គុណវិបត្តិ
ការគេងផ្អៀងទៅខាងឆ្វេងញឹកញាប់អាចបង្កបញ្ហាបន្តិចទៅសេរីរាង្គខាងក្នុងដែលស្ថិតនៅទ្រូងផ្នែកខាងឆ្វេង។ ពិសេសនោះគឺ សួតទាំងពីរដែលដាក់ទម្ងន់ទៅដល់បេះដូង និងក៏បង្កជាសម្ពាធខ្លះទៅដល់ដំណើរការបេះដូង (ទាញសរសៃបេះដូងដើរខ្សោយ)។ ការគេងផ្អៀងទៅឆ្វេង ក្នុងករណីខ្លះ នាំឲ្យបេះដូងឆ្លើយតបទៅនឹងសម្ពាធវិញ ដោយទាញមុខងារនៃក្រលៀន ធ្វើឱ្យបរិមាណទឹកនោមប្រែប្រួលផងដែរ។ បន្ថែមពីនោះ ការគេងផ្អៀងទៅឆ្វេងយូរ ក៏មានផលប៉ះពាល់តិចតួចខ្លះទៅលើសរសៃប្រសាទដែលមាននៅជាប់នឹងដៃ និងជើងខាងឆ្វេង ក៏ដូចជាស្មា និងឆ្អឹងខ្នងខាងឆ្វេងផងដែរ។
អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
គុណសម្បត្តិ
សម្រាប់ចំណុចវិជ្ជមានវិញ អ្នកជំនាញសុខភាពនៅសហរដ្ឋអាមេរិក បានលើកឡើងថា អ្នកឧស្សាហ៍គេងផ្អៀងទៅឆ្វេង បើប្រៀបនឹងគេងផ្ងារធម្មតា នឹងមិនធ្វើឱ្យមានបញ្ហាដង្ហើម ឬស្រមុកខ្លាំងបន្ថែមនោះឡើយ ពោលគឺ អាចជួយបន្ថយអាការៈអ្នកមានបញ្ហាដង្ហើមស្រមុកបាន។ បន្ថែមពីនោះទៀត សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលច្រើនមានបញ្ហាឈឺខ្នង និងប្លោកទឹកនោម ការគេងផ្អៀងទៅខាង ដោយមានដាក់ខ្នើយទប់ត្រង់ពោះ និងជង្គង់ មិនថាទៅឆ្វេង ឬស្តាំ (ទីតាំងដែលមានអារម្មណ៍ស្រួលខ្លួន) អាចសម្រាលដល់បន្ទុកឈឺខ្នង និងប្លោកទឹកនោមនោះបាន។ ជាមួយគ្នានោះដែរ ការគេងផ្អៀងទៅផ្នែកខាងឆ្វេងខ្លួន ក៏សម្រួលដល់អ្នកមានដៃគូ គេងឱបបង្កើនភាពកក់ក្តៅ ដែលភាសាបច្ចេកទេសហៅថា (Spooning) ផងដែរ៕