ជំងឺរលាកថ្លើមគឺមានច្រើនប្រភេទណាស់ ហើយក៏ងាយឆ្លងពីម្នាក់ទៅម្នាក់ដូចគ្នា ហេតុនេះ គ្រប់គ្នាគួរប្រយ័ត្នប្រយែងបន្តិច ខណៈជំងឺរលាកថ្លើម ឧស្សាហ៍កើតមានបំផុត គឺប្រភេទ A, B និង C។ យ៉ាងណា រលាកថ្លើមប្រភេទ A អាចព្យាបាលជាសះស្បើយ ប៉ុន្តែបើប្រភេទ B និង C វិញ ជាជំងឺរ៉ាំរ៉ ពិបាកព្យាបាលជាសះស្បើយណាស់។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់គ្នាយើង ពីភាពខុសគ្នារវាងជំងឺរលាកថ្លើមប្រភេទ B និង C ឲ្យបានដឹង។
១- ជំងឺរលាកថ្លើម B
ជំងឺរលាកថ្លើម B អាចមានជាស្ថានភាពជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ហើយគ្នាយើងស្ទើរតែទាំងអស់កើតមានជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាល នឹងអាចវិវត្តទៅជាស្ថានភាពរ៉ាំរ៉ៃ។ ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានគេស្គាល់ថា ជាមូលហេតុនាំឲ្យមានជំងឺថ្លើមរ៉ាំរ៉ៃ ដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម និងមហារីកថ្លើម ដែលអាចឆ្លងតាមវត្ថុរាវចេញពីខ្លួនជំងឺ ដូចជា ឈាម ឬទឹកកាម ទឹករងៃជាដើម ទោះក្នុងកម្រិតតិចតួចក៏ដោយ។ លើសពីនេះទៀតជំងឺរលាកថ្លើមប្រភេទ B អាចឆ្លងបានតាមរយៈកត្តាមួយចំនួនទៀតដូចជា៖៖
– ពីម្តាយទៅកូនក្នុងផ្ទៃ
– រួមភេទជាមួយដៃគូមានជំងឺ ដោយមិនបានការពារ
– ចែករំលែកឧបករណ៍ប្រើប្រាស់រួមគ្នា ដែលមានប្រឡាក់ឈាមអ្នកមានជំងឺ
– ចែករំលែកនូវវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកមានជំងឺ ដូចជា ច្រាសដុសធ្មេញ កន្សែងជាដើម
– រស់នៅក្នុងតំបន់ងាយស្រួលក្នុងការឆ្លងមេរោគ។
ជាធម្មតា គ្រូពេទ្យនឹងស្នើសុំធ្វើតេស្តបញ្ជាក់ ដើម្បីរកពីអង់ទីករពិសេស ឬអង់ទីហ្សែនជំងឺរលាកថ្លើម B (Hepatitis B antigen) ដែលមាននៅក្នុងខ្លួនយើង។ ដើម្បីការពារជំងឺ យើងចាំបាច់ ត្រូវចាក់វ៉ាក់សាំង ដើម្បីបងា្ករពីជំងឺរលាកថ្លើម B។ ក្នុងករណី យើងមានជំងឺរលាកថ្លើមស្រួចស្រាល គឺមិនមានថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ អ្វីយើងអាចធ្វើបាន មានតែការថែទាំតែប៉ុណ្ណោះ ឯចំពោះគ្នាមានជំងឺរ៉ាំរ៉ៃវិញ គ្រូពេទ្យនឹងស្នើសុំឲ្យពិនិត្យជាប្រចាំ ឬការប្រើថ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?
- ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B
២- ជំងឺរលាកថ្លើម C
ជំងឺរលាកថ្លើម C ខុសពីរលាកថ្លើមប្រភេទ B ឬ A ដោយសារវាអាចលេចចេញរោគសញ្ញា ឬគ្មានរោគសញ្ញាអ្វីទាំងអស់។ រលាកថ្លើមប្រភេទ C អាចកើតមានរយៈពេល ២-៣ សប្តាហ៍ រហូតដល់ចេញរោគសញ្ញាធ្ងន់ធ្ងរ ហើយក៏ជាមូលហេតុនៃការកើត មហារីកថ្លើម និងតម្រូវឲ្យប្តូរថ្លើមទៀតផង។
ជំងឺរលាកថ្លើមប្រភេទ C ឆ្លងតាមឈាមមានមេរោគ ខណៈកត្តាប្រឈមខ្លាំង យើងក៏អាចឆ្លងជំងឺរលាកថ្លើម C នៅពេលប្រើឧបករណ៍រួមគ្នាជាមួយអ្នកមានជំងឺ ឬរស់នៅកន្លែងងាយឆ្លងមេរោគ។
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះបាន គ្រួពេទ្យនឹងធ្វើតេស្តឈាម ដើម្បីរកពីមេរោគរលាកថ្លើម C (Hepatitis C RNA)។
គ្នាយើងមានជម្ងឺរលាកថ្លើមប្រភេទ C មិនអាចចាក់វ៉ាក់សាំងបានទេ ព្រោះមិនមានវ៉ាក់សាំងទេសម្រាប់ជំងឺរលាកថ្លើមប្រភេទ C នេះ ហេតុនេះដើម្បីព្យាបាលជំងឺរលាកថ្លើមប្រភេទ C គឺផ្អែកលើប្រភេទមេរោគ ដោយការប្រើថ្នាំដើម្បីកម្ចាត់មេរោគចេញពីប្រព័ន្ធការពារក្នុងខ្លួនយើង។
លើសពីនេះទៀត យើងអាចកើតជំងឺរលាកថ្លើមប្រភេទ B និង C ក្នុងពេលតែមួយ ហើយក្នុងករណីខ្លះ ជំងឺរលាកថ្លើមប្រភេទ C ក៏អាចព្យាបាលជាបានទាំងស្រុង។
នៅពេលសម្គាល់ឃើញរោគសញ្ញាជំងឺរលាកថ្លើមប្រភេទ B និង C គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានឆាប់។ គួរយកចិត្តទុកដាក់លើរបៀបរស់នៅមានសុខភាពល្អ ដើម្បីការពារថ្លើមពីការខូចខាតផ្សេងៗ ដូចជា ចៀសវាងផឹកជាតិអាល់កុល ញ៉ាំអាហារមានសុខភាពល្អ ប្រើស្រោមអនាម័យពេលរួមភេទ និងរស់នៅក្នុងជីវិតមានផាសុកភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]