backup og meta

គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង

គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង

ធ្លាប់មានអត្ថបទច្រើនណាស់ ណែនាំគ្នាយើងឲ្យរៀបចំទម្លាប់ក្រោកពីព្រឹកឲ្យបានទៀងទាត់ ដើម្បីជួយឲ្យសុខភាពល្អ ស្មារតីស្វាហាប់។ ប៉ុន្តែក៏មាន​អត្ថបទតិចតួច ដែលលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិពីទម្លាប់ក្រោកព្រឹកពេកដែរ​។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងខ្លះពីគុណសម្បត្តិ និងគុណវិបត្តិនៃទម្លាប់មួយនេះ។

១- គុណសម្បត្តិ

– ធ្វើការងារបានច្រើន៖ យោងតាមការចែករំលែកបទពិសោធជាច្រើន គ្នាយើងដែលក្រោកពីព្រឹក (ជាធម្មតាចន្លោះម៉ោង ៦៖០០) គឺមានពេលធ្វើការងារយើងចូលចិត្តច្រើន ដូចជាអាចអានសៀវភៅ ១៥នាទី និងហាត់ប្រាណប្រមាណ ១ម៉ោង ហើយក៏មានពេលងូតទឹកជម្រះខ្លួន ញ៉ាំអាហារព្រឹក មុខនឹងដល់ម៉ោងចូលធ្វើការ ឬចូលរៀន។ បើយើងមិនបង្កើតទម្លាប់ក្រោកនៅម៉ោង ៦ព្រឹក បែរជាក្រោកនៅម៉ោង ៨ ការងារខាងលើ ច្បាស់ជាយើងមិនអាចធ្វើបាននោះឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅរៀនមិនខាន។

– ងាយមានអារម្មណ៍ងងុយគេង និងគេងឆាប់លក់នៅពេលយប់៖ នៅពេលគ្នាយើងក្រោកពីព្រឹក យើងប្រាកដជាមានអារម្មណ៍ឆាប់ងងុយគេងនៅពេលយប់ ដែលជាធម្មតា គ្នាយើងក្រោកនៅម៉ោង ៦ព្រឹក នឹងគេងលក់ស្កប់ស្កល់ចាប់ពីម៉ោង ១០យប់។ បើសិនជាយើង ចំណាយពេលមើលទូរទស្សន៍ដល់ម៉ោង ១១ ឬ ១១៖៣០នាទីយប់ យើងនឹងមានអារម្មណ៍ងងុយគេងនៅពេលក្រោកពីព្រលឹមមិនខាន ពិសេសអំឡុងពេលចន្លោះម៉ោង ១០៖៣០-១០៖៤៥ នាទីព្រឹក។ ហេតុនេះ គ្នាយើងអាចដឹងហើយថា ការមើលទូរទស្សន៍ដល់យប់ជ្រៅ មិនត្រឹមគ្មានប្រយោជន៍ទេ ថែមទាំងប៉ះពាល់ប្រសិទ្ធភាពការងារយើងនៅពេលព្រឹកថែមទៀតផង។

– ក្រោកឡើងជាមួយថាមពលពេញរាងកាយ៖ នៅពេលគ្នាយើងមានទម្លាប់ក្រោកពីព្រឹកកាន់តែទៀងទាត់ ការព្យាយាមក្រោកពីដំណេកទាំងកំពុងងងុយ ក៏កាន់តែងាយស្រួលជាងមុន ពិសេសអំឡុងរដូវកាលធ្វើឲ្យមនុស្សមិនចង់ក្រោកពីគ្រែ ដូចជារដូវរងា ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ទោះជាយ៉ាងណា បើរដូវក្តៅវិញ នៅពេលយើងមានទម្លាប់ក្រោកពីព្រឹកទៀងទាត់ យើងកាន់តែមានអារម្មណ៍ល្អ មានកម្លាំងកំហែងពេញខ្លួនជាងមុន។

អត្ថបទ​ពាក់ព័ន្ធ៖

២- គុណវិបត្តិពីការក្រោកពីដេកព្រឹកពេក

– ធ្វើឲ្យពិបាកនៅពេលរសៀល៖ បើគ្នាយើងក្រោកពីព្រឹកពេក គ្នាយើងច្បាស់ជាមានអារម្មណ៍ងងុយខ្លាំងនៅពេលថ្ងៃត្រង់។ ប៉ុន្តែសំណាងល្អ គ្នាយើងអាចដោះស្រាយបញ្ហាងងុយពេលថ្ងៃត្រង់បាន ដោយគ្រាន់តែបញ្ចេញសកម្មភាព ឬដើរឲ្យបានច្រើន គឺអាចដោះស្រាយបានហើយ។

– ពិបាកក្រោកពីដំណេកនៅចុងសប្តាហ៍៖ តាមការចែករំលែកបទពិសោធកន្លងមក គ្នាយើងច្បាស់ជាកត់សម្គាល់យើង បើយើងមានទម្លាប់ក្រោកពីព្រឹកអំឡុងថ្ងៃធ្វើការ ពិសេសថ្ងៃច័ន្ទ អង្គារ៍ និងពុធ នៅថ្ងៃព្រហស្បត្តិ៍ សុក្រ ទោះយើងព្យាយាមក្រោកពីព្រឹក ក៏នៅតែមានអារម្មណ៍មិនសូវជាស្វាហាប់ដែរ ព្រោះអាចជាប់ពាក់ព័ន្ធថាមពលយើងបញ្ចេញនៅថ្ងៃដើមសប្តាហ៍។ ហេតុនេះ បើនិយាយដល់ថ្ងៃចុងសប្តាហ៍វិញ វានឹងកាន់តែពិបាកក្រោកមួយកម្រិតទៀត។

– ក្រោកពីព្រឹកធ្វើឲ្យយើងកាន់តែស្និទ្ធជាមួយទម្លាប់ផឹកកាហ្វេ៖ ជាធម្មតា គ្នាយើងមានទម្លាប់ក្រោកពីព្រឹក អាចនឹងមានទំនោរខ្លាំងទៅលើការញៀនកាហ្វេ ទាំងពេលក្រោកឡើងភ្លាម និងពេលថ្ងៃត្រង់។ គ្នាយើងមួយចំនួនត្អួញត្អែរថា ការបង្កើតទម្លាប់ក្រោកនៅពេលព្រឹក បានធ្វើឲ្យពួកគេត្រូវការកាហ្វេត្រឹមកន្លះពែងនៅពេលព្រឹក បែរជាកើនតម្រូវការផឹកកាហ្វេដល់ទៅ ២ពែង ពេលខ្លះ ៣ពែងក្នុងមួយថ្ងៃ នាំឲ្យងាយធ្លាក់ខ្លួនញៀនជាតិកាហ្វេអ៊ីនក្នុងរយៈពេលដ៏ខ្លី។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Pros and Cons of Waking Up Early

កំណែ​ប្រែបច្ចុប្បន្ន

25/09/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់

យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម