brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កើតទឹកនោមផ្អែម មិនមែនមានន័យថាត្រូវតមអាហាររហូតឃ្លាននោះឡើយ!!

ក្រោយកើតជំងឺទឹកនោមផ្អែម ត្រូវតែញ៉ាំអាហារបែបសាបៗ និងត្រូវតែតមគ្រប់មុខម្ហូបរហូតចឹងមែន? តាមពិតមិនដូច្នោះទេ! ការគ្រប់គ្រងជំងឺទឹកនោមផ្អែម មិនមែនទាល់តែយើងត្រូវបង្អត់អាហារខ្លួនឯងឡើយ តែជាការញ៉ាំអាហារប្រកបដោយភាពវ័យឆ្លាត ដើម្បីជួយឱ្យរាងកាយយើងឆ្អែតបានយូរ ហើយកម្រិតជាតិស្ករក្នុងឈាម​នៅថេរ។

កើតទឹកនោមផ្អែម មិនមែនមានន័យថាត្រូវតមអាហាររហូតឃ្លាននោះឡើយ!!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​ក្រៅពីកំណត់របបអាហារត្រឹមត្រូវ អ្នកជំងឺទឹកនោមផ្អែម ក៏មិនគួររំលងវិធានសំខាន់ៗទាំង ៥ នេះ ដើម្បីជួយឱ្យយើងមានអារម្មណ៍ឆ្អែតស្កប់ស្កល់ពេញមួយថ្ងៃ។

  • ផ្លាស់ប្តូរលំដាប់នៃការញ៉ាំអាហារ៖ ចាប់ផ្តើមពីការញ៉ាំបន្លែ ជាមួយនឹងប្រូតេអ៊ីន មុនពេលញ៉ាំបាយ ឬកាបូអ៊ីដ្រាត។ ជាមួយគ្នានេះដែរ គួរញ៉ាំអាហារសរសៃ និងប្រូតេអ៊ីនមុនគេ ដើម្បីបង្កើតជារនាំងធម្មជាតិនៅក្នុងក្រពះពោះវៀន ដែលអាចជួយឱ្យការបឺតស្រូបជាតិស្ករ​មានភាពយឺតយ៉ាវ​រហូតដល់ ៤០%។
  •  កុំញ៉ាំកាបូអ៊ីដ្រាតតែ១មុខ៖ គួរញ៉ាំជាមួយនឹងប្រូតេអ៊ីន ឬខ្លាញ់ល្អ ដើម្បីពន្យឺតការរំលាយអាហារ (ឧ. ញ៉ាំផ្លែប៉ោម១ផ្លែ ជាមួយនឹងគ្រាប់ធញ្ញជាតិមួយក្តាប់ដៃ)។
  • អាហារសរសៃជាជម្រើសទី១៖ អាហារសរសៃអាចជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត ដោយមិនធ្វើឱ្យ​ជាតិស្ករ​ក្នុងឈាមកើនឡើង។
  • ជៀសវាងភេសជ្ជៈមានជាតិស្ករបន្ថែម៖ ញ៉ាំទឹក ឬទឹកតែជំនួសឱ្យគ្រឿងកំប៉ុង ឬទឹកក្រូច ឬទឹកផ្លែឈើស្រស់។
  • កុំរំលងអាហារ៖ ញ៉ាំរៀងរាល់ ៤ ទៅ ៦ ម៉ោងម្តង! ការរំលងអាហារអាចធ្វើឱ្យយើងកាន់តែឃ្លានខ្លាំង ហើយញ៉ាំកាន់តែច្រើនជាងមុននៅពេលញ៉ាំអាហារបន្ទាប់ ដែលកត្តានេះ បង្កឱ្យមានការកើនឡើងជាតិស្ករ​ក្នុងឈាមដ៏គ្រោះថ្នាក់។

ចំណុចសំខាន់

ក្រៅពីកំណត់របបអាហារត្រឹមត្រូវ អ្នកជំងឺទឹកនោមផ្អែម ក៏មិនគួររំលងវិធានសំខាន់ៗទាំង ៥ នេះ ដើម្បីជួយឱ្យយើងមានអារម្មណ៍ឆ្អែតស្កប់ស្កល់ពេញមួយថ្ងៃ។
  • ផ្លាស់ប្តូរលំដាប់នៃការញ៉ាំអាហារ៖ ចាប់ផ្តើមពីការញ៉ាំបន្លែ ជាមួយនឹងប្រូតេអ៊ីន មុនពេលញ៉ាំបាយ ឬកាបូអ៊ីដ្រាត។ ជាមួយគ្នានេះដែរ គួរញ៉ាំអាហារសរសៃ និងប្រូតេអ៊ីនមុនគេ ដើម្បីបង្កើតជារនាំងធម្មជាតិនៅក្នុងក្រពះពោះវៀន ដែលអាចជួយឱ្យការបឺតស្រូបជាតិស្ករ​មានភាពយឺតយ៉ាវ​រហូតដល់ ៤០%។
  •  កុំញ៉ាំកាបូអ៊ីដ្រាតតែ១មុខ៖ គួរញ៉ាំជាមួយនឹងប្រូតេអ៊ីន ឬខ្លាញ់ល្អ ដើម្បីពន្យឺតការរំលាយអាហារ (ឧ. ញ៉ាំផ្លែប៉ោម១ផ្លែ ជាមួយនឹងគ្រាប់ធញ្ញជាតិមួយក្តាប់ដៃ)។
  • អាហារសរសៃជាជម្រើសទី១៖ អាហារសរសៃអាចជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត ដោយមិនធ្វើឱ្យ​ជាតិស្ករ​ក្នុងឈាមកើនឡើង។
  • ជៀសវាងភេសជ្ជៈមានជាតិស្ករបន្ថែម៖ ញ៉ាំទឹក ឬទឹកតែជំនួសឱ្យគ្រឿងកំប៉ុង ឬទឹកក្រូច ឬទឹកផ្លែឈើស្រស់។
  • កុំរំលងអាហារ៖ ញ៉ាំរៀងរាល់ ៤ ទៅ ៦ ម៉ោងម្តង! ការរំលងអាហារអាចធ្វើឱ្យយើងកាន់តែឃ្លានខ្លាំង ហើយញ៉ាំកាន់តែច្រើនជាងមុននៅពេលញ៉ាំអាហារបន្ទាប់ ដែលកត្តានេះបង្កឱ្យមានការកើនឡើងជាតិស្ករ​ក្នុងឈាមដ៏គ្រោះថ្នាក់។
fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 21 ម៉ោងកន្លងទៅ