តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

របៀបថែទាំអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង

របៀបថែទាំអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង

សម្រាប់​អ្នក​មាន​ចាស់ទុំ​នៅ​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ត្រូវ​ដឹង​ពី​របៀប​ថែទាំ ដើម្បី​កុំ​ឲ្យ​ស្ថានភាព​វិវត្តកាន់តែ​ធ្ងន់​ទៅ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ពី​របៀប​ថែទាំ និង​ត្រួត​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មួយ​ចំនួនអាចឲ្យយើង​តាមដានជាប្រចាំ៖

១- ត្រូវ​នាំ​អ្នកជំងឺទៅ​ពិនិត្យ​កម្រិត HbA1c ៤ដង/ឆ្នាំ និង​ត្រូវ​ស្គាល់​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​របស់​គាត់

២- ត្រូវ​នាំ​ជំងឺ​ទៅ​ពិនិត្យ​បាត​ភ្នែក​ម្ដង​ក្នុង​១​ឆ្នាំ/ម្តង

៣- ត្រូវ​នាំ​អ្នកជំងឺ​ទៅ​ពិនិត្យ​បេះដូង​ដោយវាស់ចង្វាក់បេះដូង ( ECG) ១ឆ្នាំ/ម្តង

៤- ការ​ធ្វើ​តេស្ត​សរសៃ​សាច់ដុំ ROT Achilles និង​ពិនិត្យ​ជើង ១ឆ្នាំ/ម្តង។

ជំងឺទឹកនោមផ្អែម

៥- ត្រូវ​ពិនិត្យ​មើល​កម្រិត​ជាតិ albumin ក្នុង​ទឹក​នោម និង creatinine ក្នុង​ឈាម​ជារៀងរាល់ឆ្នាំ

៦- ពិនិត្យ​តុល្យភាព​សារជាតិ​ខ្លាញ់​ប្រចាំឆ្នាំ

៧- ការ​ពិនិត្យ​មាត់​ធ្មេញ​ប្រចាំ ១ឆ្នាំ/២ដង

៨- រៀបចំរបបអាហារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។

ចំណាំ៖ ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ គឺ​ ត្រូវ​វាយ​តម្លៃ​លើ​កម្រិត​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ​ដែល​វាស់​ដោយអ្នកជំងឺ បូក​ជាមួយ​នឹង​កម្រិត HbA1c រៀងរាល់ ៣ ខែ/ម្តង។

អត្ថបទពាក់ព័ន្ធ៖ ដំបូន្មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ដឹង​ដើម្បី​កុំឲ្យ​មាន​របួស

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 11/08/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត