Orbital fracture (ការបាក់​ឆ្អឹង​ប្រឡង់​ភ្នែក )

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 26/01/2021 . អាន 4 នាទី
Share now

និយមន័យ

១- អ្វីជាការបាក់ឆ្អឹងប្រឡង់ភ្នែក?

ការ​បាក់​ឆ្អឹងប្រឡង់ភ្នែគគឺ​ជា​ការ​របួស​បាក់​ឆ្អឹង​រង្វង់​ភ្នែក។

បាក់​ឆ្អឹងប្រឡង់ភ្នែកមាន​បី​ប្រភេទ​នៃ​ការ​បាក់​ឆ្អឹង​អាច​កើត​មាន៖

  • បាក់​គែម​ប្រឡង់ភ្នែកដែល​កើត​នៅ​គែម​ខាង​ក្រៅ​នៃ​រង្វង់​ភ្នែក។
  • ការ​បាក់​ខ្ទាំ កើត​ឡើង​ដោយ​គែម​ឆ្អឹង​នៅ​ល្អ​ ប៉ុន្តែ​បាក់​ឆ្អឹង​តូច​ៗ​នៃ​កម្រាល​ប្រឡោះ​ភ្នែក។ ការ​បាក់​ឆ្អឹង​អាច​ធ្វើ​ឲ្យ​ចាក់​សង្កត់​សាច់ដុំ​ភ្នែក​និង​សរីរាង្គ​នៅ​ជិត​នោះ ដែល​មាន​តួនាទី​ការពារ​គ្រាប់​ភ្នែក​មិន​ឲ្យ​ធ្វើ​ចលនា​នៅ​ក្នង​ប្រលោះ​ភ្នែក​ដោយ​សេរី។
  • ការ​បុក​ផ្ទាល់​លើ​ឆ្អឹង​កម្រាល គឺ​ការ​បាក់​គែម​ឆ្អឹង​ដែល​ចូល​ទៅ​ដល់​កម្រាល។

អត្ថបទពាក់ព័ន្ធ៖ តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព

២- ការបាក់ឆ្អឹងប្រឡង់ភ្នែកមានច្រើនទេ?

បុរស​គឺ​កើត​ជំងឺ​នេះច្រើន​​ជាង​ស្រ្តី​៤​ដង គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​បន្ថែម។

រោគសញ្ញា

១- វាមានរោគសញ្ញាការបាក់ប្រឡង់​ភ្នែក​មាន​អ្វីខ្លះ?

រោគ​សញ្ញា​ទួ​ទៅ​មាន​ដូច​ជា៖ 

  • ស្រវាំង​ភ្នែក គំហើញ​ថយ​ចុះឬ​មើល​បែក​ជា​ពីរ
  • ថយ​ចុះ​សមត្ថភាព​ក្នុង​ការ​ងាក​មើល​ទៅ​ឆ្វេង ទៅ​ស្តាំ ឡើង​លើ ចុះ​ក្រោម
  • ភ្នែក​ខ្មៅ និង​ខៀវ
  • ហើម​ថ្ងាស និង​ថ្ពាល់
  • ថ្ពាល់​ស្មើ
  • ឈឺ​ថ្ពាល់​នៅ​ពេល​ហា​មាត់
  • គ្រាប់​ភ្នែក​អាច​ហើម ឬ​រូង
  • ស្ពឹក​មុខ​នៅ​កន្លែង​របួស
  • ស្បែក​ធូរ​នៅ​ក្រោម​ភ្នែក
  • ឈាម​នៅ​ក្នុង​ភ្នែក​ផ្នែក​ពណ៌​ស

វា​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ក្រៅ​ពី​ខាង​លើ​នេះ។ ប្រសិន​បើ​អ្នក​ព្រួយ​បារម្ភ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ!

២- ពេលណាគួរជួបគ្រូពេទ្យ?

ប្រសិន​បើ​គ្នា​យើងណា​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​មាន​សំនួរ​ផ្សេងៗ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ មនុស្ស​ម្នាក់​ៗអាច​មាន​រោគ​សញ្ញា​ខុស​គ្នា។ វា​ជា​ការ​ប្រសើរ​បើ​យើងទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​រក​ការ​ព្យាបាល​ល្អ​បំផុត។

អត្ថបទពាក់ព័ន្ធ៖ ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?

មូលហេតុ

មូលហេតុអ្វីធ្វើឲ្យមានការបាក់ឆ្អឹងប្រឡង់ភ្នែក?

ការ​បាក់​ឆ្អឹង​ប្រឡង់ភ្នែក​អាច​បណ្តាល​មក​ពី​ការ​បុក​ខ្ទាំ​ប៉ះ​ប្រឡោះ​ភ្នែក​ដូច​ជា​ដុំ​ថ្ម បាល់ ញញួរ ឬ​កណ្តាប់​ដៃ ហើយ​វា​ក៏​អាច​កើត​ពេល​មានពី​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដោយបុក​ជារថយន្ត​ជាដើម។

 

កត្តាប្រឈម

អ្វីជាកត្តាប្រឈមសម្រាប់ការបាក់ឆ្អឹងប្រឡង់ភ្នែក?

គប្បី​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពីពត៌មាន​បន្ថែម។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ​។ ជាការល្អ​យើង​​គួរ​តែ​ពិ​ភាក្សា ជាមួយ​គ្រូ​ពេទ្យ​ឬឱសថការី ​មុន​ពេល​ប្រើ​ប្រាស់ថ្នាំនេះ។

១- រោគវិនិច្ឆ័យការ​បាក់ប្រឡង់ភ្នែក​ត្រូវធ្វើដូចម្តេច?

ការ​វាយ​តម្លៃ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​បាក់​ឆ្អឹង​គួរ​តែ​មាន​ការ​ថត​កាំ​រស្មី តេស្ត​ចលនា តេស្ត​គំហើញ​និង​វាស់​ភ្នែក។ ទោះ​បី​ជា​កម្រ​ប្រើ ប៉ុន្តែ​ការ​ថត​កាំ​រស្មី​អ៊ិច​ទម្រង់ Caldwell and Waters អាច​ធ្វើ​ជា​ការ​វាយ​តម្លៃ​នៃ​ការ​បាក់​និង​សរីរាង្គ​ប៉ះ​ពាល់។ ការ​ថត​ស្កេន​ គឺ​ជា​ការ​តម្រូវ​ស្តង់​ដា​នៃ​ជំងឺ​បាក់​បែក ដែល​គួរ​ថត​ជា​ប្រភេទ contiguous thin axial និង coronal sections សម្រាប់​ការ​វិនិច្ឆ័យ​និង​ព្យាបាល។ ការ​ស្កេន ​3D ជួយ​បញ្ជាក់​ឆ្អឹង​មុខ​ និង​ការ​បាក់​បាន​ច្បាស់​លាស់។ ការ​បាក់Trapdoor​ចំពោះ​កុមារ​អាច​មើល​មិន​ឃើញ​នៅ​ក្នុង​ការ​ស្កេន CT ទេ​ និង​ករណី​ខ្លះ​ដូចជា​សញ្ញាដាច់​រហែក បាត់​បង់​សញ្ញា ​rectus មិន​អាច​ធ្វើ​ចលនា​ធ្ងន់​ធ្ងរ និង​ការ​រេផ្លិច​នៃ oculocardiac អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន។

ការ​វាយ​តម្លៃ​នៃ​តេស្ត​គំហើញ និង​ការ​វាស់​ភ្នែក​គឺ​ណែនាំ​សម្រាប់​អ្នក​ជំងឺ​ចាប់​ផ្តើម​ហើម​ ហូរ​ឈាម និង​ឈឺ​ចាប់។ ការ​ធ្វើ​តេស្ត forced-duction ជួយ​បែក​ចែក​ពី​មូល​ហេតុ​នៃ​ការ​មិន​អាច​ធ្វើ​ចលនា​នៃ ocular ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បក​បែ្រ​លទ្ធផល។ ការ​ហើម​ធ្ងន់​ធ្ងរ ឬ​ពក​ឈាមអាច​ងាយ​ច្រឡំ​ដូច្នេះ​ការ​ធ្វើ​តេស្ត​គឺ​ដើម្បី​បែង​ចែក​ប្រភេទ​កោសិកា​ដោយ​ប្រើ​ថ្នាំ​សណ្តំ​កំឡុងពេល​វះ​កាត់។

២- ការព្យាបាលការ​បាក់ប្រឡង់ភ្នែក​ធ្វើដូចម្តេច?

ការ​លេប​ថ្នាំ​ផ្សះ​អាច​ពិចារណាដែរ​។ ការ​បាក់​រួម​ដោយ​ជញ្ជាំង​ខាង​ក្នុង និង​កម្រាល​អាច​ហៅ​ថា​ការ​បាក់​ចំហរ​ដែល​ជា​ការ​រហែក​មុយ​កូ​សា​ជា​ចាំ​បាច់។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​ការ​ពារ​ក្អួត​គឺ​ត្រូវ​ការ​ចាំ​បាច់។ ការ​លេប​ថ្នាំ​ស្តេរ៉ូអ៊ីត (prednisone មីលីក្រាម/ គីឡូក្រាម/ ថ្ងៃ) ប្រើ​សម្រាប់​បន្ថយ​ការ​ហើមនៃ​ជា​លិ​កា​សន្ធាន។សម្រាប់​ការ​បាក់​ស៊ាំ​ញ៉ាំ ជា​ពិសេស​ទាក់​ទង​នឹង​ការ​ធ្វើ​ចលនា​ភ្នែក គ្រូ​ពេទ្យ​ឯក​ទេស​ភ្នែក​នឹង​ធ្វើ​ការ​វះ​កាត់​ដើម្បី​ជួស​ជុល​ឡើង​វិញ។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និង​ការ​ព្យាបាល​នៅ​ផ្ទះ

ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះសម្រាប់ជំងឺនេះ?

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និង​ការ​ព្យាបាល​នៅ​ផ្ទះ​ខាង​ក្រោម​នឹង​ជួយ​ចំពោះ​ជំងឺ​នេះ៖

  • សម្រាប់​ការ​បាក់​តូច៖​ការប្រើប្រាស់ ទឹក​កក ថ្នាំ​ផ្សះ និង​ថ្នាំ​បន្ថយ​តឹង​ច្រមុះ​គឺ​គ្រប់​គ្រាន់​សម្រាប់​ជា​សះស្បើយ។
  • អ្នក​ជំងឺ​គួរ​ចៀស​វាង​រុញ​ច្រមុះ ឬអាច​ធ្វើតេស្ត Valsalva maneuvers ដើម្បី​កំណត់​intraorbital emphysema។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

ដឹងតិចនិកនេះ ទោះសម្លឹងអេក្រង់កុំព្យូទ័រយូរប៉ុនណា ក៏អស់បារម្ភបញ្ហាភ្នែកស្ងួត

ភ្នែកស្ងួត- មាន​គ្នា​យើង​មួយ​ចំ​នួន​ធ្វើ​ការងារ​ជាមួយ​កុំព្យូទ័រ​ច្រើន​យ៉ាង​តិច​៨ម៉ោង/ថ្ងៃ ដែល​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ឈឺ ស្ពឹក​ភ្នែក​ជារឿយៗ ដោយសារ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មិនមែនតែទារកជួបបញ្ហាស្ទះរន្ធទឹកភ្នែក ចាស់ៗក៏កើតដូចគ្នា តែមូលហេតុផ្សេងគ្នា

ស្ទះរន្ធទឹកភ្នែក-ស្ទះ​រន្ធ​ទឹកភ្នែក ជា​ជំងឺ​បណ្ដាល​ឲ្យ​កុមារ​មាន​បញ្ហា​នេះ​ហូរ​ទឹកភ្នែក​ច្រើន ឬ ភ្នែក​សើម​រហូត​ខុស​ប្រក្រតី។ រន្ធ​ទឹកភ្នែក ជា​បំពង់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

ចិញ្ចឹមកូន, ជំងឺមហារីក, ថែទាំកូន, តិចនិកចិញ្ចឹមកូន, BioDigital,

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 02/12/2020 . អាន 2 នាទី

កុំប្រហែស! ជំងឺ​ឆ្អឹងទន់ កើតឡើងដោយខ្វះវីតាមីនមួយនេះ

ឆ្អឺងទន់ - ជំងឺ​នេះ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អត្ថបទគួរអាន

មូលហេតុ​ស្រីៗមិន​អាចមានកូន Hello គ្រូពេទ្យ

នេះអាច​ជាមូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 08/01/2021 . អាន 3 នាទី
គីសទឹក

ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 04/01/2021 . អាន 5 នាទី
ភ្នែក

ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 18/12/2020 . អាន 2 នាទី
ភ្នែក

៦ ទម្លាប់​សាមញ្ញៗប្រចាំថ្ងៃ អាចធ្វើឲ្យភ្នែកខូចដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/12/2020 . អាន 3 នាទី