វះកាត់ឆ្អឹង

វះកាត់​ឆ្អឹង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការវះកាត់​​ឆ្អឹង​​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វះកាត់ឆ្អឹង

បាក់​បែក​ឆ្អឹង​កម្រិតណា ទើប​តម្រូវ​ឱ្យ​​វះកាត់?

ភាគ​ច្រើន​ការ​បាក់​បែក​ឆ្អឹង​នៅ​ក្នុងប្រទេសកម្ពុជា​យើងបណ្ដាល​មកពី​គ្រោះ​ថ្នាក់​ចរាចរណ៍​​។ ការ​បាក់​​ឆ្អឹង​ខ្លះ​តម្រូវ​ឱ្យ​អប ឯ​ការ​បាក់បែក​ឆ្អឹង​ខ្លះ​ទៀត​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ដើម្បី​ត​ឆ្អឹង​ឡើង​វិញ។ ចុះ​ការ​បាក់​បែក​ឆ្អឹង​ប្រភេទ​ណា​តម្រូវ​ឱ្យ​មាន​ការ​វះកាត់? ​ទាក់ទង​នឹង​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​វះកាត់​ឆ្អឹង និង​ប្តូរ​សន្លាក់ នៅ​គ្លីនិក លឹម តាំង​ បាន​ឱ្យ​ដឹង​ថា ​ការ​បាក់បែក​ឆ្អឹង​ដែល​ទាមទារ​ការ​វះកាត់​គឺ​ការ​បាក់បែក​ឆ្អឹង​ដែល​អាច​រំខាន​ដល់​មុខងារ​របស់​អវយវៈ​ដែល​បាក់​នោះ។ មាន​ន័យ​ថា ប្រសិន​ការ​បាក់​បែក​នោះ​គ្រាន់​តែ​ប្រេះ ឬ​ស្រាំ តែ​រូបរាង​ឆ្អឹង​នៅ​ដដែល នោះ​មិន​ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ឡើយ។ រី​ឯ​ការ​បាក់​ឆ្អឹង​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ផ្លាស់ទី ​ផ្លាស់​ប្ដូរ​រូបរាង ធ្វើ​ឱ្យ​ការ​ត​ឆ្អឹង​វិញ​អត់​ជាប់ ឬ​រំខាន​ដល់​មុខងារ​អវយវៈ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​វះកាត់។ បើ​មិន​ដូច្នោះ​ទេ​អវយវៈ​ដែល​បាក់​នោះ​នឹង​មិន​មាន​មុខងារ​ទេ ​គឺ​ស្មើ​នឹង​ពិការភាព។ តើ​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​​មាន​ដំណាក់​កាល​អ្វីខ្លះ? ​គោលដៅ​ក្នុង​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ឆ្អឹង​ដែល​ព្យាបាល​ហើយ​ជាប់​គ្នា និង​មាន​មុខងារ​ឡើង​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ឆ្អឹង​នឹង៖ ​តម្រៀប​ឆ្អឹង​ដែល​បាក់​ឱ្យ​ចូល​សណ្ឋាន​ដើម​វិញ៖ បើ​ឆ្អឹង​របស់​អ្នក​ជំងឺ​ត្រង់ ​គ្រូពេទ្យ​ត្រូវ​តែ​តម្រង់​ឆ្អឹង​ដែល​បាក់​ឱ្យ​ត្រង់​វិញ ហើយ​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ត្រេដែល​បាក់​។ ត្រូវ​ឱ្យ​ឆ្អឹង​មាន​លំនឹង៖ គ្រូពេទ្យ​អាច​ចាប់​ជាមួយ​ដែក​ទៅតាម​ប្រភេទ​បាក់​របស់​ឆ្អឹង​ដើម្បី​ឱ្យ​ឆ្អឹង​នឹង រួច​អប​ពី​ក្រៅ ហើយ​ចាំ​ឱ្យ​ឆ្អឹង​ដុះ​សិន។ ​ដោះ​ការ​អប​ចេញ៖ រយៈ​ពេល​នៃ​ការ​អប​យូរ​បំផុត​គឺ​ត្រឹម​តែ ១-១ខែ​កន្លះ​ទេ ព្រោះ​បើ​អប​លើស​នឹង​ធ្វើ​ឱ្យ​សរសៃ​ជុំវិញ​សន្លាក់​កន្លែង​ដែល​បាក់​នោះ​រឹង ដូច្នេះ​ឆ្អឹង​អាច​ជាប់​តែ​សន្លាក់​ផ្សេងៗ​ទៀត​រឹង​អស់​ទៅ​ហើយ នឹង​ប្រើ​ការ​លែង​កើត។ ធ្វើ​ឱ្យ​ឆ្អឹង​មាន​ចលនា៖ គ្រូពេទ្យ​ឯកទេស​ធ្វើ​ចលនា​នឹង​ណាត់​អ្នក​ជំងឺ​មក​ធ្វើ​ចលនា​រហូត ដើម្បី​តាមដាន​ការ​រីក​ចម្រើន​របស់​អ្នក​ជំងឺ​ និង​រក​មុខងារ​ដើម​របស់​ឆ្អឹង​​មុន​គ្រោះថ្នាក់​ត្រលប់​មក​វិញ។ ចុះ​យើង​អាច​សម្គាល់​ការ​បាក់​បែក​ឆ្អឹង​តាម​វិធី​ណា? ប្រសិន​ជា​ឆ្អឹង​បាក់​ហើយ​លៀន​ចេញ​ក្រៅ យើង​ស្រួល​សង្កេត​ទេ។ តែ​បើ​ក្នុង​ករណី​ផ្សេង យើង​អាច​សង្កេតឃើញ​អាការៈ​ជុំវិញ​តំបន់​ឆ្អឹង​ដែល​បាក់​ដូច​ខាង​ក្រោម៖ ហើម ឬ​ជាំឈឺ​ចាប់​ខ្លាំង ពិបាក​កម្រើក/កម្រើក​មិនបាន កោង រមួល ឬ​ខ្លី​ជាង​ធម្មតា លឺសំឡេង​ឆ្អឹង​កកិត​គ្នា យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ឆ្អឹង​ដុះ​ជាប់​គ្នា​វិញ​លឿន? ញុំា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន​ D​ ព្រោះ​​ល្អ​ចំពោះ​សុខភាព​ឆ្អឹង និង​ជួយ​បង្កើន​ល្បឿន​ជា​សះស្បើយ។ អាហារ​ទាំង​នោះ​រួម​មាន ផលិតផល​​ទឹកដោះ បន្លែ​ពណ៌​បៃតង​ចាស់ ស៊ុត…។ ជៀងវាង​ការ​ជក់​ […]

ស្វែងរក វះកាត់ឆ្អឹង

វះកាត់ឆ្អឹង

Caesarean Section (សម្រាលកូន​ដោយ​វះកាត់)

ចំណេះដឹងមូលដ្ឋាន១- សម្រាល​បេប៊ី​ដោយ​វះកាត់​ជា​អ្វី? ជា​វិធី ​សម្រាល​​ដោយ​វះ​កាត់ស្បូន​​យក​បេប៊ី​ចេញ​ពី​ផ្ទៃ ករណី​ភាគ​ច្រើន​បណ្ដាល​មក​ពី​ផល​វិបាក​ផ្សេងៗ នាំ​ឲ្យ​ម៉ាក់ៗ​មិន​អាច​ការ​សម្រាល​តាម​ធម្មជាតិ​បាន។ បើ​ទោះ​ជា​វះកាត់​សម្រាល​ មាន​សុវត្ថិភាព​ខ្ពស់​ក៏​ពិត​មែន ប៉ុន្តែ​ចំពោះ​ស្រីៗ​ទើប​មាន​បេប៊ី​ដំបូង ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ពាក់ព័ន្ធ​ជម្រើស​មួយ​នេះ​ កុំ​ចេះ​តែ​សម្រេច​ចិត្ត​តាម​តែ​គេ​ប្រាប់ ឮ​គេ​ថាងាយ​ស្រួល មិន​​ឈឺចាប់ ភ្លេច​គិត​ពី​ផលវិបាក​ និង​ហានិភ័យ​ប្រឈម​នោះ។ ២- ហេតុអ្វី​ត្រូវ​សម្រាល​ដោយ​វះកាត់? សម្រាល​ដោយ​វះកាត់ ជា​ធម្មតា​ត្រូវ​បាន​ណែនាំ​ពី​គ្រូពេទ្យ ប្រសិន​ជា​ម៉ាក់ៗ​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – បេប៊ី​បញ្ច្រាស​ជើង – បេប៊ី​សុខភាព​ខ្សោយ – សុក​ពាំង​មាត់​ស្បូន – ធ្លាប់​សម្រាល​ដោយ​វះ​ពីមុន​មក – មាន​​ផ្ទៃ​ពោះ​​ញឹក​ពេក – មាន​ផល​វិបាក​ពេល​សម្រាល ទាមទារ​វះ​កាត់​ជា​បន្ទាន់ – សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​មាន​ជំងឺ​ទឹកនោមផ្អែម​ជា​ដើម។ កត្តាប្រឈម៣- ​កត្តា​ប្រឈមមាន​អ្វី​ខ្លះ? ម្ដាយ​សម័យ​ថ្មី ​និយម​ជ្រើស​យក​ការ​សម្រាល​ដោយ​វះ​កាត់ ដោយ​សារ​ជីវភាព​ក៏​ធូរធារ អាច​ចៀស​វាង​ការ​ឈឺ​ចាប់​ក្នុង​អំឡុង​ពេល​សម្រាល។ ប៉ុន្តែ​បើ​និយាយ​ពី​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​វិញ មាន​អ្វី​ខ្លះ​? យើង​គួរ​ចាប់​ផ្តើ​ម​និយាយ​ពី​សមត្ថភាព​យក​កូន​ទៅ​ថ្ងៃ​មុខ​ទៅ​ ក៏ដូចជា​ស្លាកស្នាម​យ៉ាង​វែង​បន្សល់លើរាងកាយ​ និង​ស្បូន។ លើស​ពី​នេះ​ ​សម្រាល​កូន​​វះ ​ដូច​នឹង​ការ​វះ​ដទៃ​ទៀត​ដែរ គឺ​វះ​បើក​ពោះ​​ ដូចនេះ​គឺ​ថា​អាច​ប្រឈម​​គ្រោះ​ថ្នាក់​គ្រប់​ពេល​ ខណៈកត្តា​ប្រឈម​ផ្សេង​ទៀត​មាន​ដូច​ជា៖ ចំពោះ​ម៉ាក់ៗ៖ – បង្ក​រោគ – បង្ករោគ​លើ​ភ្នាស​ស្បូន នាំឲ្យ​​ឡើង​កម្ដៅ​ ឈឺ​ពោះ​ និង​ធ្លាក់​ឈាម​ច្រើន​តាម​ទ្វារមាស – ដុំ​ឈាម​កក​ក្នុង​សរសៃ​ឈាម – បាត់​បង់​ឈាម​ច្រើន​ – របួស​លើ​ប្លោក​នោម​ និង​បង្ហួរ​នោម – យ៉ាងណា​ក៏​ដោយ​ គ្រូ​ពេទ្យ​នៅ​តែ​មាន​វិធី​បង្ការ​ផល​វិបាក​ទាំង​នេះ​។ ចំពោះ​បេប៊ី៖ – សម្រាប់​បេប៊ី​ចាស់​ខែ​ហើយ​សម្រាល​ដោយ​វះ​កាត់​តែង​តែ​ជួប​វិបត្តិ​ក្នុង​ការ​ដក​ដង្ហើម – ការ​សម្រាល​ដោយ​វះ​កាត់​មិន​ធានា​នូវ​សុវត្ថិភាព​បេប៊ី​ក្នុង​ផ្ទៃ​ទេ […]


វះកាត់ឆ្អឹង

Liver Biopsy (ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធ)

ចំណេះដឹងមូលដ្ឋាន១- អ្វី​​ជា​ការ​ច្រឹប​ជាលិកា​ថ្លើម? ច្រឹប​ជាលិកា​ថ្លើម​ ជាទម្រង់​តេស្ត ដោយ​យក​ម្ជុល​តូច​ស៊ក​បញ្ចូល​ទៅ​ក្នុង​សាច់​ថ្លើម ដើម្បី​ប្រមូល​ជាលិកា​យកទៅ​ពិសោធន៍។ ម៉្យាង​ទៀត​តេស្ត​ អាច​ជួយ​ឲ្យ​គ្រូពេទ្យ ​ដឹង​បញ្ហា​មាន​នៅ​ក្នុង​ថ្លើម​ដូចជា រលាក​ថ្លើម ​ក្រិន​ថ្លើម​ ឬ​មាន​ដុំ​ពក​មហារីក​ជាដើម។ ២- ហេតុ​អ្វី​​ត្រូវ​ច្រឹប​ជាលិកា​ថ្លើម? ដើម្បី​ជួយ​ឲ្យ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​គ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធ​បញ្ហា​ និង​ជំងឺ​មាន​នៅ​ក្នុង​ថ្លើម ​ហើយ​តេស្ត​ច្រឹប​ជាលិកា​ថ្លើម​ ​ភាគ​ច្រើន​ជួយ​បញ្ជាក់​ច្បាស់​ពេលមានបញ្ហា​មួយចំនួនដូចជា៖ – ថ្លើម​រីក​ធំ​ដោយ​គ្មាន​មូលហេតុ – ស្បែក​ឡើង​លឿង​ដោយ​គ្មាន​មូលហេតុ – ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​ថ្លើម​ ​តែង​តែ​មាន​បញ្ហា​មិន​ប្រក្រតី – ភាព​មិន​ប្រក្រតី​ មើល​ឃើញ​ពេល​ឆ្លុះ​អេកូ ​CT ​ស្កេន ​ឬ ​Nuclear ​ស្កេន។ តេស្ត​ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍ ​អាច​ប្រើ​ដើម្បី​វាស់​កម្រិត​ខូចខាត​របស់​ថ្លើម ​និង​កំណត់​ការ​ព្យាបាល​ត្រឹម​ត្រូវថែមទៀតផង។ កត្តាប្រឈម៣- កត្តាប្រឈមគ្រោះថ្នាក់អ្វីខ្លះ? បច្ចុប្បន្ន តេស្ត​ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍​ មិន​ទាន់​បង្ហាញ​​ផល​វិបាក​ ដូច​ការ​ការ​វះកាត់​ដទៃ​នោះ​ទេ​ ប៉ុន្ដែ​ទោះ​យ៉ាង​ណា ​ក្នុង​ករណី​កម្រ​ អាចមានការ​ហូរ​ឈាម​សរីរាង្គ​ខាង​ក្នុង​កើត​ឡើង ​រួម​ទាំង​ការ​ធ្លាយ​ទឹក​ប្រមាត់​ចេញ​ពី​ថ្លើម ​ឬ​ថង់​ទឹក​ប្រមាត់។ ក្រៅ​ពីនេះ​ ​អាច​មាន​ហានិភ័យ​តិចតួច ​ដូចជា​ ខ្យល់​ចូល​ក្នុង​ស្រោម​សួត ​បើ​ម្ជុល​កាត់​ជាលិកា​ចោះ​ចំ​ជញ្ជាំង​ប្រអប់​ទ្រូង​ បណ្ដាល​ឲ្យ​ខ្យល់​ចូល និង​កត្តា​ប្រឈម​មួយ​ចំនួន​ទៀត​ដូចជា៖ – ឈឺ​ចាប់ – ហូរ​ឈាម – រលាក​ស្រោម​ពោះ – ចោះ​ច្រលំ​កន្លែង​ដែល​នៅ​ជិត – មាន​ប្រតិកម្ម – ចម្លង​មេរោគ។ សំខាន់​បំផុត យើង​ត្រូវ​យល់​ពី​ហានិភ័យ ​និង​ផល​វិបាក​មុន​ ធ្វើតេស្ត​ប្រសិន​បើ ហើយបើ​មាន​សំណួរ​ […]


វះកាត់ឆ្អឹង

Urethrotomy (វះកាត់មាត់បង្ហួរនោម)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​វះកាត់​មាត់​បង្ហួរ​នោម? វះកាត់​មាត់​បង្ហូរ​នោម សំដៅ​លើ​ការ​វះកាត់​ព្យាបាល​បំពង់​បង្ហួរ​នោម​ត្បៀត ពិបាក​នាំ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម។ ករណី​ត្បៀត​តូចនៃ​បំពង់​បង្ហួរ​នោម ​ច្រើន​កើត​ឡើង​ដោយ​សារ​កំណើន​កម្រាស់​ជាលិកា​រលាក​ បង្ក​ដោយ​ការ​ចម្លង​រោគ ​ឬ​មាន​របួស​ធ្វើ​ឲ្យ​ឧស្សាហ៍​នោម​​ញឹកញាប់​ ​ចង់​នោម​ភ្លាមៗ ​លំហូរ​ទឹក​នោម​ខ្សោយ ​ឬ​អារម្មណ៍​ថា​នោម​ចេញ​មិន​អស់។ ២- ហេតុ​អ្វី​ត្រូវ​វះកាត់​? ការ​វះកាត់​ធ្វើ​ឡើង ​ដើម្បី​ឲ្យ​​បង្ហួរ​នោម​មាន​ភាព​ប្រសើរ​ជាង​មុន ​បង្ក​ដោយ​ករណី​ត្បៀត​មាត់​បង្ហួរ​នោម។ ម៉្យាង​ទៀត ជួយ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​នោម​ជាង​មុន ​លែង​មាន​អារម្មណ៍​នោម​ចេញ​មិន​អស់​ ពិសេស​​នោម​ច្រើន​នៅ​ពេល​យប់ ​និង​កាត់​បន្ថយ​ឱកាស​​បង្ក​រោគ។ កត្តាប្រឈម៣- វះកាត់​មាត់​បង្ហួរ​នោម​ប្រឈម​គ្រោះថ្នាក់​អ្វី​ខ្លះ? វា​ពិត​ជា​ចាំបាច់​ណាស់ យើង​ត្រូវ​ដឹង​អ្វី គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ មុន​ពេល​វះកាត់ ប្រសិន​បើ​មាន​សំនួរ​ ឬ​ចម្ងល់ ​សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា មុន​ធ្វើ​ការ​វះកាត់​មាត់​បង្ហួរ​នោម​ យើង​​អាច​ធ្វើ​ការ​ព្យាបាល​តាម​វិធី​ខាង​ក្រោម​បាន​ដូចជា៖ – សុង​ទឹក​នោម​ខ្លួន​ឯង៖ ​ជា​ជម្រើស​ល្អ​មួយ​ប្រសិន​បើ​យើង​ពិនិត្យ​ឃើញ​ថា មាន​មាត់បង្ហួរ​នោម​ត្បៀត។ – ធ្វើ​ការ​សុង​ទឹក​នោម​ជា​រៀង​រហូត៖ ករណី​អ្នក​មិន​ចង់​ធ្វើ​ការ​វះកាត់​ និង​មាន​មាត់​បង្ហួរ​នោម​ត្បៀត​លក្ខណៈ​ធ្ងន់ធ្ងរ ត្រូវដាក់​បំពង់​ជ័រ​ចូល​ទៅ​ក្នុង​បំពង់​បង្ហួរ​នោម​ជា​រៀង​រហូត។ ទោះ​យ៉ាង​​ណា ធ្វើ​បែប​នេះ​ គឺ​មាន​គុណ​វិបត្តិ​មួយ​ចំនួន ​ដូចជា​ប៉ះពាល់​ដល់​ប្លោក​នោម​ ចម្លង​រោគ ហើយ​ការ​សុង​ទឹក​នោម​រៀង​រហូត ជា​រឿង​កម្រ​ធ្វើ​បាន​ណាស់ លុះ​ត្រា​គ្មាន​ជម្រើស​តែ​ម្ដង។ – ដាក់​កូន​បាល់​ពង្រីក៖ កូន​បាល់​តូច​មួយ​ត្រូវ​ដាក់​ចូល​ដើម្បី​ពង្រីក​មាត់​បង្ហួរ​នោម​ ហើយ​ ​បើ​ពេល​ខ្លះ​កន្លែង​ត្បៀត ​មាន​លក្ខណៈ​សាំញ៉ាំ​ នឹង​ត្រូវ​ធ្វើ​ការ​វះកាត់​កែ​លម្អ​ឡើង​វិញ។ យ៉ាង​ណា​មិញ​មាត់​បង្ហួរ​នោម​ត្បៀត​នេះ​អាច​លាប់​វិញ​បាន​ទោះ​ជា​ព្យាបាល​ជា​ហើយ​ក៏​ដោយ។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះ​កាត់? ​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​មុន ពាក់ព័ន្ធ​ថ្នាំ​យើង​ទើប​​ប្រើប្រាស់​ថ្មីៗ ​ ប្រតិកម្ម​អ្វី​មួយ […]


វះកាត់ឆ្អឹង

Bronchoscopy (ការ​ថត​សួត​ដោយម៉ាស៊ីន​ ប្រុងកូស្កូពី)

និយមន័យជា​ការ​ថត​សួត​ដោយ​ស៊ក​បំពង់​តូច​ ​ភ្ជាប់​ជា​មួយ​ពន្លឺ និង​កាមេរ៉ា​ចូល​ដើម្បី​មើល​រចនាសម្ព័ន្ធ​តាម​បំពង់​ខ្យល់ អាច​មើលឃើញពី​បម្រែបម្រួល​បំពង់ក បំពង់​សំឡេង និង​បំពង់​ខ្យល់​ជាដើម។ សុង​ថត​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល​អ្នក​ជំងឺ​មាន​កូន​កណ្ដុរ​ក្នុង​ទ្រូង​សង្ស័យ​ថា​មាន​ជំងឺ​ផ្សេងៗ និង​មាន​ប្រយោជន៍​ក្នុង​ការ​ចាប់​យក​អ្វី​ដែល​ស្លាក់​ផ្សេងទៀត​បាន​ផង​ដែរ។ គ្រូពេទ្យ​អាច​ស្នើ​ឲ្យ​ធ្វើ​ការ​ថតប្រុងកូស្កូពី ​ក្នុង​ករណី​ដូច​ខាង​ក្រោម៖ – រក​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម ពិបាក​ដក​ដង្ហើម​ និង​ក្អក​រ៉ាំរ៉ៃ​ជាដើម – ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​ – ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​បឺត​យក​វត្ថុ​សំណាក​ទៅ​ពិសោធ – កំណត់​ការ​រីក​រាលដាល​នៃ​មហារីក​សួត – ចាប់​យក​វត្ថុ​ដែល​ស្លាក់​ចេញ – ព្យាបាល​ការ​ហូរ​ឈាម​ – បន្ធូរ​ភាព​តឹង​ស្ទះ​បំពង់​ខ្យល់ – ព្យាបាល​ដោយ​កាំរស្មី​វិទ្យុសកម្ម​បាញ់​ដោយ​ផ្ទាល់។ ស្វែងយល់ពីហានិភ័យទោះ​ជា​ការ​ថត​សុងសួត​បែប​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ផល​វិបាក​ក៏ពិត​មែន​ ប៉ុន្តែករណី​​ខ្លះ​អាច​ជួប​រង​ផល​​ប៉ះពាល់​ជា​យថា​ហេតុ​ដូចជា៖ – ធ្វើ​ឲ្យ​បំពង់​ខ្យល់​រួម​តូច ​និង​ពិបាក​ដកដង្ហើម – ចង្វាក់​បេះដូង​មិន​ធម្មតា – រលាក​សួត – ក្អក​កាន់​តែ​ខ្លាំង – ងាយ​ប្រតិកម្ម​ទៅ​ថ្ងៃ​ក្រោយ – រលាក​បំពង់ក​ជាដើម តួយ៉ាង​ការ​ឆ្លុះ​សួត ក៏​មិន​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​ច្បាស់លាស់​ដែរ​ ដោយសារអាច​មាន​ការ​ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​ខុស​កន្លែង ក្នុង​ករណី​មាន​ដុំ​មហារីក​សួត។ ដឹងពីអ្វីកើតឡើងគួរ​តែ​មាន​អ្នក​ជូន​មក​មន្ទីរពេទ្យ​ និង​តមញ៉ាំ​អាហារ​ពី​ ៦-១២ ​ម៉ោង​ បញ្ឈប់ការ​ប្រើ​ថ្នាំ​ដូចជា ​ថ្នាំ​ពង្រាវ​ឈាម​ អាស្ពីរីន​ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជាដើម​។ ជាទូទៅ​ការ​សុង​ថត​សួត​របៀប​នេះ​ត្រូវ​ការ​ពេល​ត្រឹម ១៥ ​នាទី​ប៉ុណ្ណោះ។ ពេល​​ដាក់​ឧបករណ៍​ចូល​ទៅ​ ពេទ្យ​អាច​មើល​ឃើញ​ពី​បម្រែបម្រួល​មិន​ប្រក្រតី​ផ្សេងៗ ក៏​ដូចជា​ការ​ច្រឹប​សាច់​មក​ពិនិត្យ​ជាដើម។ ករណី​ចាំបាច់​អ្នក​ជំងឺ​អាច​ត្រូវ​គ្រូ​ពេទ្យ​ប្រើ​​ថ្នាំ​សណ្ដំ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ដំណើរការ។ ការ​ថែទាំ​បន្ទាប់មាន​អ្វី​កើត​ឡើង​ក្រោយ​ធ្វើ​ការ​សុង​សួត​ដោយ​ប្រុង​កូស្កូពី? បើ​អ្នកជំងឺ​ទទួល​ថ្នាំ​សណ្ដំ​អំឡុង​ពេល​ធ្វើ​ការសុង ឥទ្ធិពល​ថ្នាំ​នឹង​សាប​ទៅ​វិញ​ក្នុង​រយៈ​ពេល ២ម៉ោង​បន្ទាប់។ គ្រូពេទ្យ​នឹង​ប្រាប់​អ្វី​ដែល​ ​បាន​រក​ឃើញ បន្ទាប់​មក​ធ្វើ​ការ​ពិគ្រោះ​ពី​វិធី​ព្យាបាល​សម​ស្រប។ អ្នក​ជំងឺ​គួរ​ដឹង​ពី​ចំណុច​ខ្លះៗ​ខាង​ក្រោម​នេះ៖ – មិន​ត្រូវ​ផឹក​ទឹក​ ឬ​ញ៉ាំ​អាហារ​អ្វីទាំ​ងអស់ចន្លោះពី ១-២ ម៉ោង រង់​ចាំ​ទាល់​តែ​បំពង់​កវិល​មក​រក​ភាព​ប្រក្រតី​វិញ។ – ខ្ជាក់​ទឹក​មាត់​ចេញ​រហូត​ដល់​អាច​លេប​ដោយ​ខ្លួន​ឯង​ចៀសវាង​ករណី​ស្លាក់។ – […]


វះកាត់ឆ្អឹង

Appendectomy (វះកាត់ខ្នែងពោះវៀន)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​កាត់​ខ្នែង​ពោះ​វៀន? គឺ​សំដៅ​លើ​ការ​កាត់​ខ្នែង​ពោះវៀន​ធំ​ ដោយ​វះ​កាត់​ ពេលមានករណី​រលាក​ស្រួច​ស្រាវ​ បង្ក​មក​ពី​​ស្ទះ​ចំណី​អាហារ​ ឬ​លាមក​ ហើយ​រលាក​នៅ​ជិត​គល់​ផ្នែក​តំណ​រវាង​ពោះ​វៀន​តូច​ និង​ពោះវៀន​ធំ ជា​ទូទៅ​និយម​ហៅ​ថា​ពោះវៀន​ដុះ​ខ្នែង។ អាច​មាន​សញ្ញា​ដូចជា​ឈឺពោះ​ ក្អួត ចង្អោរ ក្ដៅ​ខ្លួន​តិចៗ និង​ឈឺ​​ក្រោម​ខាង​ស្ដាំ​ពោះ។ ២- ហេតុអ្វី​ត្រូវ​វះកាត់​? ករណី​មាន​ការ​រលាក​ និង​​សញ្ញា​លេច​ឡើងគួរ​សង្ស័យ​ហើយ​ ការ​ព្យាបាល​ល្អ​បំផុត គឺ​វះកាត់​ខ្នែង​ពោះ​វៀន​ចេញ​តែ​ម្តង​ មិន​ដូច្នោះ​អាច​បង្ក​បញ្ហា​កាន់​តែ​ច្រើន​ដូចជា​ ​ធ្លាយ​ខ្នែង​ពោះវៀន​ឈាន​ទៅ​រក​ការ​រលាក​ស្រោម​ពោះ​ធ្ងន់ធ្ងរ​ និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។ កត្តាប្រឈម៣- ​កត្តា​ប្រឈម​មានអ្វីខ្លះ? គ្រប់ការ​វះកាត់​ទាំងអស់​ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់ ក្នុង​នោះ​កាត់​ខ្នែង​ពោះវៀនក៏​អាច​ប្រឈម​បញ្ហា​ជា​ច្រើន​ដូចជា៖ – ស្ទះ​ពោះវៀន – របួស​ស្រទាប់​ស្រោម​សួត – អាច​មាន​ខ្លន​ពោះវៀន​ក្រោយ​វះកាត់ – កំណត់​រោគ​វិនិច្ឆ័យ​មិន​ត្រឹម​ត្រូវ – ស្ពឹក​ពោះវៀន​ផ្នែក​ណាមួយ – បង្ក​ទៅ​ជា​បូស​ក្នុង​ពោះវៀន – បង្ករោគ​ធ្ងន់ធ្ងរ​ក្នុង​សរសៃ​វ៉ែន​ធំ​ក្រោម​ថ្លើម – ជ្រាប​លាមក​ចេញ​ក្រៅ​ ដោយ​សារ​ដេរ​មិន​បាន​ជិត​ល្អ – ខូច​ខាត​ទៅ​លើ​ពោះវៀន ប្លោក​នោម​ និង​សរសៃ​ឈាម។ ករណី​ខ្លះ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ អាច​ធ្វើ​បាន​សម្រាប់​គ្នា​យើង​មិន​អាច​វះកាត់​បាន។ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ព្យាបាល​ដោយ​ថ្នាំ​អាច​មាន​ប្រសិទ្ធភាព​ដល់​ទៅ ​៧០ភាគរយ តែ​ករណី​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​វះកាត់ ព្រោះ​មាន​ប្រសិទ្ធ​ភាព​ជាង។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​ពេល​វះកាត់? មុន​ធ្វើ​ការ​វះកាត់​ យើង​ត្រូវ​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សណ្ដំ​ជាមុន ពី​របៀប​ត្រៀម​មុន​ឡើង​ជ្រុញ ជា​ទូទៅ​ត្រូវ​តម​អាហារ​យ៉ាង​តិច ៦ ម៉ោង និង​ទឹក​យ៉ាង​តិច​ណាស់​ ៣ ​ម៉ោង​មុន​វះកាត់។ ៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះកាត់? ការ​វះកាត់​ ជាទូទៅ​ត្រូវ​ការ​ពេល​ពី​ ១-២ ម៉ោង […]


វះកាត់ឆ្អឹង

Anti-Reflux Surgery (វះកាត់​ព្យាបាល​​ច្រាល​អាស៊ីដ​ក្រពះ)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​វះ​កាត់​ព្យាបាលច្រាល​អាស៊ីដ​ក្រពះ? ច្រាល​អាស៊ីដ កើត​ឡើង​ដោយ​សារ​សាច់ដុំខ្ជិប​បំពង់​អាហារ​ ធ្វើ​ការ​មិន​បាន​ល្អ​ បណ្តាល​ឲ្យ​អាហារ​លាយឡំ​ជាមួយ​អាស៊ីដ​ក្នុង​ក្រពះ ​នឹង​ច្រាល​មក​លើ​ ធ្វើ​ឲ្យ​មាន​ការ​រលាក ​និង​លេច​ឡើង​នូវ​សញ្ញា​ក្រហាយ​ចុង​ដង្ហើម​ និង​ច្រាល​ដល់​ក្នុង​មាត់។ ២- ហេតុអ្វី​ត្រូវ​វះកាត់​? គ្រូ​ពេទ្យ​អាច​ស្នើ​ឲ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​វះ​កាត់​ ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា៖ – មិន​ចូល​ចិត្ត​ប្រើ​ថ្នាំ ​ព្រោះ​រំខាន – សញ្ញា​នៅ​តែ​មាន​ ទោះ​ជា​ប្រើ​ថ្នាំ​ហើយ​ក៏​មិន​បាត់ – របួស​នៅ​លើ​បំពង់​អាហារ​រ៉ាំរ៉ៃ ​ដូចជា ​ដាច់​ រលាត់​ ត្បៀត​ ដំបៅ​ និង​មាន​​ហូរ​ឈាម – ផល​វិបាក​ពី​ការ​ច្រាល​អាស៊ីដ​ ដូចជា​ រលាក​សួត​ ក្អក​រ៉ាំរ៉ៃ​ និង​សំឡេង​ស្អក​ជាដើម – ការ​វះ​កាត់​នេះ​អាច​ប្រើ​នៅ​ក្នុង​ករណី​មាន​សាច់​ក្រពះ​លូន​ចូល​ក្នុង​ប្រអប់​ទ្រូង​ផង​ដែរ។ កត្តាប្រឈម៣- កត្តា​ប្រឈម​មានអ្វីខ្លះ? មុន​សម្រេច​ចិត្ត​ធ្វើ​ការ​ព្យាបាល​ដោយ​វះ​កាត់​ យើងត្រូវ​យល់​ដឹង​ពី​ស្ថាន​ភាព​ជំងឺ ​និង​ផល​វិបាក​ ​អាច​កើត​មាន​ ​ទាមទារ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ជា​មុន​សិន​ ព្រោះ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ក៏​អាច​ជួយ​បន្ថយ​អាការៈ​បាន​ដូចគ្នា។ ខាង​ក្រោម​នេះ​គឺ​ជា​ហានិភ័យ​អាច​ជួប​ប្រទះ៖ – ចាល់​ឧស្ម័ន​ក្នុង​ក្រពះ​ច្រើន – ឈឺ​ចាប់ ​និង​ពិបាក​លេប​អាហារ – លាប់​ការ​ច្រាល​អាស៊ីដ​នេះ​ឡើង​វិញ – ពិបាក​ដក​ដង្ហើម​ដូច​ជា​ស្វិត​សួត (ជា​ករណី​កម្រ) – ខូចខាត​​សរីរាង្គ​ផ្សេង​ទៀត ​ដូចជា ​ក្រពះ​ បំពង់​អាហារ ថ្លើម និង​ពោះវៀន​តូច​ជាដើម។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់? មុន​នឹង​ដំណើរ​ការ​វះ​កាត់ យើង​ត្រូវ​តម​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​សណ្ដំ។ ជា​ទូទៅ​ត្រូវ​តម​អាហារ​យ៉ាង​ហោច​ណាស់ ៦ ម៉ោង​មុន​វះកាត់ ប៉ុន្តែ​អាច​ផឹក​ទឹក​បាន​ចន្លោះពី ២-៣ […]


វះកាត់ឆ្អឹង

Abscess Surgery (​វះ​បូស)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​វះ​បូស? បូស ជា​ការ​ប្រមូល​ផ្តុំ​ខ្ទុះ​នៅ​ជុំវិញ​ជញ្ជាំង​កោសិកា ហើយ​កើត​ឡើង​ពេល​រាង​កាយ​យើង​ ខំ​ការ​ពារ​ទប់​ស្កាត់​នឹង​ការ​បង្ករោគ​ បង្ក​ជា​ដុំ​ពក អាច​កើត​គ្រប់​កន្លែង​លើ​រាងកាយ។ ២- ហេតុអ្វី​ត្រូវ​វះបូស? វះបូស គឺ​ជា​ការ​វះ​កាត់​ខ្នាត​តូច​ ​ធ្វើ​ឡើង​នៅ​ពេល​ទំហំ​បូស​ធំ​ជាង​ ១សង់ទីម៉ែត្រ និង​បន្ត​រីក​ទំហំ​រហូត ហើយ​មាន​ការ​ឈឺ​ចាប់។ ការ​វះ​បូស ​ធ្វើ​ឡើង​ក្នុង​បំណង​បង្ហូរ​ខ្ទុះ​​នៅ​ក្នុង​បូសចេញ​ ដើម្បី​ការពារ​ផល​វិបាក​ផ្សេងៗ។ កត្តាប្រឈម ៣- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ? បើ​ទំហំ​បូស​មិន​លើស​ពី​ ១សង់ទីម៉ែត្រ​ ​គ្រាន់​តែ​ព្យាបាល​នៅ​ផ្ទះ​ក៏​បាន​ ដោយ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហៗ ​៣-៤​ ដង​ក្នុង​មួយ​ថ្ងៃ​ រង់ចាំ​ទាល់​មាន​មុខ និង​ធ្លាយ​ដោយ​ខ្លួន​ឯង។ ចៀស​វាង​យក​ម្ជុល​ទៅ​ចាក់ បន្ទាប់​មក​ញេច​ដោយ​ខ្លួន​ឯង​ ព្រោះ​អាច​ធ្វើ​ឲ្យ​ពិបាក​ព្យាបាល​កាន់​តែ​ខ្លាំង​ ដូចជា​នាំ​ឲ្យ​មាន​ការ​ចម្លង​រោគ​ថ្មី​បន្ថែម​ទៀត​ ​មេរោគនឹង​ស៊ី​ក្នុង​ជាលិកា​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សាច់។ បន្ទាប់​ពី​វះ​បូស​ហើយ​យើង​អាច​មាន​ផល​វិបាក​ដូចជា​៖ – ឈឺ​ចាប់ – ហូរ​ឈាម – ស្នាម​លើ​ស្បែក – កំណក​ឈាម​ក្រោម​ស្បែក – បូស​នៅ​តែ​អាច​កើត​ឡើង​ជា​ថ្មី។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​? ករណី​បូសមាន​ទំហំ​ល្មម​ ពេល​វះ​គឺ​ត្រូវ​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​នឹងកន្លែង តែ​បើ​ទំហំ​ធំ អាច​ដាក់​​ថ្នាំ​សណ្ដំ​ត្រូវ​តែ​ធ្វើ​ ហើយ​គ្រូពេទ្យ ​នឹង​រៀប​ចំ​សំណើ​ផ្សេងៗ​​ពាក់ព័ន្ធ​ការ​វះ​នេះ។ ៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះ? វះ​បូស ​ជា​ទូទៅ​ចំណាយ​ពេល​ប្រមាណ​ពី​ ១៥-២០ ​នាទី តម្រូវ​ឲ្យ​ពេទ្យ​​វះ​បូស​នឹង​ផ្លែ​កាំ​បិត ​រួច​បូម​យក​ខ្ទុះ​ចេញ​ឲ្យ​អស់​ បន្ទាប់​មក​ត្រូវ​ទុក​កន្លែង​វះ​ឲ្យ​នៅ​ចំហ​ ដើម្បី​ឲ្យ​ជា​សះ​ដល់​ជម្រៅ​បាត​មេរោគ​ស៊ី​ បើ​សិន​ជា​ប្រហោង​ធំ​ និង​ជ្រៅ​ គេ​អាច​ដាក់កំប្រ៉េស​​ចូល។ វិធីថែទាំក្រោយវះកាត់៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេល​វះ? ជា​ធម្មតា​វះ​ហើយ​ភ្លាម យើង​នឹង​ធូរ​ស្បើយ​ភ្លាម មិន​បាច់​រង់​ចាំ​យូរ​ទេ​ […]


វះកាត់ឆ្អឹង

Benign Skin Lesions Removal (វះកាត់​ រោគសើស្បែកប្រភេទស្រាល)

ចំណេះដឹងមូលដ្ឋានវះ​កាត់​រោគ​សើ​ស្បែក​ទម្រង់​ស្រាល​ជា​អ្វី? ការ​វះកាត់ ធ្វើ​ឡើងនៅ​ពេល​​ស្បែក​មាន​ការ​ប្រែប្រួល​មិន​ប្រក្រតី ​ដូច​ជា​មាន ​ដុំ​គីសកក ​ដុំ​ខ្លាញ់ដុះ​ឫស​ និង​ឡើង​ប្រជ្រុយ​ខ្មៅ​ជាដើម។ ​វិធី​ព្យាបាល​ល្អ​បំផុត គឺ​កាត់​យក​ស្បែក​ និង​ដុំទាំង​នោះ​ចេញ ​ឬ​កាត់​ដោយ​អេឡិចត្រូត​អគ្គិសនី​ជាដើម​ ព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​សម្រស់​យើង។ កត្តាប្រឈមកត្តា​ប្រឈម​បង្ក​ដោយ​ការ​វះកាត់​មានអ្វីខ្លះ? ភាគ​ច្រើន​ពេល​ស្បែក​មាន​កា​រប្រែ​ប្រួល​មិន​ធម្មតា ​គឺ​ជា​​រោគ​សើស្បែក​ប្រភេទ​ស្រាល ​ប៉ុន្តែមាន បញ្ហា​ស្បែក​មួយ​ចំនួន​អាច​ជា​ទម្រង់​មហារីក។ យ៉ាង​ណា យើង​អាច​ព្យាបាល​ជា​នៅ​ពេល​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង​បង្ក​ ប៉ុន្តែ​ប្រសិន​បើ​សង្ស័យ​ថា​មហារីក​ស្បែក​ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ឯកទេស​ជា​​បន្ទាន់​ ហើយ​ផល​ផល​វិបាក​ផ្សេងៗ​បង្ក​ឲ្យ​ការ​វះ​កាត់​មាន​ដូច​ជា៖ – ឈឺ​ចាប់ – ហូរ​ឈាម – មាន​ឆ្លងរោគ – បន្សល់​ទុក​ស្នាម – ស្នាម​វះ​មិន​ងាយ​ផ្សះ​មុខ – ខូច​ខាត​លើ​សរសៃ​ប្រសាទ – អាច​លាប់​​ឡើង​វិញ – ត្រូវ​ការ​វះ​កាន់​តែ​ធំ​ ពេល​ឃើញ​ជម្រៅ ​និង​ទំហំ​ជាក់​ស្ដែង​ពេល​វះ។ ស្វែងយល់មុនវះកាត់គួរ​ត្រៀម​អ្វី​ខ្លះ​មុន​ពេល​វះ​កាត់? គ្រូពេទ្យ នឹង​ប្រឹក្សា​ជាមួយ​យើងពី​លក្ខខណ្ឌ​ប្រឈម ​និង​ស្ថាន​ភាព​ជំងឺ​មុន យើង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​មាន​ក្រដាស​ស្នាម​ចុះ​ហត្ថលេខា​បញ្ជាក់​ត្រឹម​ត្រូវ ពិត​យល់​ព្រម​ធ្វើ​ការ​វះ​កាត់​។ ​វះ​កាត់​សើស្បែក​នេះ ​ជា​ការ​វះកាត់​ខ្នាត​តូច ​មិន​តម្រូវ​ឲ្យយើង​សម្រាក​ពេទ្យ​នោះ​ទេ។ ហើយ​អ្វី​យើង​គួរ​ដឹង​ពី​ការ​វះកាត់​ប្រភេទ​នេះ ជា​ទូទៅ​មាន​ដូចជា៖ – ​វះកាត់ដុំ​គីស​ចេញ​ ដែល​ជា​ស្បែក​ទម្រង់​អូវ៉ាល់ ​ត្រូវ​ការ​រយៈពេល​ ១៥-​២៥ នាទី – ​វះ​យក​ដុំ​ខ្លាញ់ ​គឺ​វះ​ឲ្យ​ដល់​បាត​ក្រោមស្បែក​តែ​ម្ដង – ​ឫស ​គឺ​គ្រាន់​តែ​ចាក់​ថ្នាំ​ស្ពឹក ​រួច​ឆ្កៀស​ចេញ​ជា​ការ​​ស្រេច – កាត់​ប្រជ្រុយ​ ក៏​ធ្វើ​ដូច​ការ​វះ​ដុំគីស​ដែរ។ វិធីថែទាំក្រោយវះកាត់គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេល​វះកាត់? ធម្មតា​បន្ទាប់​ពី​ការ​វះកាត់​ប៉ុន្មាន​ម៉ោង ​ថ្នាំ​ស្ពឹក​នឹង​អស់​ប្រសិទ្ធភាព​ យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​ ​ធ្វើ​ការងារ​ធម្មតា​បាន​ ប៉ុន្តែ​គ្រូពេទ្យ​នឹង​ប្រាប់​ពី​វិធី​ថែទាំ​នៅ​ផ្ទះ​ […]


វះកាត់ឆ្អឹង

Blepharoplasty (វះកាត់ត្របកភ្នែក)

ចំណេះដឹងមូលដ្ឋានអ្វី​ជា​ការ​វះកាត់​​ត្របក​ភ្នែក? វ័យ​កាន់​តែ​ចាស់ ​ត្របក​ភ្នែក​កាន់​តែ​ជ្រីវ​ជ្រួញ​ ​ខ្សោយ​កម្លាំង​សូម្បី​តែ​ធ្វើ​ចលនា​បើក​បិទ​ភ្នែក ហើយ​ដោយ​សារ​កំណើន​​ជាតិ​ខ្លាញ់​ផង​នោះ​ ​បិទ ​ឬ​បើក​ភ្នែក​ ​កាន់​តែ​លំបាក​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាក់​សម្រស់​ជា​ហេតុ​នាំ​ឲ្យ​ការ​វះកាត់​ត្រូវ​ធ្វើ​ឡើង ដើម្បី​កែ​សម្រួល​ឲ្យ​មាន​សោ​ភណ័​ភាព​ត្របក​ភ្នែក​ទាំង​លើ ទាំង​ក្រោម។ បញ្ហា​ត្របក​ភ្នែក​នៅ​វ័យ​ចំណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ខ្លាំង ក៏​បង្ក​ឲ្យ​ពិបាក​មើល​ផង​ដែរ អ៊ីចឹង​វះកាត់​ប្រភេទ​នេះ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​លើក​សម្រស់​ វា​ក៏​ជួយ​ឲ្យ​គំហើញ​ល្អ​ប្រសើរ​ផង​ដែរ។ ហេតុអ្វី​ត្រូវ​វះកាត់​ត្របក​ភ្នែក? យើង​ត្រូវ​វះកាត់​ត្របក​ភ្នែក​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា៖ – ភ្នែក​ធ្លាក់​ស្រឹម​ៗ​ជា​ប្រចាំ – គំហើញ​ធ្លាក់​ចុះ​ដោយ​សារ​ការ​បាំង​ដោយ​សាច់​ត្របក​ភ្នែក – ត្របក​ភ្នែក​ខាង​លើ និង​ក្រោម​យារ​ធ្លាក់​ខ្លាំង – ស្បែក​ត្របក​ភ្នែក​ឡើង​ក្រាស់។ កត្តាប្រឈមកត្តា​ប្រឈម​បង្ក​ដោយ​វះកាត់​ត្របក​ភ្នែក​មាន​អ្វី​ខ្លះ? ទោះ​ជា​ការ​វះ​កាត់​នេះ​វា​កែ​លម្អ​បាន​ប្រសើរ​ជាង​មុន​ក៏ពិតមែន​ តែ​ភាព​ជ្រួញ​កន្ទុយ​ភ្នែក​និង​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​នៅ​តែ​មាន​ដដែល​។ ​គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ដើម្បី​ដឹង​ច្បាស់​ពី​ផល​ពិបាក​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ។ ស្វែងយល់មុនវះកាត់គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់? វះកាត់​ត្របក​ភ្នែក​លើ​ និង​ក្រោម​ ធ្វើ​ឡើង​ដោយ​ឡែក​ពី​គ្នា​ ហើយ​មុន​វះកាត់យើង​ត្រូវ​តម​អាហារ​យ៉ាង​តិច ៦​ម៉ោង ​និង​ឈប់​ផឹក​ស្រា ឬ​ថ្នាំ​សម្រួល​អារម្មណ៍​ផ្សេងៗ។ អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់? ​វះ​កាត់​នឹង​ប្រព្រឹត្ត​ទៅ​តាម​ដំណាក់​កាល​ដូចជា​៖ – វះ​ស្បែក​ត្របក​​គ្រប​ភ្នែក​​ នឹងបន្តឹង​ឡើង​វិញ – វះ​ពី​ក្រោម ​និង​ពី​ក្នុង​ត្របក​ភ្នែក​ខាង​ក្រោម​ដើម្បី​ទាញ​បន្តឹង​ – វះយក​ស្បែក ​និង​ខ្លាញ់​ដែល​លើសចេញ – ដេរ​បន្តឹង​ឡើង​វិញ – បន្ទាប់​មក​ដេរ​បិទ​ជា​ការ​ស្រេច – គ្រូពេទ្យក៏​អាច​ប្រើ​ជាលិកា​ស្អិត ​ដើម្បី​ទប់​ត្របក​ភ្នែក​កុំ​ឲ្យ​ធ្លាក់​ ពេល​វះ​កាត់​ ខណៈ​ជាលិកា​នេះ​ធ្វើ​ពី​ប្លាស្មា​មនុស្ស​ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕


វះកាត់ឆ្អឹង

Cataract Surgery (វះកាត់បកបាយភ្នែក)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការវះកាត់​បក​បាយ​ភ្នែក? បាយ​ភ្នែក​ ​កើត​នៅ​ពេល​វ័យ​កាន់​ចាស់​ បង្ក​ជា​ភាព​ល្អក់​នៅ​ក្នុង​ថង់​កែវ​ភ្នែក ​​ធ្វើ​ឲ្យ​យើង​​ពិបាក​មើល ​និង​ពិបាក​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ។ វះកាត់​បក​បាយ​ ដើម្បី​គេ​យក​ចេញ​​ភាព​ល្អក់​កករ​ក្នុង​កែវ​ភ្នែក ប្ដូរ​កែវ​ភ្នែក​ដោយ​កញ្ចក់​កែវ​សិប្បនិម្មិត។ ២- ហេតុអី្វ​ត្រូវ​វះកាត់​? វះកាត់ អាច​នឹង​ធ្វើ​ឡើង ​ពេល​គំហើញ​របស់​យើង​មាន​ផល​រំខាន​ និង​ឧបសគ្គ​ធ្ងន់ធ្ងរ​មិន​អាច​ធ្វើ​ការងារ​ប្រកប​របរ​រកស៊ី​អ្វី​បាន ដើម្បី​ជួយ​កែវ​ភ្នែក​អាច​មើល​ឃើញ​វិញ​បាន។ កត្តាប្រឈម៣- កត្តា​ប្រឈមមាន​អ្វី​ខ្លះ? យើងអាច​ជ្រើស​រើស​ពេល​ណា​ត្រូវ​វះកាត់ ​មិន​ចាំ​បាច់​រង់ចាំ​ដល់​ពេល​មើល​លែង​ឃើញ​ទើបទៅ​រក​ពេទ្យ​នោះ​ទេ។ សម្រាប់​ការ​វះកាត់​ ​តែង​តែ​ជួប​នឹង​ផល​វិបាក​ខ្លះៗ ដូច​ជា​ការ​ដុះ​ឡើង​វិញ​នូវ​កោសិកា​​ដាច់​ក្នុង​ពេល​ប្ដូរ​កែវ​សិប្បនិមិ្មត។ ករណី​នេះ យើង​អាច​ជ្រើសរើស​បាញ់​ឡាសែរ​ ​ដើម្បី​សម្រួល​អាការៈ​ ព្រោះ​វា​អាច​នៅ​តែ​ស្រវាំង​ក្រោយ​ពេល​វះកាត់។ គ្នា​យើង​បក​បាយ​ទាំង​អស់ ​ត្រូវ​យល់​ដឹង​ពី​ផល​រំខាន​ដោយ​វះកាត់ ​អាច​កើត​មាន​ជា​យថាហេតុ​ ដូច​នេះ​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​មុន​ពេល​សម្រេច​ចិត្ត ខណៈ​ផល​វិបាក​ផ្សេង​ទៀត​រួម​មាន៖ – រហែក​ថង់​កញ្ចក់​ភ្នែក – កែវ​សិប្បនិមិ្មតមិន​ត្រូវទំហំ​ថង់​កញ្ចក់​ភ្នែក – ឆ្លង​រោគ​ធ្ងន់ធ្ងរ – របើក​សរសៃ​បាត​ភ្នែក – ហូរ​ឈាម​ក្នុង​គ្រាប់​ភ្នែក។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់? មុន​ធ្វើ​ការ​វះកាត់ យើង​ត្រូវ​ធ្វើ​ការ​វាស់​គំហើញ​ភ្នែក ​និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ ​ដើម្បី​ដឹង​ពី​កម្រិត​ធ្ងន់ធ្ងរ​ និង​ងាយ​ស្រួល​ជ្រើស​រើស​ការ​ព្យាបាល​ ក៏​ដូច​ដាក់​កញ្ចក់​សមស្រប​នឹង​កែវ​ភ្នែក​ជា​ដើម។ ៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះកាត់? វះកាត់​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ប្រើ​ពេល ៣០នាទី ដោយ​គ្រូពេទ្យ​នឹងចាប់​ផ្តើម​ដាក់​ថ្នាំ​បន្តក់​ពង្រីក​ប្រស្រី​ភ្នែក ​ដើម្បី​ងាយ​ធ្វើ​ប្រតិបត្តិ​ការ ​បន្ទាប់​មក​​ដាក់ថ្នាំ​ស្ពឹក​ កុំ​គ្រាប់​ភ្នែក​ធ្វើ​ចលនា​ផ្ដេសផ្ដាស​ពេល​កំពុង​វះ។ វិធី​ទំនើប​មួយ​ទៀត​ គឺ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ Phaco surgery ដើម្បី​ងាយ​ស្រួលស្រូប​យក​ភាព​ល្អក់​ពី​ក្នុង​ថង់​កញ្ចក់​ភ្នែក។ វិធីថែទាំក្រោយវះកាត់៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់? ថ្នាំ​ស្ពឹក​នឹង​អស់​ឥទ្ធិពល​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​វះកាត់​រួច​ យើង​អាច​ត្រូវ​រុំ ​និង​ការពារ​ភ្នែក​ដោយ​ជ័រ​បិទ​ភ្នែក​រយៈពេល​មួយ​យប់។ អំឡុង​ពេល​នេះ​ពេទ្យ​ នឹង​ឲ្យ​យើង​ថ្នាំ​មួយ​ចំនួន ដូចជា​ថ្នាំ​ផ្សះ​បន្តក់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ