​ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស ទទួល​បាន​ការ​សិក្សា​ពិសេស និង​មាន​បទ​ពិសោធ​វះកាត់​មាត់​ធ្មេញ​ និង​ព្យាបាល​ធ្មេញ។ ក្រុម​គ្រូពេទ្យ​ នឹង​ថែទាំ​ ព្យាបាល​ដោយ​យោង​តាម​ជម្រើស​បង្គោល​ធ្មេញ​ល្អ​បំផុត​សម្រាប់​យើង។

បន្ទាប់​មក ការ​ដាំ​បង្គោល​ឫស​ធ្មេញ​ ​ធ្វើ​ពី​ជាតិ​ទីតានីញ៉ូម នឹង​ដាក់​ចូល​ក្នុង​ចន្លោះ​ឆ្អឹង​ កន្លែង​​ធ្មេញ​ធម្មជាតិ​បាត់​បង់​នោះ។ ក្រោយ​ពី​ឆ្អឹង​ថ្គាម​ជា​សះ​ស្បើយ​ហើយ ឆ្អឹង​នឹង​ដុះ​នៅ​ជុំវិញ​បង្គោល​លោហៈ​ដែល​ដាំ​ ហើយដំណើរ​ការ​ជា​សះស្បើយ នឹង​ត្រូវ​ចំណាយ​ពេល ៦​-១២ ​សប្ដាហ៍។

នៅ​ពេល​បង្គោល​ជាប់​ទៅ​នឹង​ឆ្អឹង​ថ្គាម បង្គោល​ភ្ជាប់​តូច​មួយ​​ហៅ​ថា ជន្ទល់ (Abutment) នឹង​ភ្ជាប់​ទៅ​នឹង​បង្គោល​ក្នុង​ឆ្អឹង​នោះ ដើម្បី​នឹង​ចាប់​ធ្មេញ​ថ្មី​​ត្រូវ​ដាក់។ ដើម្បី​បង្កើត​ធ្មេញ​ថ្មី គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​យើង​ខាំ​ពុម្ព​ធ្មេញ ដើម្បី​អាច​កំណត់​ពី​ទម្រង់​ធ្មេញ ប្រភេទ និង​ជួរ​ធ្មេញ។ ធ្មេញ​ថ្មី​ ​ដែល​​ផលិត​ឡើង គឺ​អាស្រ័យ​នឹង​ពុម្ព​ធ្មេញ​យើង​ត្រូវ​ខាំ​នោះ​ឯង ធ្មេញ​ដែល​ជំនួស​នេះ ហៅ​ថា​ផ្នែក​ធ្មេញ​ដែល​ត្រូវភ្ជាប់ (Crown) ដែល​ពេទ្យ​យក​មក​​ភ្ជាប់​ជាមួយ​ជន្ទល់ធ្មេញ (Abutment)។

ជា​ជាង​ការ​ដាក់​ធ្មេញ​មួយ ​ឬច្រើន គ្នា​យើង​ខ្លះ អាច​នឹង​តម្រូវ​ឲ្យ​ភ្ជាប់​កន្លែង​ដែល​ដាក់​បង្គោល​ទៅ​នឹង​ស្នឹត​ធ្មេញ​វិញ (Denture)។

ទន្តពេទ្យ​នឹង​ផ្ទៀង​ពណ៌​ធ្មេញថ្មី និង​ធ្មេញធម្មជាតិ​របស់​យើង ព្រោះ​ថា​បង្គោល​ ត្រូវ​មាន​សុវត្ថិភាព​នៅ​ក្នុង​ឆ្អឹង​ថ្គាម ហើយ​ធ្មេញ​ដាក់ ត្រូវ​មើល​ទៅដូច​ធ្មេញ​ធម្មជាតិ ហើយ​អារម្មណ៍​ និង​មុខ​ងារ ​ក៏​ដូច​ធ្មេញ​ធម្មជាតិ​ដែរ។

៧- មាន​អ្វី​កើត​ឡើង​ក្រោយវះកាត់​ដាំបង្គោល​ធ្មេញ?

ករណី​ដាំ​បង្គោល​ធ្មេញ​ភាគ​ច្រើន គឺ​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ​ពេល​ខ្លះ ឆ្អឹងគ្នា​យើង ​មិន​អាច​បញ្ចូល​គ្រប់​គ្រាន់​ជាមួយ​នឹង​បង្គោល​លោហៈ​បាន។ ជា​ឧទាហរណ៍​ ចំពោះ​គ្នា​យើង​​ជក់​បារី ជា​មូល​ហេតុ​នាំ​ឲ្យ​ការ​ដាំ​បង្គោល​ធ្មេញ​បរាជ័យ និង​បង្ក​ផល​វិបាក។

បើ​ឆ្អឹង​មិន​អាចឲ្យ​បង្គោលចូល​ទៅ​ក្នុង​បាន​​គ្រប់​គ្រាន់ បង្គោល​ដាំ​នោះ​នឹង​ត្រូវ​ដក​ចេញ ហើយ​ឆ្អឹង​នឹង​ត្រូវ​សម្អាត បន្ទាប់​មិន អាច​សាក​ល្បង​វិធីសាស្ត្រ​ដាំ​បង្គោល​ធ្មេញ​នេះ ម្ដង​ទៀត​នៅ​រយៈពេល ២-៣​ ខែ​ក្រោយ។

អត្ថបទ​ពាក់​ព័ន្ធ៖

ថែទាំក្រោយវះកាត់

៨- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេល​វះ​កាត់?

យើង​​អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ធ្មេញ​ និង​ធ្មេញ​ធម្មជាតិ​ដែល​នៅ​សល់ ឋិតថេរ​យូរអង្វែងបាន លុះ​ត្រា​តែ៖

– អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឲ្យបាន​ល្អ៖ ដូច​នឹង​ធ្មេញ​ធម្មជាតិ​ដែរ ត្រូវ​សម្អាត​ធ្មេញ​ដែល​ដាក់​ និង​ជាលិកា​អញ្ចាញ​នៅ​ជុំវិញ​ឲ្យ​ស្អាត ជា​ពិសេស ​ត្រូវ​យក​ច្រាស់​ដុះ​ធ្មេញ ពិសេស​ច្រាស់​ដុះ​ធ្មេញ ​​អាច​សម្អាតចន្លោះ​ធ្មេញ (Interdental brush) ​ជួយ​សម្អាត​​ចន្លោះ​តូច​ៗ និង​ប្រហោង​តូច​ៗ​ជុំវិញ​ធ្មេញ អញ្ចាញ​ធ្មេញ​ និង​បង្គោល​លោហៈ។

– ត្រូវ​ទៅ​ជួប​ទន្ត​ពេទ្យ​ជា​ប្រចាំ៖ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​តាម​ការ​ណាត់​ជួប​ជា​ប្រចាំ​ ដើម្បី​ពិនិត្យ​មើល​សុខភាព​ធ្មេញ និង​មុខងារ​បង្គោល​ដែលបាន​ដាំ។

– ចៀសវាង​ទម្លាប់​ធ្វើ​ឲ្យ​ខូច​ធ្មេុញ៖ កុំ​ទំពា​របស់​រឹង ដូច​ជា​ ទឹក​កក និង​ស្ករ​គ្រាប់​រឹង ​អាច​ធ្វើ​ឲ្យ​បាក់​ធ្មេញ​ដែលទើប​នឹង​ដាក់ ឬ​ធ្មេញ​ធម្មជាតិ​ផ្សេង​ទៀត។ ចៀស​វាង​ផលិតផល​ធ្វើ​ឲ្យ​ប្រឡាក់​ធ្មេញ (Tooth-staining) ដូច​ជា ​ផលិត​ផល​ពី​ថ្នាំ​ជក់ និង​កាហ្វេ ហើយ​ត្រូវ​ទៅ​ព្យាបាល​ភ្លាម​ បើមាន​អារម្មណ៍​​សង្កៀត​​ធ្មេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Dental implant surgery. https://www.mayoclinic.org/tests-procedures/dental-implant-surgery/about/pac-20384622. Accessed October 16, 2018.

Dental Implants. https://www.webmd.com/oral-health/guide/dental-implants. Accessed October 16, 2018.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ គឹម កាណែល
កែ 18/09/2019
x