ពិតណាស់ មានជំងឺច្បាស់ជាត្រូវការពេទ្យ ប៉ុន្តែរឿងខ្លះក៏មិនចាំបាច់ពឹងពេទ្យទាំងអស់ដែរ ពិសេសម៉ាក់ប៉ា អ៊ំៗគាត់មានទឹកនោមផ្អែម គួរតែដឹងពីវិធីតេស្តជាតិស្ករក្នុងឈាមខ្លួនឯង ព្រោះវាមិនត្រឹមចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងអាចដឹង និងបង្ការហានិភ័យសម្រាប់សុខភាពយើងផ្ទាល់ទៀតផង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងណែនាំខ្លះៗពីរបៀបពិនិត្យជាតិស្ករក្នុងឈាមដោយខ្លួនឯង ឲ្យម៉ាក់ប៉ា អ៊ុំៗបានដឹងច្បាស់។
១- តាមដានជាតិស្ករក្នុងឈាម
មានជំងឺទឹកនោមផ្អែម អ្វីចាំបាច់បំផុតត្រូវដឹង គឺកម្រិតជាតិស្ករក្នុងឈាមសមស្របមួយសម្រាប់យើង ហេតុនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន ថាតើកម្រិតជាតិស្ករប៉ុណ្ណា ទើបធ្វើឲ្យយើងមានសុខភាពល្អ អ្វីគួរដឹងមានដូចជា៖
– កម្រិតជាតិស្ករក្នុងឈាមទាប
– គ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ
– កម្រិតជាតិស្ករទាបដោយគ្មានសញ្ញាគ្រោះថ្នាក់
– ស្ត្រីមានផ្ទៃពោះ កំពុងប្រើអ័រម៉ូនអាំងស៊ុយលីន
– មានសារធាតុសេតូន (Ketone) ក្នុងឈាមដោយសារជាតិស្ករក្នុងឈាមឡើងខ្ពស់។
២- របៀបពិនិត្យជាតិស្ករ
សូមធ្វើតាមជំហ៊ានដូចខាងក្រោម៖
– សម្អាតដៃរួច យកបន្ទះតេស្តដាក់ចូលក្នុងឧបករណ៍
– យកម្ជុលចាក់ផ្នែកចំហៀងម្រាមដៃ ដើម្បីយកឈាមមួយតំណក់
– បន្ទក់ឈាមលើបន្ទះតេស្ត ហើយរង់ចាំលទ្ធផល
– កម្រិតជាតិស្ករ នឹងបង្ហាញលើឧបករណ៍។
សូមអានក្រដាសណែនាំការប្រើប្រាស់នៃឧបករណ៍នីមួយៗ ព្រោះវាអាចមានចំណុចខុសគ្នាខ្លះៗ។
៣-លទ្ធផល
សមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) បានណែនាំពីកម្រិតបរិមាណជាតិស្ករសម្រាប់មនុស្សពេញវ័យកើតទឹកនោមផ្អែម លើកលែងស្រ្តីមានផ្ទៃពោះ គួរមានត្រឹម៖
– មុនញ៉ាំអាហារ (Preprandial plasma glucose)៖ គួរត្រឹម ៧០-១៣០ មិល្លីក្រាម/ដេស៊ីលីត្រឈាម
– ១- ២ ម៉ោងក្រោយញ៉ាំអាហារ (Postprandial plasma glucose)៖ គួរក្រោម ១៨០ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ការកម្រិតជាតិក្នុងឈាមតិច ឬច្រើនជាងនេះអាស្រ័យលើអ្នកជំងឺម្នាក់ៗ។
៤- លទ្ធផលមានន័យដូចម្តេច?
ការកត់ទុកនូវកម្រិតជាតិស្ករក្នុងឈាមប្រចាំថ្ងៃ អាចឲ្យយើងវិភាគពីការញ៉ាំ ការធ្វើសកម្មភាព និងស្រ្តេស សុទ្ធសឹងជះឥទ្ធិពលលើកម្រិតជាតិស្ករ។ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលការបកស្រាយ និងកែប្រែលើកត្តាទាំងនេះដើម្បីអាចគ្រប់គ្រងជាតិស្ករបានល្អ។ ត្រូវអត់ធ្មត់ក្នុងការគ្រប់គ្រងជាតិស្ករ ព្រោះត្រូវការពេលដើម្បីឈាមទៅគោលដៅមួយយើងចង់បាន។ គ្រប់គ្រងជាតិស្ករ អាចធ្វើយើងមានអាម្មណ៍មួម៉ៅ ពិបាកចិត្ត ឆាប់ខឹង ឬធ្លាក់ទឹកចិត្ត បែបនេះចាំថាឲ្យលទ្ធផលជះឥទ្ធិពលដល់ផ្លូវចិត្តយើង ព្រោះវាគ្រាន់តែជាតួលេខ បង្ហាញថា តើផែនការគ្រប់គ្រងជាតិស្ករយើងបានផល ឬយ៉ាងណា? តើត្រូវប្តូរផែនការព្យាបាល ឬអត់?
៥- ពិនិត្យជាតិស្ករក្នុងទឹកនោម
តេស្តនេះ មិនច្បាស់ដូចការពិនិត្យមើលក្នុងឈាមនោះទេ គ្រាន់តែជាតេស្តជំនួសពេលមិនអាចរកតាមឈាមបានប៉ុណ្ណោះ។ យ៉ាងណា តេស្តទឹកនោម ចាំបាច់សម្រាប់ការពិនិត្យរកសារធាតុសេតូន (Ketone) ស្ថានភាពជំងឺយើងគ្រប់គ្រងមិនបានល្អ ឬពេលយើងមានជំងឺតម្រងនោម ដែលជាផលវិបាកមួយផ្នែកទៀតនៃជំងឺទឹកនោមផ្អែម។
ជារួមការកត់ត្រាកម្រិតជាតិស្ករក្នុងឈាម មានសារៈសំខាន់សម្រាប់គ្រូពេទ្យ និងយើងផ្ទាល់ ដើម្បីអាចឲ្យយើងដឹងពីការឆ្លើយតបរបស់រាងកាយទៅ និងផែនការថែទាំជំងឺទឹកនោមផ្អែមបានល្អ។
[embed-health-tool-bmi]