backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 31, 2020

មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

យើង​ដឹង​ហើយ​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ។ ជំងឺ​រលាក​ថ្លើម​នេះ ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដែរ បើ​យើង​ប្រើ​របស់​រួម ឬ​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ដោយ​មិន​ប្រយ័ត្ន តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទB អាច​ព្យាបាល​ ដើ​​ម្បី​ឲ្យមេរោគរាលដាលកាន់តែខ្លាំង ទៅ​តាម​ដំណាក់​កាល​សំខាន់ៗ​នេះ។

តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​កម្ពុជា​យើង វីរុស​រលាក​ថ្លើម​ប្រភេទB មាន​អត្រា​ច្រើន​ជាង ហើយ​ក៏​ជា​មូល​ហេតុ​ចម្បង​ដែល​បង្ក​ជា​មហារីក​ថ្លើម។ ការ​ព្យាបាល​ជំងឺ​រលាក​ថ្លើម ​B​ នេះ​មាន ២​ដំណាក់​កាល​សំខាន់​គឺ៖

ដំណាក់​កាល​ទី១៖ ការ​ប្រើ​ថ្នាំ​ដើម្បី​កំចាត់​វីរុស មិន​ឲ្យ​មាន​វីរុស​ក្នុង​ឈាម​ទៀត ដែល​ជា​ទូទៅ​វា​ត្រូវ​ការ​រយៈ​ពេល​ចាប់​ពី ៣-៦ខែ ទៅ​តាម​បរិមាណ​នៃ​ចំនួន​វីរុស។ ប៉ុន្តែ​ពេល​ដែល​អស់​វីរុស​នេះ មិន​មែន​មានន័យ​ថា អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​នោះ​ទេ ព្រោះ​វា​នៅ​មាន​វីរុស​នៅ​ជាប់​នឹង​កោសិកា​ថ្លើម​របស់​យើង ដែល​វា​អាច​បង្កើត​វីរុស​មក​វិញ​បាន​គ្រប់​ពេល។

ដំណាក់កាល​ទី២៖ ការ​គ្រប់​គ្រង​កុំ​ឲ្យ​មាន​វីរុស​កើត​ឡើង​វិញ។ ដំណាក់​កាល​នេះ​សំខាន់​ណាស់ ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​ផលិត​វីរុស​នេះ​ចូល​មក​ក្នុង​ឈាម​វិញ ដែល​អាច​បង្ក​ឲ្យ​ខូច​សាច់​ថ្លើម​បន្ត​ទៀត។ ការ​ព្យាបាល​នេះ វា​ត្រូវ​ការ​រយៈ​ពេល​យូរ អាច​ពី ១-៥ ​ឆ្នាំ ព្រោះ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ការពារ​របស់​យើង ថា​អាច​បង្កើត​អង់ទីករ​បាន​ឬ​ទេ (​ជា​ទូទៅ​មាន​ប្រហែល ៥%​ប៉ុណ្ណោះ ដែល​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល អាច​មាន​​ការ​កកើត​ប្រព័ន្ធ​ការពារ​វីរុស​នេះ)។ បើ​អង់ទីករ​ដុះ និង​មាន​ចំនួន​គ្រប់​គ្រាន់​ទើប​យើង​អាច​បញ្ឈប់​ការ​ព្យាបាល​បាន។

មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B បង្ក​ឡើង​ដោយ​មូល​ហេតុ​ចម្បង​ ៣ គឺ៖

– វីរុស​រលាក​ថ្លើម​ប្រភេទ B ឬC

– ការ​បរិភោគ​ស្រា​ច្រើន​ហួស​កម្រិត​ជា​ដើម

– ការ​ប្រើ​ប្រាស់​ថ្នាំ​ច្រើន​ហួស​កម្រិត និង​រយៈ​ពេល​វែង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​ ហើយ ប៉ុន្តែ​ទទួល​បាន​ការ​តាម​ដាន​ពិនិត្យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ គ្រូពេទ្យ​ជំនាញ​អាច​ជួយ​ព្យាបាល​ជំងឺ​ថ្លើម​បាន ដោយ​ចៀស​វាង​ពី​ការ​ក្រិន​ថ្លើម និង​មាន​ដុំ​សាច់​ក្នុង​ថ្លើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម