backup og meta

អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 11, 2021

    អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន

    វិធីសាស្រ្ត​​ថ្មី​តែ​សាមញ្ញ​ ​​ជួយ​ឱ្យ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ថយ​ចុះ ដោយ​ពុំ​បាច់​​​​​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ចាក់​អាំង​ស៊ុយ​លីន​ ត្រូវ​អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ និង​​ណែ​នាំ​។

    ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​ប្រទេស​អ៊ីស្រាអែល​ បាន​​រក​ឃើញ​ថា វិធី​សាមញ្ញ​​​ដែល​​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​គឺ ការ​កម្រិត​​អាហារ​​ត្រឹម​​តែ​បី​ពេល​​សម្រាប់​១​ថ្ងៃ (មិន​ឱ្យ​លើស​ពី​បី​ពេល​) ដោយ​ក្នុង​នោះ​​អាហារ​ទាំង​បី​ពេល​នោះ គប្បី​​ទទួល​ទាន​​ឱ្យ​​ទៀង​ទាត់​ពេល​​វេលា។ អនុវត្តតាម​វិធី​នេះ​ក្នុង​រយៈ​ពេល​បី​​ខែ​ អាច​ជួយ​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​​លើ​ការ​​ចាក់​អាំង​ស៊ុយ​លីន​​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​បាន​ ដោយ​មាន​ប្រសិទ្ធ​ភាព​។

    ថែទាំទឹកនោមផ្អែម

    អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​ថា ដោយ​សារ​វិធី​សាស្រ្ត​​កំណត់​នេះ គឺ​ជួយ​ឱ្យ​អ្នក​​កើតជំងឺ​ទឹក​នោម​ផ្អែម ​​​ស្រកទម្ងន់​ខ្លះ ព្រម​ទាំង​បន្ថយ​ចំណង់​ញ៉ាំ​អាហារ​​ ដែល​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។ វិធី​​នេះ ត្រូវ​បាន​ពិសោធ​រយៈ​​ពេល១២​សប្តាហ៍​​លើ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្ម័គ្រ​ចិត្ត​ ដែល​មាន​បញ្ហា​​លើស​ទម្ងន់ ​២៨ ​នាក់ ហើយ​​​វិធី​នេះ ជួយ​ឱ្យ​អ្នក​ទាំងនោះឲ្យ​ស្រកទម្ងន់​​ជា​មធ្យម​៥​គីឡូក្រាម និង​​ថយ​ចុះ​ជា​តិ​ស្ករ​​ក្នុង​ឈាម​ (Hemoglobin A1C) ប្រមាណ​១,២%។

    អត្ថបទពាក់ព័ន្ធ៖

    ក្រោយ​រយៈ​ពេល​ ១២​សប្តាហ៍​ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​កត់​សម្គាល់​ឃើញ​ពី​ប្រសិទ្ធភាព​ ឃើញ​ថា អ្នក​ជំងឺ​ទាំង​នោះ ពុំ​ពឹង​ផ្អែក​លើ​​ការ​ចាក់​អាំង​ស៊ុយ​លីន​បាន​ច្រើន ដែល​​អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​វិធី​នេះ ជា​ការ​ណែ​នាំ​ថ្មី​មួយ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ សម្រាប់​​​ការ​រក​ឃើញ​នេះ គឺ​ជា​ការ​ស្រាវជ្រាវ​រួម​គ្នា រវាង​ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​ មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ Wolfson​ និង​សាកលវិទ្យាល័យ​ Hebrew Jerusalem នៃ​ប្រទេស​អ៊ីស្រាអែល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម