គេងលក់ស្កប់ស្កល់ជួយរាងកាយយើងបានច្រើនដល់ម្ល៉ឹង!

    គេងលក់ស្កប់ស្កល់ជួយរាងកាយយើងបានច្រើនដល់ម្ល៉ឹង!

    មនុស្ស​ម្នាក់​ៗ​ប្រាកដជា​ត្រូវការ​សម្រាក​ពេល​យប់​ឲ្យ​បាន​គ្រប់គ្រាន់ ដូចនេះ​ការ​គេង​បាន​ស្កប់ស្កល់​ពិតជា​សំខាន់​ណាស់។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​​ឲ្យ​​ប្រាប់​​ពី​​អត្ថប្រយោជន៍​​បាន​​មក​ពី​​ការ​​គេង​​លក់​ស្កប់​យោ៉ង​ហោច​ណាស់​ឲ្យ​បាន ៨ ម៉ោង ទើប​ល្អ​​ចំពោះ​​សុខភាព​​រាងកាយ និង​​សុខភាព​​ផ្លូវ​ចិត្ត​​។

    ប្រសិនបើ​យើង​មាន​អាការៈ​មិន​ស្រួល​ខ្លួន ឬ​មាន​ជំងឺ​ណា​មួយ មកពី​គេង​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​គួរ​សម្រាក​ដោយ​ការ​គេង​សន្សំ​កម្លាំង នោះ​ពេល​ដឹង​ខ្លួន​ម្ដង​ទៀត​នឹង​ស្រស់ស្រាយ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ពេល​គេង​ត្រឹមត្រូវ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា និង​មាន​ស្មារតី​រឹងមាំ​ល្អ៖ ” ការ​ដេក​លក់​មាន​សារៈសំខាន់​ណាស់ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង ព្រោះ​ពេល​គេង​រាងកាយ​របស់​យើង​បាន​បញ្ចូល​ថាមពល​ឡើងវិញ​បន្ទាប់ពី​ធ្វើការ ឬ​សិក្សា​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ”

    អត្ថបទ​ពាក់ព័ន្ធ៖ ​​កើត​ជំងឺ​លើស​ឈាម គួរ​គេង​របៀប​នេះ ទើប​មិនដាច់​សរសៃ​ឈាម

    គេងស្កប់ស្កល់Hello_គ្រូពេទ្យ

    ការ​គេង​លក់​គ្រប់គ្រាន់​​នៅ​កន្លែង​​ពុំ​មាន​សំឡេង​រំខាន បរិយាកាស​ល្អ មានផាសុកភាព​ធ្វើឲ្យ​ការ​ចងចាំ​បាន​ល្អ គ្មាន​សម្ពាធ ឬ​ស្ដ្រេស គ្រប់គ្រង​ជាតិស្ករ​ក្នុង​ខ្លួន​បាន​ល្អ ប្រព័ន្ធភាព​សុាំដំណើរការ​ល្អ ​សុខភាពបេះដូងដើរបានល្អ។ ​វេជ្ជបណ្ឌិត ឬទ្ធីគុណ ក៏​បាន​បញ្ជាក់​តាម​រយៈការ​សិក្សា​កន្លង​មក​របស់​លោក​បាន​បង្ហាញ​ថា គេង​លក់​ស្កប់​នឹង​អាច​បញ្ច្រៀស​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទៀត​ផង។

    វេជ្ជបណ្ឌិត​វ័យ ២៩ ឆ្នាំ បាន​ឲ្យ​ដំបូន្មាន​​ថា ពេល​យើង​កំពុង​ដេក រាងកាយ​របស់​យើង​បាន​សម្រាក ហើយ​សរីរាង្គ​ទាំងអស់​ក៏​ដូចគ្នា​ដែរ វា​ប្រៀប​ដូច​បុគ្គលិក​ធ្វើការ​ងារ គ្មាន​មេកើយ​ដែរ ពីព្រោះ​គ្មាន​នរណា​ម្នាក់មក​​គ្រប់គ្រង​ពួកគេ​ទៀត​ទេ។ មិន​តែ​ប៉ុណ្ណោះ​ការ​គេង​ត្រឹមត្រូវ​អាច​ជួយ​មនុស្ស​ឲ្យ​ឆាប់​សះស្បើយ​ពី​ជំងឺ និង​អាច​រស់​នៅ​បាន​យូរ​អង្វែង​ថែម​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 24/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត