តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ពីតូចអត់អាលែកហ្ស៊ីនឹងអាហារទេ ពេលធំឡើងអាចមាន​អត់?​

    ពីតូចអត់អាលែកហ្ស៊ីនឹងអាហារទេ ពេលធំឡើងអាចមាន​អត់?​

    បញ្ហា​អាលែក​ហ្ស៊ី​អាហារ​ច្រើន​កើន​មាន​តាំង​ពី​នៅ​ក្មេង​ម្លេះ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មនុស្ស​ពេញ​វ័យ​ដែល​កាល​នៅ​ពីតូច​មិន​មាន​អាលែកហ្ស៊ី​នឹង​អាហារ ពេល​ធំ​ឡើងអាច​រួច​ខ្លួន​នោះ​ទេ​។ បញ្ហា​នេះ អាច​កើត​មាន​​នៅ​ពេល​ណាមួយ​ក្នុង​ជីវិត​របស់​យើង​បាន​។

    ទាក់ទង​នឹង​ករណី​នេះ​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​នៅ​មិនទាន់​​ដឹង​មូល​ហេតុ​ច្បាស់​នៅឡើយ និង​ថា​មនុស្ស​ពេញ​វ័យ​ក៏​អាច​ចាប់​ផ្ដើម​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​អាហារ​ដែរ បើ​ទោះ​បី​កាលពី​ដើម​ឡើង​ញ៉ាំ​អាហារ​ទាំង​នោះ​មិន​​មាន​បញ្ហា​អ្វី​ក៏​ដោយ​។

    ម្ហូប​អាហារ​ដែល​ច្រើន​ធ្វើ​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​លើ​មនុស្ស​ពេញ​វ័យភាគ​ច្រើន​​រួម​មាន​សណ្ដែក​ដី ត្រី គ្រឿង​សមុទ្រ គ្រាប់​ស្វាយ​ចន្ទី គ្រាន់​អាល់ម៉ុន និង​គ្រាប់​វ៉ល់ណាត់ ជា​ដើម​។

    អាលែកហ្ស៊ី

    បើ​សិន​ជា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​អាហារ យើង​ត្រូវ​ចៀសវាង​អាហារ​ដែល​ធ្វើ​ឲ្យ​យើង​អាលែកហ្ស៊ី​ទាំង​នោះ​។ ប្រតិកម្ម​អាលែក​ហ្ស៊ី​អាច​កើត​ឡើង​ភ្លាម​ៗ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ស្ថិត​ក្នុង​ភាព​អាសន្ន នាំឲ្យ​ប៉ះពាល់​សរីរាង្គ​យើង​ច្រើន​កន្លែង​។ សម្រាប់​មនុស្ស​មួយ​ចំនួន សូម្បី​តែ​ញ៉ាំ​អាហារ​ទាំង​នោះ​តិច​តួច​ក៏​អាច​ធ្វើ​​ឲ្យ​មាន​សញ្ញា និង​រោគ​សញ្ញា​​ដូច​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ កន្ទាលត្រអាក​ ហើម​មុខ ឬ​អាច​ពិបាក​ដក​ដង្ហើម​។​

    ចំណែក​អ្នក​ខ្លះ​ទៀត អាលែក​ហ្ស៊ី​នឹង​អាហារ​អាច​គំរាម​កំហែង​ដល់អាយុ​ជីវិត​ថែមទៀត​ផង និង​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​។

    បើ​យើង​មាន​ប្រតិកម្ម​នឹង​អាហារ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​​ គួរ​តែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​កំណត់​មូល​ហេតុ និង​រោគ​សញ្ញា​ច្បាស់​លាស់​។ ទោះ​បី​ជា​យើង​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កម្រិត​ស្រាល​នា​ពេល​កន្លង​មក តែ​ប្រតិកម្ម​អាលែកហ្ស៊ី​ក្រោយៗ​ទៀត​អាច​ថា​ធ្ងន់​ធ្ងរ​​។ បើ​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​កើត​ឡើង​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.mayoclinic.org/diseases-conditions/food-allergy/expert-answers/food-allergy/faq-20058483

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត