តើនេះមានន័យថានៅពេលយើងមានជំងឺទឹកនោមផ្អែមគុណភាពជីវិតរបស់យើងក៏ត្រូវបានបញ្ចប់ដែរ មែនទេ? មិនដូច្នេះទេ! គុណភាពជីវិតមិនទាន់ចប់ត្រឹមនេះទេ។
ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលមិនអាចព្យាបាលជាសះស្បើយបានទេទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងការព្យាបាលត្រឹមត្រូវ និងច្បាស់លាស់ វានឹងក្លាយជាជំងឺមួយដែលអាចនៅជាមួយ យើងបានដោយគ្មានការរំខាន។ ជំងឺទឹកនោមផ្អែមក៏មិនមែនជាជំងឺឆ្លងដែរ។
ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយរបស់យើងមិនអាចផលិតនូវអ័រម៉ូនគ្រប់គ្រងជាតិស្ករក្នុងឈាម គេស្គាល់ថាជាអាំងស៊ុយលីន បានគ្រប់គ្រាន់ដោយរាងកាយតាមតម្រូវការដែជាលទ្ធផលបណ្ដាល ឲ្យមានជាតិស្ករកើនច្រើនក្នុងឈាម។
ជំងឺទឹកនោមផ្អែមប្រភេទទី១ – កើតឡើង ដោយសារតែ ប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកានៅក្នុងលំពែង ដែលមាននាទីផលិតអាំងស៊ុយលីន។
ជំងឺទឹកនោមផ្អែមប្រភេទទី២ – កើតឡើងដោយសារការថយចុះនៃការផលិតអ័រម៉ូនអាំងស៊ុយលីននៅក្នុង រាងកាយដែលបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់លើសពីកម្រិតធម្មតា។
