backup og meta

ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?

ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?

បច្ចេកវិទ្យា​រីក​ចម្រើន ស្រីៗ​ដែល​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ខាង​ក្រៅ​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ទៅ​កែ​កុន​កន្លែង​មិន​ពេញ​ចិត្ត​នោះ ដូចជា​ច្រមុះ មាត់ ដើម​ទ្រូង​ជា​ដើម។ ទាក់​ទង​នឹង​ការ​កែ​កុន​ដើម​ទ្រូង​ញឹក​ញាប់​នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់

ចំពោះ​បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​ អ៊ាវ សុខា​ គ្រូពេទ្យ​ជំនាញ​ជំងឺ​មហារីក​ និង​ឈាម​បាន​ឲ្យ​ដឹង​ថា ការ​វះកាត់​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​មាន​បច្ចេកទេស​កែ​ច្រើន​យ៉ាង ​ហើយ​បញ្ហា​ប្រឈម​ ឬ​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ គឺ​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​​កែ​ដើមទ្រូង​នោះ។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ឧទាហរណ៍​ថា “មាន​បង​ប្អូន​ស្រ្តី​ខ្លះ​នៅ​កម្ពុជា​ គាត់​ចាក់​សី​លី​កូន (Silicone) ទៅ​ក្នុង​ដើមទ្រូង​ ដើម្បី​ឲ្យ​សី​លី​កូន​ពង្រីក​ទំហំ​សុដន់​របស់​គាត់​ ហើយ​សីលីកូន​នោះ​ទៅ​ប៉ះ​នឹង​ខ្លាញ់​ ប៉ះ​ទៅ​លើ​សាច់ដុំ​ និង​ប៉ះ​ទៅ​លើ​ក្រពេញ​ទឹកដោះ​ផ្ទាល់ បច្ចេកទេស​បែប​នេះ​អាច​មាន​ហានិភ័យ តែ​មិន​មែន​ទាំង​ស្រុង​ទេ​ អាច​មាន ២ករណី ក្នុង​១០០​ករណី”

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិត​បាន​បញ្ចាក់​ដែរ​ថា​ ផ្ទុយ​ទៅ​វិញ បច្ចេកទេស​ដែល​ធ្វើ​ការ​វះ​កាត់​ញាត់​ថង់​សីលីកូន​ចូល​ទៅ​ក្នុង​ដើមទ្រូង​ នៅ​ខាង​ក្រោយ​ខ្លាញ់​ ពី​លើ​សាច់ដុំ​ដើមទ្រូង​ បើ​សិន​ជា​ថង់​ប្លាស្ទិច​សីលីកូន​នោះ​មិន​ធ្លាយ​ទេ​​​ គ្មាន​ហានិភ័យ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ឥឡូវនេះ​ដោយ​សារ​វិទ្យាសាស្ត្រ​ទំនើប​មែន​ទែន ដូច​នេះ​គេ​វះ​យក​ខ្លាញ់​នៅ​ក្នុង​ក្បាល​ពោះ​ស្រ្តី​ ទៅ​ដាក់​នៅ​ក្នុង​សុដន់​ដើម្បី​ឲ្យ​ធំ វិ​ធី​នេះ​គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​ខ្លាញ់​គឺ​ជា​របស់​ស្ត្រី​ផ្ទាល់។

ដើម្បី​បញ្ចៀស​ហានិភ័យ​​ជំងឺ​មហារីក​សុដន់​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​យោបល់​ថា​ ស្រ្តី​គួរ​ជ្រើសរើស​បច្ចេកទេស​ទី៣ ហើយ​រក​ពេទ្យ​ដែល​មាន​ជំនាញ​ វះ​កាត់​ពង្រីក​សុដន់​ដោយ​ប្រើ​ខ្លាញ់​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ពង្រីក​សុដន់​ ព្រោះ​វា​គ្មាន​ហានិភ័យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។

អត្ថបទពាក់ព័ន្ធ៖

នៅ​កម្ពុជា​ ស្រ្តី​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​លំដាប់​ទី​២​ បន្ទាប់​ពី​ជំងឺ​មហារីក​មាត់ស្បូន ហើយ​មក​ទល់​សព្វ​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​ស្រី្ត​កើត​ជំងឺ​មហារីក​សុដន់ តែ​ក្នុង​ការ​សិក្សា​វិទ្យា​សា​ស្រ្ត​គេ​រក​ឃើញ​ថា ការ​កើត​មហារីក​សុដន់​លើ​ស្រ្តី​អាច​បណ្តាល​មក​ពី​បម្រែបម្រួល​ហ្សែន​នៅ​ក្នុង​រាង​កាយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/09/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម