១- អ្វីទៅជាថ្នាំប៉ារ៉ាសេតាម៉ុល?
ប៉ារ៉ាសេតាម៉ុល ជាថ្នាំអាចប្រើបានដោយមិនត្រូវការវេជ្ជបញ្ជាឡើយ គេប្រើថ្នាំនេះដើម្បីបន្ថយអាការៈគ្រុនក្ដៅ និងឈឺចាប់។ ថ្នាំនេះអាចប្រើរួមជាមួយថ្នាំបំបាត់ការឈឺចាប់ និងថ្នាំផ្ដាសាយ ផ្សេងទៀតបាន ហើយការប្រើប្រាស់គឺមានសុវត្ថិភាព បើគ្រូពេទ្យណែនាំឲ្យប្រើ។
២- ថ្នាំប៉ារ៉ាសេតាម៉ុល និងជាតិអាល់កុល
ទោះបីជាថ្នាំប៉ារ៉ាសេតាម៉ុលមានសុវត្ថិភាពក្នុងការប្រើប្រាស់ទូទៅក៏ពិតមែន ប៉ុន្តែក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះគ្នាយើងដែលញៀនស្រា ឬផឹកស្រារាល់ថ្ងៃ។ ផឹកស្រារួមជាមួយថ្នាំប៉ារ៉ាសេតាម៉ុល អាចធ្វើឲ្យប្រឈមជាមួយអាការៈពុលថ្នាំលើសកម្រិត ទោះបីជាប្រើថ្នាំតាមការណែនាំរបស់គ្រូពេទ្យក៏ដោយ។ ដូចនេះ ទើបក្រុមហ៊ុនផលិតឱសថភាគច្រើន ណែនាំឲ្យគ្នាយើងប្រើថ្នាំនេះ ត្រូវទៅជួបគ្រូពេទ្យជាមុនសិន បើមានផឹកស្រាបៀរច្រើនជាង ២ កំប៉ុង/ថ្ងៃ។
៣- ខ្សោយថ្លើមដោយសារប្រតិកម្មជាមួយជាតិអាល់កុល
ថ្នាំប៉ារ៉ាសេតាម៉ុល ពេលប្រើជាមួយស្រា អាចធ្វើឲ្យមានផលវិបាកដល់ស្លាប់បាន ហើយមួយក្នុងចំណោមផលវិបាកទាំងនោះ គឺបណ្ដុំរោគសញ្ញា Alcohol-acetaminophen (ពុលថ្លើមដោយសារស្រា និងជាតិថ្នាំប៉ារ៉ា) ហើយបើគ្មានការព្យាបាលតាមពេលវេលាទេ បញ្ហាបណ្ដុំរោគសញ្ញា អាចធ្វើឲ្យថ្លើមខូចស្រួចស្រាវ។