backup og meta

អ្នកជំងឺទឹកនោមផ្អែម អាចយល់ខុសលើរឿងនេះ ទាក់ទងនឹងកូវីដ១៩

អ្នកជំងឺទឹកនោមផ្អែម អាចយល់ខុសលើរឿងនេះ ទាក់ទងនឹងកូវីដ១៩

ស្រប​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​យល់​ដឹង​ច្រើន​ពី​វីរុសកូវីដ១៩ ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​បាន​ដឹង​យ៉ាង​ច្បាស់​ថា​វីរុស​នេះ​មាន​ផល​ប៉ះពាល់​លើ​មនុស្ស​មាន​សភាព​ផ្សេងៗគ្នា​។ សម្រាប់​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ស្ថាន​ភាព​រោគ​សញ្ញា​ពេល​ឆ្លង​កូវីដ១៩ ក៏​ធ្ងន់​ធ្ងរ​ដែរ​។

ចុះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​យ៉ាង​ម៉េច​ដែរ? មាន​ការ​លើក​ឡើង​ថា​អ្ន​ក​ជំងឺ​ទឹក​នោ​ម​ផ្អែម​ងាយ​ឆ្លង​ជំងឺ​កូវីដ១៩ ពិត​ឬ​យ៉ាង​ណា?​

​១. ការ​យល់​ខុស​ចំពោះ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺកូវីដ១៩

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែលជា​អាច​ឮ ឬ​យល់ថា​ខ្លួន​ជា​មនុស្ស​ងាយ​ឆ្លង​ជំងឺ​កូវីដ១៩ ជាង​អ្នក​ផ្សេង។ យ៉ាងណា លោកស្រី វេជ្ជបណ្ឌិត Janaki Vakharia បម្រើការ​នៅ​មន្ទីរពេទ្យ Massachusetts General Hospital សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា​ នេះ​គ្រាន់​តែ​ជា​ការ​យល់​ខុស​មួយ​ប៉ុណ្ណោះ​។

លោក​ស្រី​មាន​ប្រ​សាសន៍​ថា៖ «​យើង​មិ​ន​ជឿ​ថា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​ឆ្លង​វីរុស​កូ​វីដ​១៩​ជាង​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ…​តែថា​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​ប្រឈម​នឹង​ផល​វិបាក​ធ្ងន់ធ្ងរ​ពេល​កើត​ជំងឺ​នេះ នេះ​បើ​តាម​អ្វី​ដែល​បាន​សិក្សា​រក​ឃើញ…​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហាក់​មាន​ប្រតិកម្ម​ខ្លាំង​ពេល​ឆ្លង​វីរុស​​»។

២. ទំនាក់​ទំនង​រវាង​ជំងឺ​ទឹកនោមផ្អែម និង​វីរុសកូវីដ១៩​

បើ​តាម​ការ​ចុះ​ផ្សាយ​លើ​វិបសាយ​មន្ទីរ​ពេទ្យ Massachusetts General Hospital បាន​លើក​ឡើ​ង​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាដក​ទេ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ឆ្លងកូវីដ១៩ មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ថា​ តាម​ការសិក្សា​​កន្ល​ង​មក​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​មាន​ប្រព័ន្ធ​ភាព​ស៊ាំខ្សោយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជាសះស្បើយ​ពី​របួស ឬ​ជំងឺ​ផ្សេង​មិន​បាន​លឿន​។​

បន្ថែម​ពី​នេះ បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ មិន​បាន​គ្រប់គ្រង​ជំងឺ​នេះ​ឲ្យ​បាន​ល្អ​ក្នុង​រយៈពេល​យូរ វា​នឹង​បង្ក​ឲ្យ​មានការ​រលាក ដែល​ការណ៍​នេះ​​ក៏​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។​​

លោក​ស្រី​វេជ្ជបណ្ឌិត​ដដែល​បញ្ជាក់​ថា៖ «ការ​រលាក​កើត​មាន​នៅ​ពេល​មាន​កម្រិត​រង​របួស​នៅ​លើ​កោសិកា។ ឧទាហរណ៍​ថា ពេល​យើង​ធ្វើ​ម្ហូប​ ហើយ​មុត​ដៃ នោះ​គេ​ហៅថា​ការ​រលាក។ ក្រោយ​មាន​ការ​រលាក ក៏​មាន​ការ​នាំ​មូលេគុល និង​ប្រូតេអ៊ីន​ផ្សេង​ទៅ​កាន់​កន្លែង​របួស​នោះ​​ដើម្បី​បាន​ជា​សះ​ស្បើយ​។ ប៉ុន្តែ​ដំណើរ​ការ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​គ្រប់​ពេល​ទេ បើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​បើ​មានការ​រលាក​យូរអង្វែង​ នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់»។

លោកស្រី បន្ថែម​ទៀត​ថា​៖ «នៅ​ក្នុង​ឈាម​មាន​ធាតុ​បង្ក​ឲ្យ​រលាក ហើយ​តាម​ការពិសោធន៍​ផ្នែក​វេជ្ជសាស្រ្ត យើង​បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​កូវីដ១៩​ធ្ងន់ធ្ងរ​ ក៏​មាន​ធាតុ​បង្ក​ការ​រលាក​ខ្ពស់​ដែរ។ ធាតុ​បង្ក​នេះ ក៏​គេ​បាន​រក​ឃើញ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ដែរ»​។

ទឹកនោមផ្អែម

៣. តិចនិក​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​អំឡុងកូវីដ១៩​

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏​មិន​ខុស​ពី​អ្នក​ផ្សេង​ទៀត​ដែរ​គឺ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល ដូច​ជា​ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន រក្សា​អនាម័យ រក្សា​គម្លាត​សង្គម និង​ពាក់​ម៉ាស​​ជា​ដើម​។

ក្រៅពី​នេះ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​៖

  • រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ត្រឹម​ត្រូវ​តាម​ការណែនាំ ចៀសវាង​ម្ដង​ឡើង ម្ដង​ចុះ
  • ញ៉ាំ​អាហារ​តាម​ផែនការ​របប​អាហារ​បាន​ណែនាំ
  • ធ្វើ​លំហាត់​ប្រាណ​នៅ​ផ្ទះ​ជា​ប្រចាំ​
  • បើ​មាន​ជំងឺ​បេះដូង ឬ​លើស​សម្ពាធឈាម ទៀត ត្រូវ​ថែទាំ​ជំងឺ​ទាំងនេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​
  • ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់ ឬ​ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​ណែនាំ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.massgeneral.org/news/coronavirus/diabetes-and-covid-19

https://www.diabetes.org/coronavirus-covid-19/how-coronavirus-impacts-people-with-diabetes

កំណែ​ប្រែបច្ចុប្បន្ន

21/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្នាយើងអង្គុយ​ធ្វើការ​យូរ​ម៉ោង ងើប​ដើរ​ខ្លះ​​ កុំឲ្យប្រឈមជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមងាយដំបៅជើង ពេលខ្លះឈានដល់កាត់ជើង មកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម