backup og meta

កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរ​ថ្លើមដោយវិធីណា?

កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរ​ថ្លើមដោយវិធីណា?

ដូច​យើង​ដឹង​ស្រាប់​ ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ជំងឺ​រ៉ាំរ៉ៃ អាចធ្វើ​ឲ្យ​​ខូច​ខាតថ្លើម​ធ្ងន់ធ្ងរ អាច​ខូច​មុខ​ងារថ្លើម មិនអាច​ដំណើរបាន​តែ​​ម្តង។ ក្នុង​ករណី​នេះ វិធី​ព្យាបាល គឺមាន​​តែ​មួយ​គត់ ត្រូវ​តែ​​វះ​កាត់​ប្តូរ​ថ្លើម​ថ្មី ដើម្បី​​អាច​បន្ត​ជីវិត​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​ការ​ប្តូរ​ថ្លើម លើ​គ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​​បាន​ដឹងទឹក​អស់​គ្នា។

១- អ្វីជាការប្តូរថ្លើម?

ការ​ប្តូរ​ថ្លើម ​គឺ​ត្រូវ​យក​ថ្លើម​ដែល​ខូច​ចេញ​ ដោយ​ដាក់ថ្លើម​ថ្មីមាន​សុខ​ភាព​ល្អ​ជំនួស​វិញ។ ថ្លើម​ថ្មី​ភាគ​ច្រើន ​បាន​មក​ពី​ការ​បរិច្ចាគពី​គ្នា​យើង​​បាត់​បង់​ជីវិត ហើយ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ ដូច្នេះ​ការ​ប្តូរ​ថ្លើម​បាន​តែ​ផ្នែក​មួយ​ថ្លើម​តែ​ប៉ុណ្ណោះ​ ដោយសារ​តែ​កោសិកា​ថ្លើម មានមុខ​ងារ​អាច​បង្កើត​​ឡើង​វិញ​ដោយ​ខ្លួន​ឯង​បាន។ ជម្រើស​មួយ​ទៀតពាក់​ព័ន្ធ​ការ​ប្តូរ​ថ្លើម​ ត្រូវ​រើស​យក​ថ្លើម​ពីគ្នា​យើង​ដែល​បរិច្ចាគ​ទាំង​កំពុង​នៅ​រស់។ ថ្លើមដែល​​គ្នា​យើង​បរិច្ចាគ ​ចាំបាច់​​ត្រូវ​មាន​ប្រភេទ​ឈាម​ដូច​គ្នា​នឹងគ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នឹង​ត្រូវ​ទទួលថ្លើម​ថ្មី​ជំនួស។

ការ​ប្តូរ​ថ្លើម​ថ្មី​ពី​អ្នក​បរិច្ចាគ​ដែល​នៅ​រស់ ​អាច​ធ្វើ​ឡើង​បាន​លុះ​ត្រា​តែ​គ្មាន​បង្ក​ការ​គ្រោះ​ថ្នាក់​អ្វី​មួយ​ដល់​អ្នក​បរិច្ចាគ និង​អាច​មាន​ផល​ប្រយោជន៍​ដល់គ្នា​យើង​ដែល​ទទួល​យក​ការ​ប្តូរ​ថ្លើម។

​ប្តូរ​ថ្លើម​លើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ទូទៅ​ ជា​ជម្រើស​ចុង​ក្រោយ​ ដោយ​សារ​តែ​អាច​ធ្វើ​ឲ្យ​មាន​ការ​កើត​ឡើង​វិញ​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ។ ការ​ប្តូរ​ថ្លើម​ ជា​ការ​វះ​កាត់​ដ៏​ស្មុគ​ស្មាញ តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​តាម​ដាន​ពេញ​មួយ​ជីវិត ខណៈ​ដំណើរ​ជា​សះ​ស្បើយ ​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ​ទើប​យើង​​នឹង​អាច​ត្រឡប់​ទៅបំពេញ​​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​វិញ​បាន។

២- វិធីតាមដានក្នុងការប្តូរថ្លើម

ដើម្បី​ប្រាកដ​ថា​ យើង​ពិត​ជា​ត្រូវ​​ការ​ប្តូរ​ថ្លើម គឺត្រូវ​វាយ​តម្លៃ​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ប្តូរ​សរីរាង្គ ហើយ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ​ត្រូវ​ផ្អែក​លើ​ករណី​ជាក់​ស្តែង​នីមួយៗ។

ករណី​គ្នា​យើង​​មិន​អាច​ធ្វើ​ការវះ​កាត់​ប្តូរ​ថ្លើម​បាន៖

– ​ឈប់​ប្រើ​គ្រឿង​ស្រវឹង ឬ​សារ​ធាតុ​ញៀន​តិច​ជាង​ប្រាំ​មួយ​ខែ

– មាន​ជំងឺ​មហារីក​ ​បាន​រាល​ដាល និង​ការ​ឆ្លង​មេរោគ​សកម្ម

– មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ ​ដូច​ជា ​​ជំងឺ​បេះ​ដូង ​ជំងឺ​សួត ឬ​តម្រង​នោម មាន​ការ​ឆ្លង​មេរោគ​ធ្ងន់​ធ្ងរ ឬ​មាន​មេរោគ​អេដស៍។

កត្តា​ផ្សេង​ទៀត​ប៉ះ​ពាល់​ដល់​ដល់​ការ​ប្តូរ​ថ្លើម ​មានដូច​ជា៖

– ​ធាត់​ខ្លាំង

– ​មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​បាន

– គ្មាន​ថ្នាំ​ផ្គត់​ផ្គង់​ក្រោយ​ការ​វះ​កាត់

– មនុស្ស​ចាស់

– ជក់​បារី ឬ​កញ្ឆា។

៣- ដំណើរ​ជា​សះស្បើយ​ និង​ការ​ព្យាបាល​ក្រោយ​ប្តូរ​ថ្លើម

ការ​ប្តូរ​ថ្លើម​ មិន​មែន​ជា​ការ​ព្យាបាល​ជំងឺ​រលាក​ថ្លើមប្រភេទ B ឡើយ​ ដោយ​សារ​វីរុស​ អាច​នៅ​មាន​ក្នុង​ឈាមដដែល។ ដូច្នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ម្តង​ទៀត​ក្រោយ​ធ្វើ​ការ​ប្តូរ​ថ្លើមរួម។ ករណី​​ខូត​ខាត​ឡើង​វិញ​ ច្រើន​មានលក្ខណៈ​ធ្ងន់​ធ្ងរ​ ​នាំ​ឲ្យ​មាន​ការ​ខូច​ថ្លើម​យ៉ាង​ឆាប់​រហ័ស។ ដើម្បី​បងា្ករបញ្ហា​នេះ​ គ្នា​យើង​ទើប​ប្តូរ​ថ្លើម​រួច ​ត្រូវ​លេប​​ថ្នាំ​ប្រឆាំង​ជំងឺ​រលាក​ថ្លើម​ក្នុង​កម្រិត​ខ្ពស់ Hepatitis B immunoglobulin (HBIG) ។ ​ត្រូវ​ប្រើ​ថ្នាំពពួក​ Nucleoside Reverse Transcriptase inhibitors  ដូចជា ថ្នាំ Entecavir, Lamivudine និង Tenofovir មុន និងក្រោយ​ការ​វះ​កាត់​ប្តូរ​ថ្លើម។ ឯ​ថ្នាំ Interferon និង Peginterferon ជា​ថ្នាំ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ទទួល​យក​សរីរាង្គ​ថ្មី ដូច្នេះ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ទេ។

អត្ថបទ​​ពាក់​ព័ន្ធ៖

  • ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ?
  • វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C

៤- ករណី​​រាងកាយ​មិន​ទទួល​យក​ថ្លើម​ថ្មី

រាង​កាយ ​នឹង​ចាត់​ទុក​ថ្លើម​ថ្មី​ ជា​អ្នក​ឈ្លាន​ពាន​ដែល​បាន​ចូល​មក​ក្នុង​យើង ជា​លទ្ធ​ផល​នាំ​ឲ្យ​​ប្រព័ន្ធ​ភាព​ស៊ាំ​ នឹង​ប្រឹង​ប្រែង​ដើម្បី​កម្ចាត់កោសិកាថ្លើមថ្មី​ចេញ។ ដូច្នេះ​ដើម្បី​ការ​ពារ​ការ​ប្រតិកម្ម​រាង​កាយ​នេះ គ្នា​យើង​​ត្រូវទទួល​ការ​ព្យាបាល​តាម​វិធី​សាស្ត្រ Immunotherapy ត្រូវ​លេប​ថ្នាំ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លើយ​តបរបស់​​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​ការពារ​ពី​ការ​ច្រាន​ចេញ​​ថ្លើម​ថ្មី​ពី​រាង​កាយ​។ ជា​ទូទៅ​ វាកើត​មាន​ឡើង​ចន្លោះ​ពេល ១-២ សប្តាហ៍​បន្ទាប់​ពី​វះ​កាត់​ប្តូរ​ថ្លើម​រួច។

រោគ​សញ្ញា​ដំបូង​ ពេល​រាង​កាយ​មិន​ទទួល​យក​សរីរាង្គ​ថ្មី​ គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​អង់​ហ្ស៊ីម​របស់​ថ្លើម។ រោគ​សញ្ញា​ផ្សេង​ទៀត ​រួម​មាន​ អស់​កម្លាំង មិន​ឃ្លាន​អាហារ ចង្អោរ ក្តៅ​ខ្លួន ស្បែក​ឡើង​លឿង តឹង ឬ​ឈឺ​ពោះ ទឹក​នោម​មាន​ពណ៌​លឿង​ចាស់ ឬ​លាមក​ពណ៌​ស្លេក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Liver Transplant and Hepatitis B. https://www.hepmag.com/basics/hepatitis-b-basics/liver-transplant-hepatitis-b. Accessed July 18, 2017.

Liver Transplant for Hepatitis B – Topic Overview. http://www.webmd.com/hepatitis/tc/liver-transplant-for-hepatitis-b-topic-overview. Accessed July 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

27/08/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម