backup og meta

រលាកប្រហោងឆ្អឹងមុខ​ មកពីមូលហេតុអី? មានរោគសញ្ញាម៉េចខ្លះ?

រលាកប្រហោងឆ្អឹងមុខ​ មកពីមូលហេតុអី? មានរោគសញ្ញាម៉េចខ្លះ?

ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ គឺជា​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​ដែល​កើត​មាន​ជា​ញឹកញាប់​ចំពោះ​ប្រជាជន​ទូទៅ​គ្រប់​វ័យ ហើយ​មិន​ថា​ជា​ប្រុស ឬ​ស្រី​ឡើយ។ ជំងឺ​នេះ​ផ្ដល់​ផល​រំខាន និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្លះ​ៗ។ ក្នុង​ករណី​យើង​កើត​មាន​ជំងឺ​នេះ អាច​ពិបាក​នឹង​ដកដង្ហើម​តាម​ច្រមុះ​ ហើយ​តំបន់​ជុំវិញ​ភ្នែក និង​មុខ​អាច​នឹង​មាន​អារម្មណ៍​ថា ហើម​ៗ និង​ឈឺ​ក្នុង​មុខខ្ទោកៗ​ទៀត ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ថា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ ជា​ការ​រលាក​ប្រហោង​ឆ្អឹង​មុខ​មួយ​ឬ​ច្រើន ដោយសារ​មេរោគ ឬ​មិនមែន​មេរោគ ដែល​ក្នុង​នោះ​ចែក​ជា ២ ទម្រង់​ធំ​ៗ ​រួម​មាន​ទម្រង់​ស្រួច​ស្រាវ និង​ទម្រង់​រ៉ាំរ៉ៃ។ ចំពោះ​រោគ​សញ្ញា​មាន​ដូច​ខាងក្រោម៖

  • ឈឺ​តឹង​ណែន​ផ្ទៃ​មុខ ជាពិសេស​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ
  • រលាក ក្រហមជំុវិញផ្ទៃមុខ
  • តឹង​ច្រមុះ
  • ហូរ​សម្បោរ អាចថ្លាឬខាប់
  • ច្រមុះមិន​ដឹង​ក្លិន
  • ក្អក
  • ដក​ដង្ហើម​មាន​ក្លិន
  • ឈឺ​ធ្មេញ ថ្គាម
  • ប្រហោង​ឆ្អឹង​ច្រមុះ​មាន​ខ្ទុះ
  • គ្រុន
  • ឈឺក្បាលជាប់ជាប្រចំា
  • មាន​អារម្មណ៍​ហត់​ អស់​កម្លាំង។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​មនុស្ស​ពេញ​វ័យ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ឬ​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ និង​អាលែកហ្ស៊ី ជា​អ្នក​មាន​ហានិភ័យ​ប្រឈម​កើត​ជំងឺ​នេះ​ខ្ពស់។

ចំពោះ​មូលហេតុ​បង្ក​ជំងឺ​មិន​ត្រូវ​បាន​កំណត់​ឲ្យ​ច្បាស់លាស់​នោះ​ទេ តែ​អាច​បែងចែក​តាម​ទម្រង់ ២ ធំ​ៗ​របស់​ជំងឺ គឺ​ទម្រង់​ស្រួច​ស្រាវ និង​រ៉ាំរ៉ៃ៖

– ស្រួច​ស្រាវ៖ មាន​រោគសញ្ញា​កើត​ឡើង​តិច​ជាង​មួយ​ខែ ច្រើន​មាន​មូលហេតុ​ទាក់ទិន​នឹង​ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ហើយ​ក៏​អាច​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ អាលែកហ្ស៊ីច្រមុះ ក៏​ជា​មូលហេតុ​មួយ​នៃ​ការ​រលាក​នេះ​ដែរ។

– រ៉ាំរ៉ៃ៖ គឺ​បន្ត​អូស​បន្លាយ​លើស​ពី ៣ ខែ ហើយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​ពី​មុន​មិន​បាន​ត្រឹមត្រូវ ឬ​គ្រប់គ្រាន់។ ម្យ៉ាង​ទៀត អាការៈ​អាលែកហ្សី​មិន​បាន​ព្យាបាលត្រឹមត្រូវ​ក៏​អាច​បណ្ដាល​ឲ្យ​ក្លាយ​ជា​រ៉ាំរ៉ៃ​ដែរ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

មកពីមូលហេតុទាំងនេះហើយ ទើបច្រមុះហិតលែងដឹងក្លិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម