home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

កើតទឹកនោមផ្អែមរ៉ាំរ៉ៃ ជំរុញឲ្យមានជំងឺច្រើនមុខបន្ថែមទៀត

កើតទឹកនោមផ្អែមរ៉ាំរ៉ៃ ជំរុញឲ្យមានជំងឺច្រើនមុខបន្ថែមទៀត

ពី​មុន​យើង​ធ្លាប់​តែ​ដឹង​ថា កើត​ជំងឺ​​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃងាយ​ប្រឈម​នឹង​ដំបៅ​ជើង ដែល​អ្នក​ជំងឺ​ខ្លះ​អាច​កាត់​ជើង​ក៏​មាន តែ​តាម​ពិត​ទៅ​នៅ​ពេល​កើត​ជំងឺ​ទឹកនោម​ផ្អែម​រ៉ាំរ៉ៃត្រូវ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​មុខ។

ជំងឺ​ទឹក​នោម​ផ្អែម​មិន​មែន​មក​ពី​របប​អាហារ​មួយ​មុខ​នោះ​ទេ វា​បណ្តាល​មក​ពី​​ខូច​កោសិកាលំពែង កត្តា​ហ្សែន បរិស្ថាន របៀប​រស់នៅ និង​កត្តា​អាយុ ដែល​មាន​ទឹក​នោម​ផ្អែម​ប្រភេទ១ ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អ្នក​កើត​ជំងឺ​ទឹកនោម​ទាំង ៣ ប្រភេទ​នេះ​សុទ្ធ​តែ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង។

បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ជំងឺ​ទឹកនោម​ផ្អែម ជា​កត្តា​ជំរុញ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ច្រើន​មុន​ដូច​ជា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ភ្នែក​មើល​មិន​ឃើញ មាន​បញ្ហា​តម្រង​នោម និង​ត្រូវ​កាត់​អវៈយវៈ។

ទឹកនោមផ្អែម

ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម តម្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​របប​រស់នៅ ដោយ​​ហាត់​ប្រាណ​ជា​ប្រចាំ ពិសេស​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​រក្សា​ទម្ងន់ និង​មាន​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម នោះ​ទើប​មិន​វិវត្ត​ទៅ​ធ្ងន់ធ្ងរ។

រីឯ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​វិញ ​អាច​​មាន​ផល​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ម៉ាក់ៗ​ចាំបាច់​ត្រូវ​ឧស្សាហ៍​ជួប​គ្រូពេទ្យ​ដើម្បី​តាម​ដាន​សុខភាព គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/08/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត