home

ជំងឺតាឡាសេមៀរ

ជំងឺ​តាឡាសេមៀរ - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺតាឡាសេមៀរ

Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា ដែល​មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន ទៅ​ចិញ្ចឹម​រាងកាយ​បាន។ "ជំងឺ Thalassemia ស្ថិត​នៅ​លើ​ក្រូម៉ូសូម​របស់​ម្តាយ​ឪពុក​ដែល​បង្ក​កំណើត​ផ្តល់​ទៅ​កូន បើ​ទាំង ២នាក់ (ឪពុក និង​ម្តាយ) មាន​ជំងឺ Thalassemia នោះ​កូន​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ចំណោម ២នាក់ (ម្តាយ និងឪពុក) មាន​ម្នាក់​មាន​ផ្ទុក​ជំងឺ Thalassemia នេះ នោះ​កូន​នឹង​មាន​ឱកាស​ឆ្លង​ជំងឺ​នេះ ៥០% តែ​ប៉ុណ្ណោះ (៥០% អាច​អត់​អី ឯ ៥០% ទៀត​អាច​កើត​ជំងឺ​នេះ​ដូច​ឪពុក ឬ​ម្តាយ)។ នៅ​អាស៊ី​អាគ្នេយ៍​អត្រា​អ្នក​កើត​ជំងឺ Thalassemia មាន​ប្រហាក់​ប្រហែល​គ្នា ហើយ​រឹត​ប្រហាក់​ប្រហែល​គ្នា​នោះ គឺ​អត្រា​អ្នកកើត Thalassemia នៅ​ស្រុកខ្មែរ វៀតណាម ឡាវ ថៃ មាន​ពី ៣០-៤០% នៃ​ប្រជាជន​ទូទៅ​ដែល​ផ្ទុក​ជំងឺ​នេះ។ ក្នុង​ចំនួន ៣០-៤០% នៃ​ប្រជាជន​ទូទៅ​ដែល​ផ្ទុក​ជំងឺ Thalassemia មាន ១% ឈឺ​ធ្ងន់ធ្ងរ […]

គ្រូពេទ្យឯកទេសផ្នែក ជំងឺតាឡាសេមៀរ របស់យើង

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេសsee-more-icon
x