home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំងឺមហារីកឈាមមានប៉ុន្មានប្រភេទ?

ជំងឺមហារីកឈាមមានប៉ុន្មានប្រភេទ?

ជំងឺ​មហារីក​ឈាម កើត​ឡើង​នៅ​ក្នុង​ខួរ​ឆ្អឹង ដែល​ជា​កន្លែង​ផលិត​ឈាម​។ មហារីក​ឈាម​កើត​ឡើង​នៅ​ពេល​កោសិកា​ឈាម​​ខុស​ប្រក្រតី​ចាប់​ផ្ដើម​លូត​លាស់​​មិន​អាច​គ្រប់​គ្រង​បាន​ និង​រំខាន​ដល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​កោសិកា​ឈាម​ធម្មតា​។ កោសិកា​ឈាម​មាន​តួនាទី​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ និង​ផលិត​កោសិកា​ឈាម​ថ្មីៗ​បន្ថែម​ទៀត​។

១. ប្រភេទ​ជំងឺ​មហារីក​ឈាម

​ជំងឺ​មហារីក​ឈាម​មាន​ប្រភេទ​ដូច​ជា៖​​

មហារីក​ឈាម​ស(Leukemia)៖ ជា​ជំងឺ​មហារីក​ឈាម​ដែល​កើត​ចេញពី​ឈាម និង​ខួរ​ឆ្អឹង​ វា​កើត​ឡើង​ពេល​រាង​កាយ​បង្កើត​កោសិកា​ឈាម​ស​ខុស​ប្រក្រតី​ច្រើន​ពេក និង​រំខាន​ដល់​លទ្ធភាព​របស់​ខួរ​ឆ្អឹង​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង​ផ្លាកែត​។

ជំងឺ​មហារីក​កូន​កណ្តុរ(Non-Hodgkin lymphoma)៖ ជា​ប្រភេទ​ជំងឺ​មហារីក​ឈាម​ដែល​កើត​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ​បង្ក​ឡើង​ដោយ​កោសិកា​ឈ្មោះថា​ឡាំផូស៊ីត​(lymphocytes)។ ឡាំផូស៊ីត ជា​ប្រភេទ​កោសិកា​ឈាម​ស ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។​

​Hodgkin lymphoma ៖ ជា​ជំងឺ​មហារីក​ឈាម​ដែល​កើត​នៅ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ បង្ក​ឡើង​ដោយ​កោសិកា​ឈ្មោះ​ឡាំផូស៊ីត​។ ជំងឺ​មហារីកHodgkin lymphoma ត្រូវ​បាន​កំណត់​ថា​​មាន​វត្តមាន​របស់​កោសិកា​ឡាំផូស៊ីត​មិន​ប្រក្រតី ដែល​គេ​​ហៅ​ថា​កោសិកាReed-Sternberg ។

Multiple myeloma៖ គឺ​ជា​ជំងឺ មហារីក​ឈាម​​ផ្ដើម​ចេញ​ពី​កោសិកា​ឈាម​ផ្លាស្មា​។ ផ្លាស្មា​ ជា​ប្រភេទ​កោសិកា​ឈាម​ស ដែល​ផលិត​ឡើង​នៅ​ក្នុង​ខួរ​ឆ្អឹង​។

ជំងឺមហារីកឈាម

២. រោគ​សញ្ញា​ជំងឺ​មហារីក​ឈាម និង​ខួរ​ឆ្អឹង​

រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​របស់​ជំងឺ​មហារីក​ឈាម និង​ខួរ​ឆ្អឹង​រួម​មាន​ ក្ដៅ​ខ្លួន គ្រុន​រងា អស់កម្លាំង ខ្សោយ​ ចង្អោរ មិន​ឃ្លាន​អាហារ បែក​ញើស​ពេល​យប់ ស្រក​ទម្ងន់​មិន​ដឹង​មូល​ហេតុ ឈឺ​សន្លាក់ ឧស្សាហ៍​ឆ្លង​រោគ ហត់ រមាស់​ស្បែក និង​ហើម​កូន​កណ្ដុរ​ ជា​ដើម​។

​សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​ឈាម​អាច​ធ្វើ​តាម​វិធី​ច្រើន​យ៉ាង​ដូច​ជា​ប្រើ​គីមី វិទ្យុសកម្ម និង​ការ​វះកាត់​ ជាដើម​។ វិធី​ព្យាបាល​ណាមួយ​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ឈាម អាយុ​អ្នកជំងឺ ​មហារីក​លូតលាស់​លឿន​កម្រិត​ណា និង​ថា​តើ​មហារីក​បាន​រាល​ដាល​ដល់​សរីរាង្គ​ផ្សេង​ទៀត​ឬ​យ៉ាង​ណា​។

៣. វិធី​ការពារ​ជំងឺ​មហារីក​ឈាម​

​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន​ប្រាកដ​ទេ​ថា​ជំងឺ​មហារីក​ឈាម​​បង្ក​ឡើង​ដោយ​អ្វី​នោះ ​ប៉ុន្តែ​​អ្នក​វិទ្យាសាស្រ្ត​បាន​ដឹង​ថា​កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ជំងឺ​មួយ​នេះ​។

តាម​ការ​ណែ​នាំ យើង​គួរ​ចៀស​ឆ្ងាយ​ពី​វិទ្យុសកម្ម ​សារធាតុគីមី​ ដូច​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ផ្សែង និង​ផ្សែង​បារី។ ដូច​គ្នា​ដែរ របៀប​របប​រស់​នៅ​មួយ​ចំនួន​ដូច​ជា​ការហាត់​ប្រាណ​ជា​ប្រចាំ ញ៉ាំ​ល្អ​ចំពោះ​សុខ​ភាព សុទ្ធ​តែ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​មហារីក​ផ្សេង​ៗ និង​ជំងឺ​ដទៃ​ទៀត​ផង​ដែរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 2 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x